នោះថាហើយថា កុំចេះតែហ៊ានកុំចេះតែបំពានលើអារឿងដីព្រៃរបស់រដ្ឋនឹងដី ដិកាដកហូតដ៌ដែលៗពេក ភាពពើងទ្រូងបង្អួតសំញ៉ែងពីរសកម្មភាពយកគ្រឿងចក្រទៅឈូសឆាយក្នុងមួយស្រុកមានតែមួយ និង បំពានសាងសង់សំណង់រឹងលើដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធនោះ ខណៈពេលនេះថ្នាក់ដឹកនាំខេត្តក្រសួង លោកបានទទួលព័ត៌មានខាងលើនេះហើយ រងចាំមើលថាវាសនាម្ចាស់ដីប៉ម ក្បាលប៉ាន់ដែក វានិងប្រែក្លាយទៅជាយ៉ាងណាវិញ។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

នោះថាហើយថា កុំចេះតែហ៊ានកុំចេះតែបំពានលើអារឿងដីព្រៃរបស់រដ្ឋនឹងដី ដិកាដកហូតដ៌ដែលៗពេក ភាពពើងទ្រូងបង្អួតសំញ៉ែងពីរសកម្មភាពយកគ្រឿងចក្រទៅឈូសឆាយក្នុងមួយស្រុកមានតែមួយ និង បំពានសាងសង់សំណង់រឹងលើដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធនោះ ខណៈពេលនេះថ្នាក់ដឹកនាំខេត្តក្រសួង លោកបានទទួលព័ត៌មានខាងលើនេះហើយ រងចាំមើលថាវាសនាម្ចាស់ដីប៉ម ក្បាលប៉ាន់ដែក វានិងប្រែក្លាយទៅជាយ៉ាងណាវិញ។

 

ខេត្តកំពង់ស្ពឺ ÷ក្រោយពីរអង្គភាពសារព័ត៌មានយើង បានធ្វើការផ្សព្វផ្សាយ និងរាយការណ៍ជូនទៅថ្នាក់ដឹកនាំក៌ដូចជាខាងជំនាញនៃមន្ទីរក៌ដូចជាសំណូមពរទៅ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ពាក់ព័ទ្ធនិងរឿងម្ចាស់ដីប៉ម ដែលមានឈ្មោះលោក សំនី និង លោកហ៊នសារឹទ្ធ និង លោកអ៊ុនទីន ដែលជា បិតាកំពូលមនុស្ស ក្បាលប៉ាន់ដែក ខាងយកគ្រឿងចក្រទៅឈូសឆាយ លើដីព្រៃរបស់រដ្ឋ និងលើដី ដិកាដកហូត ជ្រកក្រោមលេស សុំសិទ្ធអាស្រ័យផល ពីរមួយឆ្នាំទៅមួយឆ្នាំរហូតមកទល់សព្វថ្ងៃនេះ ត្រូវនិងថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២៥ ដីព្រៃរបស់រដ្ឋ ក្នុងដែនព្រះរាជក្រឹត្យ ដែលគ្រប់គ្រង ដោយក្រសួងបរិស្ថាន ក្រុមអស់លោកម្ចាស់ដីប៉ម ដែលមានឈ្មោះខាងលើនេះបានបំពានម្តងហើយម្តងទៀតយកគ្រឿងចក្រទៅឈូសឆាយវាលល្វឹងល្វើយ ដល់ចង្កេះខ្នងភ្នំម៉ៅ ច្រាំងអុង និង ច្រាំងបាក់ ភ្នំព្រិច មិនថែមប៉ុណ្ណោះ បានបំពានហ៊ានសាងសង់សំណង់រឹងលើដីនោះថែមទៀតផង ដើម្បីជាកន្លែងស្នាក់នៅសេចក្តីសុខធ្វើជាកម្មសិទ្ធថែមទៀតផង អស់រយះពេលជាច្រើនឆ្នាំមកហើយ ក៌ប៉ុន្តែ មួយរយះពេលថ្មីនេះ ក្រោយពីរ អង្គភាពសារព័ត៌មានយើង បានធ្វើការផ្សព្វផ្សាយកន្លងមកថ្មីនេះ ពាក់ព័ន្ធ ទៅនឹង ម្ចាស់ដីប៉ម ក្បាលប៉ាន់ដែកខាងលើឥឡូវនេះបែកធ្លាយមានឈ្មោះអ្នកពាក់ព័ន្ធរហូតដល់ទៅ ៦នាក់ឯណោះរួមមាន÷

១-ឈ្មោះ ហ៊ន សារិទ្ធិ ភេទប្រុស អាយុ ៤៤ ឆ្នាំ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ២-ឈ្មោះ សំ នី ភេទប្រុស អាយុ ៤៣ ឆ្នាំ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ៣-ឈ្មោះ ឡោ ពៅ ភេទប្រុស អាយុ ៥៣ ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ ១៦អឺ០ ផ្លូវ ២៥២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៤-ឈ្មោះ ចាន់ ចំរើន ភេទប្រុស អាយុ ៥៦ ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ ១៦៧១ ផ្លូវ ១៥២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៥-ឈ្មោះ គង់ ស៊ូ ភេទប្រុស អាយុ ២៨ ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ ១៦អី១ ផ្លូវ ២៥២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ៦-ឈ្មោះ ឡោ រួចលីម ភេទស្រី អាយុ ៦៨ ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ ១៦អី៣ ផ្លូវ ២៥២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អ្នកមានឈ្មោះខាងលើនេះសុទ្ធតែជាម្ចាស់ដីនៅចំណុចខាងលើនេះ ស្ថិតនៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។


នេះបើយោងតាមការផ្សព្វផ្សាយ របស់អង្គភាពសារព័ត៌មានយើង បានសង្កេតឃើញថា ប្រជាពលរដ្ឋ ស្ទើរមួយជំហៀងប្រទេស បានចូលរួម អបអរសាទរទៅលើ លោកប្រធានការិយាល័យដែនជម្រកសត្វព្រៃស្រុកឱរ៉ាល់ និង លោក ច័ន្ទថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ  ជាពិសេសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺក្នុងអាណត្តិទី 7 នៃរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្រ្តី ខណៈពេលនេះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោកបានជ្រាបជាព័ត៌មានហើយ  ទន្ទឹមនោះដែរ ឯកឧត្តមនិងមានចំណាត់ការ ចាត់ឲ្យខាងជំនាញចុះទៅពិនិត្យ ដោយមានការយកចិត្តទុកដាក់យ៉ាងបំផុត  មិនបណ្តែតបណ្ដោយឲ្យក្រុមអស់លោក ម្ចាស់ដីប៉ម ក្បាលប៉ាន់ដែក បីព្រះអង្គខាងលើ បន្តធ្វើសកម្មភាព ជិះសេះលែងដៃ ដូចមុនបន្តទៀតបាននោះឡើយ។

គួររំលឹកផងដែរថា ប្រសាសន៍ផ្តាំផ្ញើររបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅតែគ្រើនរំលឹកដល់ពួកចោរលួចដីរដ្ឋនោះ កុំឲ្យសប្បាយចិត្តពេក បើ ករណីលួចអ្វីផ្សេងៗនោះ វានិងអាចបាត់ ភស្តុតាង និងចំណាយពេលវេលាឈានរក ភស្តុតាងមកវិញដើម្បីបញ្ជាក់ ក៏ប៉ុន្តែករណីអារឿងចោរលួចដីរដ្ឋនេះ វាមិនពិបាករក ភស្តុតាងនោះទេ ដែលមានខ្លឹមសារដូចខាងក្រោមនេះ-------ចាក់សារសម្លេង--------។


ពាក់ព័ន្ធនឹងមុនការចុះផ្សាយខាងលើនេះដែរ អង្គភាពសារព័ត៌មានយើង បានព្យាយាមទំនាក់ទំនងទៅលោកសំនី តាមរយៈលេខទូរសព្ទ ដែលជាម្ចាស់ដីប៉ម និង ម្ចាស់សំណង់រឹងបានសាងសង់លើដីព្រៃរបស់រដ្ឋយ៉ាងស្កឹមស្កៃនោះ គឺមិនអាចទំនាក់ទំនងបាននោះឡើយ។

សារព័ត៌មានយើងខ្ញុំ ជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គម ជូនដំណឹងដល់ប្រមុខថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ រិះគន់ក្នុងន័យស្ថាបនា ពុំមានចេតជាន់ពន្លិច ស្ថាប័នណាមួយនោះឡើយ អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងម៉ោងធ្វើការតាមរបបស្តីពីសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ទាក់ទិននឹងព័ត៌មានខាងលើនេះដែរ បើសិនអង្គភាពសារព័ត៌មានយើងខ្ញុំ ទទួលបានប្រភពព័ត៌មានមកថ្មី អង្គភាពសារព័ត៌មានយើងនិងធ្វើការផ្សព្វផ្សាយបន្តទៀតនាពេលក្រោយ  សូមអរគុណ។
























Previous Post Next Post