ខេត្តព្រៃវែង ៖ មានរថយន្តយីឌុបជាច្រើនគ្រឿង ដឹកទំនិញគេចពន្ធទៅទម្លាក់នៅជិតប៉ុស្ត៍ការពារព្រំដែនច្រកព្រំដែនស្វាយអាង៉ោង ត្រៀមផ្ទេរឆ្លងដែនទៅប្រទេសវៀតណាម ដោយពុំមានឃើញសមត្ថកិច្ចណាមករំខានឡើយ។ ករណីនេះ បានកើតឡើងនៅយប់ថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០២៥
នៅចំណុចច្រកទ្វារព្រំដែនស្វាយអាង៉ោង ស្ថិតនៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែង ខេត្តព្រៃវែង ។
បើតាមមហាជនដែលរស់នៅក្នុងភូមិរោងបានឲ្យដឹងថា មានរថយន្តយីឌុបធុនយក្សជាច្រើនគ្រឿង និងរថយន្តទ្រុងបិទជិតបានដឹកទំនិញសង្ស័យជាទំនិញគេចពន្ធមកដាក់នៅជិតប៉ុស្ត៍ច្រកព្រំដែនស្វាយអាង៉ោង ក្នុងមួយយប់ៗពី៤ទៅ៥គ្រឿង រួមមានស្ករសស្លាកបាវអក្សថៃមិនដឹងនាំចូលតាមច្រកណាទេ ទើបបានមកដល់ច្រកព្រំដែនស្វាយអាងម៉ោង ខេត្តព្រៃវែង និងទំនិញជាច្រើនមុខផ្សេងទៀតបានផ្ទេរដាក់ទូក ឆ្លងដែនទៅប្រទេសវៀតណាមគគ្រឹកគគ្រេងដូចគេហែកឋិនដោយគ្មានរំខានដល់សមត្ថកិច្ចណាឡើយ។
មហាជនបានលើកឡើងទៀតថា រថយន្តដឹកទំនិញទាំងនេះបានបំផ្លាញផ្លូវ ក៏ប៉ុន្តែបើរថយន្តធុនយក្សដឹកទំនិញបើកបរបំផ្លាញផ្លូវរាល់ថ្ងៃ ហុយធូលីដីចូលផ្ទះបង្កឲ្យប៉ះពាល់ដល់សុខភាពកូនចៅពួកគាត់ដែលរស់នៅតាមបណ្តោយផ្លូវនេះ។
ទាក់ទិនករណីនេះដែរ មិនអាចទាក់ទងលោក ឡាវ សុផល ប្រធានស្នាក់ការច្រកស្វាយអាង៉ោង តេចូលមិនលើក ចំណែកលោកមេប៉ុស្ដិ៍ព្រំដែនស្វាយអាង៉ោងបានទេ ជាពិសេសម្ចាស់ទំនិញអង្គភាពយើងមិនអាចសុំការបំភ្លឺបានទេព្រោះគ្មានលេខទូរសព្ទទំនាក់ទំនង។
ដូច្នេះសូមឯកឧត្ដម សួន សុម៉ាលីនអភិបាលខេត្តព្រៃវែងមេត្តាមានចំណាត់ការទប់ស្កាត់ ម្យាងទៀតរថយន្តធុនយក្សដឹកទំនិញទាំងនេះបើកបរបំផ្លាញផ្លូវរាល់ថ្ងៃហើយ បង្កឲ្យហុយធូលីដីចូលផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យប៉ះពាល់ដល់សុខភាពកូនចៅពួកគាត់ដែលរស់នៅតាមបណ្តោយផ្លូវនេះផងទាន។
អង្គភាពសារព័ត៌មានយើងរង់ចាំធ្វើការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធ នៅរៀងរាល់ម៉ោងធ្វើការ៕


















