រថយន្តសេរីទំនើបមួយគ្រឿងជួបករណីគ្រោះថ្នាក់ចរាចរណ៍ជាមួយម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់នៅភូមិអំពិលផ្អែម ឃុំ ក្រាំងចេក ស្រុកសាមគ្គីមុន្នីជ័យខេត្តកំពង់ស្ពឺ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

រថយន្តសេរីទំនើបមួយគ្រឿងជួបករណីគ្រោះថ្នាក់ចរាចរណ៍ជាមួយម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់នៅភូមិអំពិលផ្អែម ឃុំ ក្រាំងចេក ស្រុកសាមគ្គីមុន្នីជ័យខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ÷ នៅថ្ងៃសៅរ៍ ១៣រោចខែ ភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ត្រូវនឹងថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៥វេលាម៉ោង ១៩នឹង១០នាទីនៅលើផ្លូវក្រាលកៅស៊ូលេខ(1k s1)ត្រង់ចំណុចភូមិអំពិលផ្អែម ឃុំ ក្រាំងចេក ស្រុកសាមគ្គីមុន្នីជ័យខេត្តកំពង់ស្ពឺមានរថយន្តមួយគ្រឿងម៉ាក(FORD WilDTRAK)ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ2BW(58 69)បើកបរដោយជនមិនស្គាល់អត្តសញ្ញាណបើកបរក្នុងទិសដៅពីរលិចទៅកើតលុះមកដល់ចំណុចខាងលើបានបើកទៅប៉ះម៉ូតូ១គ្រឿងម៉ាកHONDA.TREAM 125cc(2020)ពណ៌ខ្មៅពាក់ផ្លាកលេខ(កំពង់ស្ពឺ1P 26 97)បើកបរដោយឈ្មោះ សែម សុខវិន ភេទប្រុសអាយុ៣៥ឆ្នាំ(របួសធ្ងន់)មុខរបរកម្មកររោងចក្រ(មានពាក់មួកសុវត្ថិភាព)រស់នៅភូមិឡុង ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺដែលកំពុងបើកបរទិសដៅបញ្ច្រាសគ្នាបណ្ដាលឱ្យគ្រោះថ្នាក់មនុស្សនិងខូចខាតសម្ភារៈដូចខាងក្រោម:

_ របួសធ្ងន់មនុស្ស១នាក់ប្រុស(ឈ្មោះ សែម សុខវិន)ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ

_ ខូចខាតស្រាលម៉ូតូ១គ្រឿង

+ រថយន្តបង្ករក្រោយពេលកើតហេតុបានបើកបន្តទៅមុខគេចខ្លួនបាត់

+ ចំពោះវត្ថុតាងម៉ូតូខាងលើបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងចេកដើម្បីស្រាវជ្រាវបន្តតាមនិតិវិធី។





Previous Post Next Post