ខេត្តកំពង់ស្ពឺ ÷ ក្រោយពីរអង្គភាពសារព័ត៌មានយើងបានធ្វើការផ្សព្វផ្សាយនិងធ្វើសេចក្តីរាយការណ៌ជូនទៅថ្នាក់ដឹកនាំក្នុងខេត្តកំពង់ស្ពឺក៌ដូចជាឯកឧត្តមបណ្ឌិត អ៊ាង សុផ្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ពាក់ព័ន្ធនិងលោក សំនី និង លោកហ៊នសារឹទ្ធ និងលោកអ៊ុនទីន ដែលជាម្ចាស់ដីប៉ម ដែលពលរដ្ឋ ដាក់រហ័សនាមឲ្យនៅចុងឆ្នាំ២០២៥នេះថា ម្ចាស់ដីក្បាលប៉ាន់ដែក ដែលតាំងខ្លួនឯងជា ប្រធានសហគមន៌គរឃ្លើន ហ៊ានបំពានយកគ្រឿងចក្រទៅភ្ជួររាស់ដាំដំណាំនិងសាងសង់ផ្ទះថ្ម និងសាងសង់រោងឈើប្រក់ដំបូលដែកជាច្រើនកន្លែងលើដីព្រៃរបស់រដ្ឋនិងលើដី ដីកាដកហូត យកធ្វើជាកម្មសិទ្ធឈូសឆាយវាលល្វឹងល្វើយអស់រាប់រយហិកតា ទល់ទៅនិងជើងភ្នំ គ្មានខ្វល់ខ្វាយមិនដែលស្តាប់ទៅនិងសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងបរិស្ថាន.មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ លេខ ៣៥៤ ប.ស្ព / ក.ស្ព នៅថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៣ ចេញសេចក្តីប្រកាសជូនដំណឹង.និងយោងតាម ៖ ចំណារចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ របស់ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានជូនដំណឹងយ៉ាងច្បាស់ៗថា ទីតាំងដីមានដីកាដកហូត និង ប្រកាសបដិសេធ និងដកហូតដីព្រៃឈើមួយចំនួន ត្រូវបានទទួលរងនូវការប្រព្រឹត្តបទល្មើស យ៉ាងអនាធិបតេយ្យដូចជា ការលួចចូលបោះបង្គោលហ៊ុមព័ទ្ធ ដាក់សញ្ញាសម្គាល់ ក្នុងគោលបំណងកាន់កាប់ជាកម្មសិទ្ធិ កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត ឈូសឆាយដីព្រៃ ភ្ជួរដីព្រៃសម្រាប់ដាំដំណាំ ” សង់រោង ផ្ទះ និង រីសត ជាដើម ដើម្បីយកដីធ្វើជាកម្មសិទ្ធនោះ ក៌ប៉ុន្តែអស់លោកបីព្រះអង្គមានឈ្មោះខាងលើនេះ គឺចូលក្នុងបំរាមខាងលើនេះយ៉ាងពិតប្រាកដ ១០០%ហើយ គួរតែខាងមន្ត្រីជំនាញចុះមកពិនិត្យនិងអនុវត្តច្បាប់ក្រមបរិស្ថាន ទៅលើបុគ្គលហ៊ានគរឃ្លើននិងការជូនដំណឹងរបស់ក្រសួងបរិស្ថាន.មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ លេខ ៣៥៤ ប.ស្ព / ក.ស្ព នៅថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៣ 2-គរឃ្លើននិងដីកាដកហូតដីព្រៃឈើលេខ ៤០/១៨ដក ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ៣-គរឃ្លើននិងលិខិតបរិសេធរបស់រដ្ឋបាលឃុំត្រពាំងជោលេខ១៥៥៧/២១ធ្វើនៅថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ ២០២១ ចុះហត្ថលេខានិងបោះត្រាដោយលោកមេឃុំត្រពាំងជោលោកទេពណែម ៤-គរឃ្លើននិង លិខិតបរិសេធ និងនារាករណ៍របស់លោកមេភូមិស្រែកិនធ្វើនៅថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២៣ ដោយចុះហត្ថលេខាលោកមេភូមិស្រែកិន លោកអ៊ឹមសន ។
នេះបើយោងតាមសេចក្តីប្រកាសជូនដំណឹងការិយាល័យដែនជម្រកសត្វព្រៃស្រុកឱរ៉ាល់សូមប្រកាសជូនដំណឹងដល់សាធារណៈជនឱ្យបានជ្រាបថាៈ កាលពីថ្ងៃទី២០ ខែ តុលា ឆ្នាំ២០២៥ កម្លាំងមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ចំនួន ៣នាក់ ដឹកនាំ ដោយលោក ហ៊ុំ ចាន់ ប្រធានស្នាក់ការរងស្រែកិន ចុះបង្ក្រាបការកាប់គាស់ រុករាន ទន្ទ្រានដីព្រៃ និងឈូសឆាយដី ព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាតចំនួន ១ទីតាំង (ជាប់នឹងដីកាដកហូតដីព្រៃឈើលេខ ៤០/១៨ដក ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ) នៅចំណុចវាលត្រាង ត្រង់និយាម កា(404949-1319447) ស្ថិតក្នុងភូមិសាស្ត្រភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែល ប្រព្រឹត្តដោយអញ្ញាតជន បន្ទាប់ពីពិនិត្យជាក់ស្តែងឃើញថា ការកាប់គាស់ រុករាន ឈូសឆាយដីព្រៃដោយ គ្មានការអនុញ្ញាត នេះផ្ទុយពីក្រមបរិស្ថាននិងធនធានធម្មជាតិ មន្ត្រីមានសមត្ថកិច្ចបានធ្វើកំណត់ហេតុដកហូត រួមមាន៖
១-ដីព្រៃរុករានទំហំ ៥០ហិកតា ១២អារ
២-ផ្ទះថ្ម ចំនួន ១ខ្នង ៣-រោងធ្វើអំពីឈើប្រក់ស័ង្កសី ចំនួន ៤ រោង (ពុំទាន់រុះរើ)។
បើជនណាម្នាក់អះអាងថាទីតាំងខាងលើជាកម្មសិទ្ធិរបស់ខ្លួន សូមអញ្ជើញចូលខ្លួនមកបំភ្លឺ និងដោះ ស្រាយនៅការិយាល័យដែនជម្រកសត្វព្រៃ រាល់ម៉ោងធ្វើការក្នុងរយៈពេល៣០ ថ្ងៃ គិតចាប់ពី ថ្ងៃចេញប្រកាសជូនដំណឹងនេះតទៅ ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធផ្សេងៗ។
ក្នុងករណីហួសកាលបរិច្ឆេទដូចបានកំណត់ខាងលើ នៅតែពុំឃើញមានជនណាម្នាក់ចូលខ្លួន មកដោះស្រាយទេ ការិយាល័យដែនជម្រកសត្វព្រៃ ចាត់ទុកទីតាំងខាងលើជារបស់ អញ្ញាតជន ដែល ត្រូវអនុវត្តតាមក្រមបរិស្ថាននិងធនធានធម្មជាតិ (សូមជូនភ្ជាប់គំនូសផែនទី និងរូបភាពចំនួន ២ច្បាប់) ធ្វើនៅកំពង់ស្ពឺ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ប្រធានការិយាល័យ ខ្លឹមសារទាំងស្រុងខាងលើនេះជាសេចក្តីជូនដំណឹងដល់ក្រុមអស់លោកបីព្រះអង្គដែលមានឈ្មោះខាងលើនេះ។ ចំពោះភាពគរឃ្លើនរបស់ ម្ចាស់ដីប៉មក្បាលប៉ាន់ដែកខាងលើនេះ អង្គភាពសារព័ត៌មានយើងបានសូមការបំភ្លឺពីរលោកមេភូមិស្រែកិនតាមរយះលេខទូរសព្ទ និងលោកមេឃុំត្រពាំងជោ លោកទេពណែមតាមប្រព័ន្ធតេឡេក្រាម លោកបានឆ្លើយដូចគ្នាថា លោកបានចេញលិខិតបរិសេធ និងនារាករណ៍ចោលហើយ រាល់ការស៊ីញ៉េទិញលក់កន្លងមកនោះអស់ហើយ រឿងបុគ្គលណាយកឯកសារពាក់ព័ន្ធនិងខិតបរិសេធនារាករណ៍នោះទៅប្រើប្រាស់នោះ លោកថា មិនដឹងនោះទេ។
នៅថ្ងៃ ០៧ ខែ វិច្ឆិកា ឆ្នាំ ២០២៥នោះដែរ អង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងទៅលោក ជាហ៊ាន ប្រធានអង្គការប្រឆាំងអំពើពុករលួយនិងទប់ស្កាត់ធនធានធម្មជាតិ និងផ្ញើររូបភាពការឈូសឆាយភ្ជួររាស់ដោយគ្រឿងចក្រ ត្រាក់ទ័រ លើដី ដីកាដកហូតនិងដីព្រៃរបស់រដ្ឋនៅនៅចំណុចវាលត្រាងស្ថិតក្នុងភូមិសាស្ត្រភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ តាមរយៈប្រព័ន្ធតេឡេក្រាម ភ្លាមៗនោះដែរ លោកបានបំភ្លឺមកកាន់ អង្គភាពសារព័ត៌មានយើងវិញថា-------ទុកដាក់សម្លេងដើម--------។
ពាក់ព័ន្ធករណីខាងលើនេះដែរមហាជនបានសំដែងការត្រេកអរ និងអបអរសាទរ ចំពោះចំណាត់ការ ឯកឧត្តមបណ្ឌិត អ៊ាង សុផ្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្នុងអាណត្តិទី 7 នៃរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្រ្តី ខណៈពេលនេះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោកបានជ្រាបជាព័ត៌មានហើយ ទន្ទឹមនោះដែរ ឯកឧត្តមនិងមានចំណាត់ការ ចាត់ឲ្យខាងជំនាញ លោក ច័ន្ទថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងលោកប្រធានការិយាល័យដែនជម្រកសត្វព្រៃស្រុកឱរ៉ាល់ ចេញជាលទ្ឋផលបណ្តើរៗហើយប្រកបដោយតម្លាភាពទៅលើអ្នកបំពានហ៊ានគរឃ្លើនលើដី ដីកាដកហូតដីព្រៃឈើ របស់រដ្ឋ ដោយមានឈ្មោះទាំងអស់៦នាក់នៅទីតាំងដីខាងលើនេះនិងបន្តអនុវត្តស្រាវជ្រាវ វ៉ែករកមុខជនពាក់ព័ន្ឋ3 នាក់ទៀតជាម្ចាស់ដីនៅនោះដែរ ដែលក្រោមការគ្រប់គ្រងពីមន្ត្រីបរិស្ថាននេះជាដើមដើម្បីឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា៕
អង្គភាពយើង ស្នើសុំឲ្យមានការបកស្រាយពីអាជ្ញាធរមានសមត្ថកិច្ចឬមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្តកំពង់ស្ពឺផងដែរ ដោយអង្គភាព យើងគ្មានគោលបំណងធ្វើឲ្យប៉ះពាល់ដល់អាជ្ញាធរមូលដ្ឋាន,ឬបុគ្គលណាម្នាក់នោះឡើយក្រៅពីរផ្សព្វផ្សាយជាព័ត៌មានពិតជូនថ្នាក់ដឹកនាំលោកបានជ្រាបព័ត៌មានតែប៉ុណ្ណោះ។


































