ប្រទះឃើញមនុស្សស្លាប់នៅវាលស្រែក្នុងភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ប្រទះឃើញមនុស្សស្លាប់នៅវាលស្រែក្នុងភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

 


 ខេត្តកំពង់ស្ពឺ÷នេះបើយោងតាមសេចក្តីរាយការណ៌មួយបានឲ្យអង្គភាពសារព័ត៌មានយើងដឹងថា នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៩និង ៣០នាទីព្រឹក មានប្រជាពលរដ្ឋ ដើរទៅមើលទឹកស្រែ បានប្រទះឃើញសាកសពឈ្មោះសួស ផាត ភេទប្រុស អាយុ៤០ឆ្នាំនៅភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ស្លាប់ផ្កាប់មុខក្នុងស្រែ ខាងលិចភូមិស្វាយដង្គុំ ឃុំស្គុះ ស/ទ(ស្ពឺ)ចម្ងាយប្រមាណ២០០ម៉ែត្រ។

 

យោងតាមការបំភ្លឺរបស់ប្រពន្ធ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង៤:៣០នាទីព្រឹក ប្ដី បានដើរចេញពីផ្ទះ មិនឃើញមកវិញនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១០:២០នាទីបានទទួលព័ត៌មាន។

 

ចំពោះជនរងគ្រោះមានជំងីប្រចាំកាយ

 -ករណីខាងលើ ផ្នែកពិនិត្យនិងវិភាគកន្លែងកើតហេតុ បានពិនិត្យទៅលើដងខ្លួនសាកសពពុំមានស្នាកស្នាមអ្វីទេ។


 ក្រុមគ្រួសារ ទទួលស្គាល់ថាប្ដីរបស់ខ្លួន ពិតជាស្លាប់ដោយខ្លួនឯងប្រាកដមែន ក្នុងហេតុការណ៌នោះ ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ លោកមេភូមិ។

ក្រោយពីកម្លាំងជំនាញពិនិត្យសពរួចរាល់ បានប្រគល់សពជូនទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។




 

Previous Post Next Post