ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញក្នុងពិធីដាក់បិណ្ឌ និងកាន់បិណ្ឌវេនទី៨ នៅវត្តសុព័រទេព ក្រុងច្បារមន
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញក្នុងពិធីដាក់បិណ្ឌ និងកាន់បិណ្ឌវេនទី៨ នៅវត្តសុព័រទេព ក្រុងច្បារមន

 


‎ខេត្តកំពង់ស្ពឺ៖ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺអញ្ជើញអមដំណើរឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ រួមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត  លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងទាំងបី បានអញ្ចើញចូលរួមកាន់បិណ្ឌវេនទី០៨ ជាមួយបងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ចំណុះជើងវត្តនៅវត្តសុព័ទេព ដែលស្ថិតនៅសង្កាត់សុព័ទេព  ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

‎ក្នុងឱកាសនោះដែរឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រួមទាំងថ្នាក់ដឹកនាំនិង ពុទ្ធបរិស័ទទាំងអស់បានអញ្ជើញបូជាទានធូបផ្កាថ្វាយព្រះពុទ្ធធិម៉ានៅក្នុងឧបដ្ឋានសិលានិងប្រារព្ធពិធីថ្វាយបង្គុំព្រះពុទ្ធរូបនិងសម្មាទានសិល ទៅតាមកន្លងនៃទំលាប់ប្រពៃណីព្រះពុទ្ធសាសនាដ៏រុងរឿងនៃយើងដែលមានតាំងពីបុរាណមកដើម្បីជាកិច្ចរំលឹកគុណបុណ្យរតនៈត្រៃជាពិសេសរំលឹកគុណដល់ព្រះពុទ្ធបរមគ្រូនៃយើងដែលព្រះអង្គត្រាស់ដឹងនៅអត្តរៈសាម្មាសាមពុទ្ធិញ្ញាណនិងព្រះធម៌ដ៏ពិសេសពិសាលបន្សល់ទុកសំរាប់ពុទ្ធបរិស័ទគ្រប់រូបគោរពប្រតិបត្តិរហូតដល់ពេលបច្ចុប្បន្ន និងបន្តនៅពេលអនាគត ជាពិសេស ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌឆ្នាំនេះ ប្រជាជាតិកម្ពុជាយើងគ្រប់មូលដ្ឋានមានឱកាសបានឧទ្ទិសកុសលផលបុណ្យជូនដល់វីរយុទ្ធជនជាតិកម្ពុជា ដែលបានពលីក្នុងបុព្វហេតុបេសកកម្ម ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិកម្ពុជា តស៊ូប្រយុទ្ធជាមួយសត្រូវឈ្លានពាន និងសូមវិញ្ញាណក្ខន្ធរបស់វីរយុទ្ធជនជាតិទាំងអស់អញ្ជើញទៅកាន់សុគតិភពកុំបីអាក់ខានឡើយ។

‎ឯកឧត្តមលើកឡើងថា៖រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៍ត្រឹមត្រូវរបស់សម្តេចមហាបធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះជាណាចក្រកម្ពុជា បានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដោយបានកសាងហេដ្ឋារចនាសម្ព័ន្ធ ជាច្រើន រួមមាន ផ្លូវស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធអគ្គីសនី ធារាសាស្ត្រ និងសមិទ្ធិផលនានាជាច្រើនទៀតដែលបំរើដល់ជីវភាពរស់នៅប្រចាំរបស់ប្រជាពលរដ្ឋ ទន្ទឹមនឹងនេះសូមបងប្អូនត្រូវរួមសាមគ្គីគ្នាកសាងសមិទ្ធផលនានានៅតាមវត្តអារាមនានាអោយបានច្រើន ដើម្បីអោយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋមានការការរីកចំរើននិងគង់វង្សជានិរន្តរ។

‎នៅក្នុងពិធីនេះដែរឯកឧត្តមឧបនាយករដ្ឋមន្រ្តី រួមទាំងថ្នាក់ដឹកនាំទាំងអស់បានអញ្ជើញរាប់បាតនិងវេប្រគេនបច្ច័យដល់ព្រះសង្ឃដើម្បីជាកិច្ចឧទ្ទិសកុសលផលបុណ្យដែលឯកឧត្តមនិងថ្នាក់ដឹកនាំ មន្រ្តីរាជការបានប្រារព្ធធ្វើនាឱកាសពេលនេះជូនចំពោះដួងវិញ្ញាណក្ខ័ន្តបុព្វការីជនមានមាតាបិតាជីដូនជីតាញាតិការទាំងប្រាំពីរសណ្តានដែលចែកឋានទៅលោកខាងមុខសូមអោយមកទទួលនូវផល្លាអានិសង្ឃដល់ជ្រះថ្លាដែលឯកឧត្តមប្រគល់ជូនតាមរយៈព្រះសង្ឃផងដែ។



























Previous Post Next Post