បុរសម្នាក់បានស្លាប់ភ្លាមៗ ខណៈបាក់ដងស្ទូចរថយន្តចំណុចក្នុងការដ្ឋានសាងសង់រោងចក្រ ស្ថិតនៅភូមិយស់ជោ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

បុរសម្នាក់បានស្លាប់ភ្លាមៗ ខណៈបាក់ដងស្ទូចរថយន្តចំណុចក្នុងការដ្ឋានសាងសង់រោងចក្រ ស្ថិតនៅភូមិយស់ជោ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

 


ខេត្តកំពង់ស្ពឺ÷នៅថ្ងៃទី៣០.១០.២០២៥ វេលាម៉ោង៧ និង ១០នាទីព្រឹក នៅចំណុចក្នុងការដ្ឋានសាងសងរោងចក្រ ស្ថិតនៅភូមិយស់ជោ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីរថយន្តស្ទូចម៉ាក Hyandai ពណ៌ស ទម្ងន់ 7 តោន ពាក់ស្លាកលេខកំពង់ចាម 3B.6667 អ្នកបើករថយន្តឈ្មោះសឿង សុខទី ភេទប្រុស អាយុ២៤ឆ្នាំនៅភូមិស្រែផ្សរ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺបានបាក់ដងស្ទួចសង្កត់លើកម្មករសំណង់ឈ្មោះមឿង សុខប៊ិច ភេទប្រុស អាយុ ៤៦ឆ្នាំ នៅភូមិដំណាក់អំពិល ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បណ្ដាលឱ្យរងរបួសក្រោយកើតហេតុ ខាងក្រុមហ៊ុម បានដឹកជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ពេលមកដល់ជនរងគ្រោះបានដាច់ខ្យល់ស្លាប់

  •ចំពោះសាកសពតម្កល់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ។

     ករណីខាងលើជំនាញសហការជាមួយការិយាលយ័បច្ចេកទេសបន្តនីតិវិធី។






Previous Post Next Post