ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្វែងរកធាតុចូល ដើម្បីអភិវឌ្ឍន៍ និងធ្វើឱ្យកាន់តែប្រសើរឡើងនូវការងារអប់រំ ក្នុងខេត្តកំពង់ឆ្នាំង
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្វែងរកធាតុចូល ដើម្បីអភិវឌ្ឍន៍ និងធ្វើឱ្យកាន់តែប្រសើរឡើងនូវការងារអប់រំ ក្នុងខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាស្វែងរកធាតុចូល ដើម្បីអភិវឌ្ឍន៍ និងធ្វើឱ្យកាន់តែប្រសើរឡើង នូវការងារអប់រំ ក្នុងខេត្តកំពង់ឆ្នាំង។ 


កិច្ចប្រជុំមានការចូលរួមពី ឯកឧត្ដម គិត ច័ន្ទសីហា ប្រធានតំបន់៣ នៃលេខាធិការដ្ឋាន គ.វ.អ. អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល នាយកទីចាត់ការ អភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ប្រធានការិយាល័យអប់រំក្រុង ស្រុក និងនាយក នាយិកាវិទ្យាល័យទាំងអស់នៅក្នុងខេត្ត។


ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់ថា ការអភិវឌ្ឍវិស័យអប់រំក្នុងខេត្តទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់អ្នកពាក់ព័ន្ធ ទាំងអាជ្ញាធរ មន្ទីរជំនាញ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ អាណាព្យាបាល សហគមន៍ ដៃគូអភិវឌ្ឍន៍ និងកូនក្មួយជាសិស្សានុសិស្សផងដែរ។


ឯកឧត្តម អភិបាលខេត្ត ក៏បានដាក់ចេញនូវគោលការណ៍ដឹកនាំ និងផែនការសកម្មភាពសំខាន់ៗមួយចំនួន ដើម្បីជំរុញឱ្យវិស័យអប់រំនៅក្នុងខេត្ត កាន់តែមានការអភិវឌ្ឍរីកចម្រើន ស្របតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ២០២៤-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល៕

Previous Post Next Post