~ សេចក្តីជូនដំណឹង~
សម្រេចបញ្ឈប់ការងារជាភ្នាក់ងារអ្នកយកព័ត៌មាន លោក សុផាត ប៊ុនរដ្ឋ
ថ្ងៃចេញផ្សាយថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០២៥
-អង្គភាពសារព័ត៌មានគេហទំព័រខ្មែរថ្ងៃនេះ tv online -www.k-khmerthngaynis.com.kh មានកិត្តិយស សូមជម្រាបជូន សាធារណជន ឱ្យបានជ្រាបថា www.k-khmerthngaynis.com.kh បានសម្រេចបញ្ឈប់បុគ្គលិកអ្នកយកព័ត៌មានឈ្មោះលោក សុផាត ប៊ុនរដ្ឋ ភេទប្រុសអាយុ៤៥ ឆ្នាំ ទីកន្លែងកំណើត:ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន ភូមិកោដូនតី ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ មានតួនាទីជា អ្នកយកព័ត៌មាន ។
ចាប់ពីថ្ងៃទី០៧ ខែ មិថុនា ឆ្នាំ២០២៥ នេះតទៅ (បន្ទាប់ពីបុគ្គលិករូបនេះមិនបានអនុវត្តតាមភារកិច្ចដែលគណៈគ្រប់គ្រងអង្គភាពប្រគល់ជូន និងមិនគោរពតាមបទបញ្ជាផ្ទៃក្នុងរបស់អង្គភាព) ដែលជាហេតុនាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អង្គភាព។
ជាមួយគ្នានេះ អង្គភាពគេហទំព័រខ្មែរថ្ងៃនេះ tv online -www.k-khmerthngaynis.com.kh សម្រេចនិរាករណ៍ ប័នព័ត៌មាន លេខ ០៣១/ខ ថ ណ ចុះថ្ងៃទី ១៩ ខែ មករា ឆ្នាំ២០២៥ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ និងសូមឱ្យ
លោក លោក សុផាត ប៊ុនរដ្ឋ មេត្តាយកប័ណ្ណសម្គាល់ខ្លួន ដែលបានចេញដោយអង្គភាព គេហទំព័រខ្មែរថ្ងៃនេះ tv online -www.k-khmerthngaynis.com.kh មកប្រគល់ជូនអង្គភាពវិញ ឱ្យបានមុនថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២៥ ជាកំហិត ។
គេហទំព័រខ្មែរថ្ងៃនេះ tv online -www.k-khmerthngaynis.com.kh សូមជម្រាបជូនដំណឹងនេះដល់ស្ថាប័ណ្ណសមត្ថកិច្ចអោយបានជ្រាបថា ប្រសិនបើបុគ្គលរូបនេះ ប្រើប្រាស់ ឈ្មោះ អត្តសញ្ញាណ សញ្ញាសម្គាល់ ឬ ប័ណ្ណសម្គាល់ខ្លួន ណាមួយជារបស់<<គេហទំព័រខ្មែរថ្ងៃនេះ tv online -www.k-khmerthngaynis.com.khឬមើលទៅមានលក្ខណៈដូច ស្រដៀង ឬប្រហាក់ប្រហែល ដែលនាំឱ្យមានការភាន់ច្រឡំ ទៅប្រព្រឹត្តអំពើខុសពីវិជ្ជាជីវៈ និងច្បាប់របស់រដ្ឋនោះ គេហទំព័រខ្មែរថ្ងៃនេះ tv online -www.k-khmerthngaynis.com.kh មិនទទួលខុសត្រូវនោះឡើយ និងសូមអោយសមត្ថកិច្ចពាក់ព័ន្ធមានវិធានការចាត់ការទៅតាមច្បាប់ សូមអរគុណ៕
ធ្វើនៅថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០២៥




