ផ្សារផលិតផលខ្មែរខេត្តព្រះវិហារ ជាទីតាំងដ៏សំខាន់សម្រាប់គាំទ្រកសិផល និងផលិតផលខ្មែរក្នុងស្រុក។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ផ្សារផលិតផលខ្មែរខេត្តព្រះវិហារ ជាទីតាំងដ៏សំខាន់សម្រាប់គាំទ្រកសិផល និងផលិតផលខ្មែរក្នុងស្រុក។

 


ខេត្តព្រះវិហារ ✅ ជាក់ស្ដែងនៅថ្ងៃទី 26 ខែតុលាឆ្នាំ 2025 នេះ អង្គភាពសារព័ត៌មានយើងបានចុះទៅដល់ បានជួប និងសាកសួរផ្ទាល់ពីរអាជីវករលក់ដូរក្នុងផ្សារនោះបាននឹងកំពុងដំណើរការលក់នូវកសិផល និងផលិតផលជាច្រើនប្រភេទ ដែលបានដាំដុះ និងកែច្នៃដោយកសិករ និងផលិតករខ្មែរយើងនៅក្នុងខេត្តមានដូចជា៖ មាន់ខ្មែរ (មាន់ស្រែ) បន្លែសុវត្ថិភាព អង្ករ ពងមាន់ ពងទា ផ្លែឈើ គ្រឿងទេស អាហារកែច្នៃនានា និងផលិតផលប្រើប្រាស់ទូទៅ។


ផ្សារនេះបើកលក់នៅរៀងរាល់ថ្ងៃសុក្រ និងថ្ងៃសៅរ៍ ចាប់ពីម៉ោង ០៦៖០០ នាទីព្រឹក រហូតដល់ ៦៖០០ នាទីល្ងាច មានទីតាំងស្ថិតនៅ៖ ភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ (នៅផ្លូវភ្លោះ ខាងលិចវិមានឯករាជ្យខេត្តព្រះវិហារ)។


សូមចូលរួមគាំទ្រ និងទិញផលិតផលខ្មែរពីផ្សារផលិតផលខ្មែរខេត្តព្រះវិហារ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរយើង ព្រមទាំងជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក។





















Previous Post Next Post