ខេត្តកំពង់ស្ពឺ÷ នៅថ្ងៃទី២៣.០៩ ២០២៥ វេលាម៉ោង១៩ និង១៤នាទី បង្ករឡើងដោយជនសង្ស័យឈ្មោះ សៀក រ័ត្ន ភេទប្រុសអាយុ២៩ឆ្នាំនៅភូមិអង្គដូនពិស ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានធ្វើសកម្មភាព ចាប់ចង្កេះជនរងគ្រោះឈ្មោះ ហ ស វ ភេទស្រី អាយុ១៨ឆ្នាំមានស្រុកកំណើតនៅភូមិអូរ ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្ម ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ខណ:ពេលជនរងគ្រោះឈប់ម៉ូតូរង់ចាំប្ដីចេញពីកន្លែងគេលក់បុកល្ហុងចម្ងាយប្រហែល៣០០ម៉ែត្រមកយកបាយដែលខ្លួនយកមកឲ្យនៅចណុចកើតហេតុខាងលើ បន្ទាប់មកជនរងគ្រោះបានចុះពីម៉ូតូរត់គេចបានប្រហែល១០ម៉ែត្រ ត្រូវជនសង្ស័យដេញតាមចាប់ក្រៀកករួចបីយកមកដាក់លើដីខាងក្រោយកញ្ចុះក្បែរព្រៃ ហើយបានពោបពីលើ និងអោបថើប តែត្រូវជនរងគ្រោះរើបំរាស់ ហើយបានតេទូរស័ព្ទដៃទៅប្ដីឲ្យមកជួយទាន់ បន្ទាប់មកប្ដីរបស់ជនរងគ្រោះ និងកម្លាំងបញ្ជាការដ្ឋានកងអង្គរក្សបានចាប់ប្រគល់ឲ្យមកសមត្ថកិច្ច។
បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក កសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្ត។



