លោកម៉មម៉េងហួសចិត្តនិយាយមិនចេញករណីរឿងចោរលួចយកគ្រឿងចក្រទៅឈូសឆាយក្នុងបរិវេណដីរបស់លោកខូចខាតដំណាំចេកស្វាយអស់ជាច្រើនដើមទល់ដល់កន្ទុយដីឈូសហ៊ុំព័ទ្ធដូចក្រវ៉ាត់ព្រំសង្ស័យបម្រុងយកធ្វើជាកម្មសិទ្ធ ស្ថិតនៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

លោកម៉មម៉េងហួសចិត្តនិយាយមិនចេញករណីរឿងចោរលួចយកគ្រឿងចក្រទៅឈូសឆាយក្នុងបរិវេណដីរបស់លោកខូចខាតដំណាំចេកស្វាយអស់ជាច្រើនដើមទល់ដល់កន្ទុយដីឈូសហ៊ុំព័ទ្ធដូចក្រវ៉ាត់ព្រំសង្ស័យបម្រុងយកធ្វើជាកម្មសិទ្ធ ស្ថិតនៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

 


ខេត្តកំពង់ស្ពឺ ÷ ជាក់ស្តែងនៅថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២៥នេះ អង្គភាពសារព័ត៌មានយើងទទួលបានព័ត៌មានមកថា អស់រយះកាលជាច្រើនឆ្នាំកន្លងមកហើយ ដែលអង្គភាពសារព័ត៌មានយើងសង្កេតឃើញថា ទីតាំងដីព្រៃរបស់រដ្ឋក្នុងដីព្រះរាជក្រឹត្យដែលគ្រប់គ្រងដោយក្រសួងបរិស្ថាននិងមើលថែរក្សាការពារ

បន្តដោយមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ដែលមានទីតាំងស្ថិតនៅចង្កេះខ្នងភ្នំម៉ៅ ច្រាំងអុង និង ច្រាំងបាក់ ភ្នំព្រិចក្នុងភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយកន្លងមកទល់និងសព្វថ្ងៃនេះអង្គភាពសារព័ត៌មានយើង សង្កេតឃើញថា លោក សំនី និង លោកហ៊នសារឹទ្ធ នៅតែបន្តធ្វើសកម្មភាពឈូសឆាយរុករៀនទន្ទ្រានដីព្រះរាជក្រឹត្យយកមកអាស្រ័យផលជាច្រើនឆ្នាំមកហើយបានដោយរលូនដោយសង្ស័យថា សំអាងទៅលើលោកតាសារម៉ូម ហៅទេវតាប្រាក់ ដើម្បីជួលលោកមេធាវី សម្រាប់ដោះស្រាយហើយមើលទៅ ទើបឈូសឆាយវាលល្វឹងល្វើយ ដល់ចង្កេះភ្នំ ដោយកន្លងមកនោះ មាន អាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាខាងមន្ត្រីជំនាញនៃបរិស្ថានខេត្តកំពង់ស្ពឺ ចុះទៅធ្វើការហាមឃាត់ ជាច្រើនលើកច្រើនសារមកហើយដែរ ជូនពេលខ្លះ ខាងមន្ត្រីជំនាញបានធ្វើការឃាត់គ្រឿងចក្រដែលបានធ្វើសកម្មភាព ឈូសឆាយរុករានទន្ទ្រានលើដីនៅចំណុចខាងលើនោះ ក៌ប៉ុន្តែហាក់បីដូចជាបង្ក្រាបជាលក្ខណៈពពុះសាប៊ូអញ្ចឹងដែរ ឬមួយ ដូចពាក្យមហាជន បានលើកឡើងថា ទីតាំងមួយកន្លែង ខាងលើនេះ វាបានក្លាយទៅជា ដំបៅជំងឺមហារីក ដំណាក់កាលចុងក្រោយមើលលែងជាទៅហើយឬ រហូតម្ចាស់ទីតាំងខាងលើ រៀបចំឯកសារ ដាក់សំណើរ សុំកាត់ឆ្វៀលដីព្រៃរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិថែមទៀតផងនោះ ដោយម្ចាស់ដីមានឈ្មោះលោក សំនី និង លោកហ៊នសារឹទ្ធ និង លោកអ៊ុនទីន បានស្គាល់ចិត្តស្គាល់ថ្លើមទៅលើ អាជ្ញាធរ ក៏ដូច ជាខាងមន្ត្រីជំនាញ មានភាពកម្សោយ មិនអាចហាមឃាត់បញ្ឈប់ធ្វើសកម្មភាពអ្វីពួកគេបាននោះឡើយ ដោយមជ្ឈដ្ឋានមហាជននៅទីនោះ លាន់មាត់គ្រប់គ្នាថា ក្រុមអស់លោកម្ចាស់ដីខាងលើនេះសំអាងទៅលើលោកតាសារម៉ូម ហៅទេវតាប្រាក់ សម្រាប់ជាថ្នូរជួលលោកមេធាវី នៅពីរក្រោយខ្នង សម្រាប់រងចាំដោះស្រាយបញ្ហាដែលបានកើតឡើងនៅចំណុចខាងលើនោះ នេះបើសង្កេតឲ្យបានស៊ីជម្រៅនោះ ទោះមានការហៅធ្វើកិច្ចសន្យា បញ្ឈប់ធ្វើសកម្មភាពឈូសឆាយពីរសំណាក់ អាជ្ញាធរយ៉ាងណាក៌ដោយ ក៌ក្រុមម្ចាស់ដី ក្បាលប៉ាន់ដែក ស្បែកស្វិត ភ្នែកអាបទាំងនេះមិនដែល កោតខ្លាចញញើតទៅនិងច្បាប់ស្អីនោះដែរ គឺចាប់តាំងឆ្នាំ២០១៨រហូតមកទល់ឆ្នាំ២០២៥ នេះគឺពួកគេមិនឈប់នោះឡើយរហូតកែរប្រែដី ដីការដករហូតនិងដីព្រៃរបស់រដ្ឋវាលល្វឹងល្វើយ ដល់ចង្កេះខ្នងភ្នំម៉ៅ ច្រាំងអុង និង ច្រាំងបាក់ ភ្នំព្រិច ចំណុចខាងលើនេះ ស្ថិតនៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។


នេះបើយោងតាមសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងបរិស្ថាន.មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ លេខ ៣៥៤ ប.ស្ព / ក.ស្ព នៅថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៣ ចេញសេចក្តីប្រកាសជូនដំណឹង.និងយោងតាម ៖ ចំណារចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ របស់ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ។


មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ សូមប្រកាសជូនដំណឹងជាសាធារណៈឱ្យបានជ្រាបថា គិតត្រឹមឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញដីកាប្រកាសបដិសេធ និងដកហូតដីព្រៃឈើក្នុងតំបន់ការពារធម្មជាតិនៃដែនជម្រក

សត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្ត្រខេត្តកំពង់ស្ពឺ សរុបចំនួន ២៩ដីកា ស្មើនឹង៣៣ទីតាំង មានផ្ទៃដីចំនួនសរុប ៤៧០២ ហិកតា.៩៤អារ (បួនពាន់ប្រាំពីររ័យពីរហិកតា និងកៅសិបបួនអារ) ដែលបច្ចុប្បន្នទីតាំងដីមានដីកា ប្រកាសបដិសេធ និងដកហូតដីព្រៃឈើមួយចំនួន ត្រូវបានទទួលរងនូវការប្រព្រឹត្តបទល្មើសំយ៉ាងអនាធិបតេយ្យដូចជា ការលួចចូលបោះ

បង្គោលហ៊ុមព័ទ្ធ ដាក់សញ្ញាសម្គាល់ ក្នុងគោលបំណងកាន់កាប់ជាកម្មសិទ្ធិ កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត ឈូសឆាយដីព្រៃ ភ្ជួរដីព្រៃសម្រាប់ដាំដំណាំ ” សង់រោង ផ្ទះ និង រីសត ជាដើម ដើម្បីយកដីធ្វើជាកម្មសិទ្ធិនោះ ជាពិសេសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផ្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៌ថា----ចាក់សារសម្លេង----ទោះមានសេចក្តីជូនដំណឹង គ្រើនរំលឹកដល់ក្រុម អស់លោកដែលអាស្រ័យផលលើដីសហគមន៍និងលើដីព្រៃរបស់រដ្ឋ យ៉ាងណាក៌ដោយក៌ពួកក្រុមម្ចាស់ដី ក្បាលប៉ាន់ដែក ស្បែកស្វិត ភ្នែកអាបទាំងនេះមិនដែលស្តាប់ កោតខ្លាចញញើតស្អីនោះដែរ  ទើបជាដីព្រៃរបស់រដ្ឋការពារដោយព្រះរាជក្រឹត្យ រាប់រយហិកតា ត្រូវបានក្រុមអស់លោកខាងលើលួចដាក់គ្រឿងចក្រជីកកាយ ភ្ជួរ ឈូសឆាយ រុករានទន្ទ្រានយកធ្វើជាសម្បត្តិផ្ទាល់ខ្លួនបានបែបនេះ។


ចំណុចទីតាំងដី លោក សំនី និង លោកហ៊នសារឹទ្ធ និងលោកអ៊ុនទីន ដោយមានសកម្មភាពដាំកូនចេក និង ដំណាំបន្លែរ ផ្សេងៗនោះ គឺទើបនិងដាំក្នុងរយះពេលថ្មីនេះតែប៉ុណ្ណោះ ទង្វើរនិងសកម្មភាពដាំដំណាំខាងលើនេះគ្រាន់តែជា ល្បិចស្ពិនភ្នែកដ៌ស្មោគគ្រោគដើម្បីឲ្យមហាជនមើលនោះទេ ដោយឡែកមិនអាចលាក់ភ្នែក អាជ្ញាធរមានសមត្ថកិច្ច និងខាងមន្ត្រីជំនាញបាននោះទេ។





លិខិតសុំកាត់ឈ្វៀលដីរដ្ឋពីរសំណាក់លោក សំនី និង លោកហ៊នសារឹទ្ធ និងលោកអ៊ុនទីន





👉ដីកាស្តីពីការប្រកាសបដិសេធនិងដកហូតដីព្រៃឈើក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់អភិបាលនៃគណៈអភិបាល ខេត្តកំពង់ស្ពឺ


យោងតាមសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងបរិស្ថាន.មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ លេខ ៣៥៤ ប.ស្ព / ក.ស្ព នៅថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៣

កន្លងមកនោះ មានអាជ្ញាធរធ្លាប់ហៅទៅធ្វើកិច្ចសន្យាបញ្ឈប់ធ្វើសកម្មភាពដែរក៌ប៉ុន្តែលោក សំនី និង លោកហ៊នសារឹទ្ធ និងលោកអ៊ុនទីននៅតែមិនស្តាប់


👉សេចក្តីជូនដំណឹង

ស្តីពីការគ្រប់គ្រងតំបន់សហគមន៍តំបន់ការពារធម្មជាតិ



















Yលោក ច័ន្ទថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ



លោក នៅណាក់ អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ


ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន


ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ



លោក សំនី និង លោកហ៊នសារឹទ្ធ



លោកម៉មម៉េងនិងភរិយា

Previous Post Next Post