💥 លោកអ្នកនាងទូរទស្សន៍សាសនិកជនដែលកំពុងតែតាមដាននូវរឿងរ៉ាវខេត្តកំពង់ស្ពឺ ដែលអង្គភាពយើង ជាច្រើន បានផ្សព្វផ្សាយជាលើកទី៦ ហើយ នៅតែបន្តមិនទាន់ដោះស្រាយបាននោះទេ បែរជា ឥឡូវនេះគឺផ្ទុះ កាន់តែខ្លាំងឡើងៗហើយចំពោះ(ម្ចាស់ដីក្បាលប៉ានដែក )ល្បីតរគ្មាថាមានអ្នកកាងពីខាងក្រោយតួនាទី និងលុយគ្រាក់ដើរបិទរឿង សម្រួលពីខាងក្រោយរហូត កំពុងតែធ្វើព្យុះភ្លៀង តាមប្ដឹងអ្នកសារព័ត៌មាន
៖ ភាពក្លាហានបំពានច្បាប់ និងការបង្ហាញមុខច្បាស់ៗនៃ 'យុគ៩'
រឿងអាស្រូវនៃការរំលោភបំពានដីរបស់រដ្ឋក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តកំពង់ស្ពឺ កំពុងឈានដល់ដំណាក់កាល ថ្មីមួយដែលគួរឲ្យភ្ញាក់ផ្អើលបំផុត។ អ្វីដែលកាន់តែមិននឹកស្មានដល់នោះ គឺក្រុមបុគ្គលដែលត្រូវបានដាក់រហស្សនាមថា "ម្ចាស់ដីប៉ម ក្បាលប៉ាន់ដែក" ដែលមានឈ្មោះ លោក សំនី, លោក ហ៊ន សារឹទ្ធ, និង លោក អ៊ុន ទីន បែរជាមានភាពក្លាហានដល់ថ្នាក់ ហ៊ានប្ដឹងអ្នកសារព័ត៌មានដែលបានផ្សាយព័ត៌មានពិត និងមានប្រភពច្បាស់លាស់ពីទង្វើខុសច្បាប់របស់ពួកគេ។ ទីតាំងដីរដ្ឋដែលត្រូវបានលួចឈូសឆាយក្នុងទំហំ ១៤៨ ហិកតា ស្ថិតនៅចំណុចវាលត្រាង ភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ គឺជាកម្មវត្ថុនៃបទល្មើសធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ ដោយពួកគេបានមិនអើពើនឹងការណែនាំរបស់អាជ្ញាធរនិងស្ថាប័នជំនាញបរិស្ថានតាំងពីឆ្នាំ២០១៨ មកម្ល៉េះ។ ការប្តឹងអ្នកសារព័ត៌មានទៅក្រសួងព័ត៌មាន និងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ គ្រាន់តែជាការប៉ុនប៉ងបំភាន់មជ្ឈដ្ឋានមហាជន និងគេចវេសពីការពិតដែលថាខ្លួនឯងកំពុងប្រព្រឹត្តបទល្មើសជាចោរលួចទ្រព្យសម្បត្តិរដ្ឋប៉ុណ្ណោះ។ «យុគ៩» ដែលជាយុគសម័យនៃការអនុវត្តច្បាប់តឹងរ៉ឹងនិងមិនប្រណី បានកំពុងបង្ហាញនូវកម្លាំងរបស់ខ្លួនចំពោះជនល្មើសទាំងនេះហើយ។
⚖️អង្គភាពយើងសង្ឃឹមយ៉ាងមុតមាំ ការដែលមើសច្បាប់ជាក់ស្តែងរបស់ក្រុម 'ក្បាលប៉ាន់ដែក':
ក្រុមម្ចាស់ដីប៉មទាំងបីរូបនេះត្រូវបានចោទប្រកាន់ថាបានលួចឈូសឆាយ ដាំដំណាំ និងបោះបង្គោលហ៊ុមព័ទ្ធលើដីដែលស្ថិតក្នុងព្រះរាជក្រឹត្យ និងដីដែលជាកម្មសិទ្ធិរបស់រដ្ឋ។ ទង្វើនេះគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ និងអនុសាសន៍របស់រាជរដ្ឋាភិបាល។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍យ៉ាងច្បាស់ៗថា «អ្នកណាដែលលួចយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ គឺស្មើនឹងចោរ»។ គួរឲ្យកត់សម្គាល់ មន្ទីរជំនាញខេត្តក៏បានដាក់ពាក្យបណ្ដឹងទៅលើបុគ្គលទាំងបីរូបនេះរួចហើយ ដោយរង់ចាំតែចំណាត់ការតាមនីតិវិធីរបស់តុលាការប៉ុណ្ណោះ។
ប្រភពបានបន្តទៀតថា ៖
ផ្ទុយទៅវិញ ពួកគេបែរជាឆ្លៀតឱកាសដើរតួជាដើមបណ្ដឹង ទៅប្ដឹងអ្នកសារព័ត៌មានដែលផ្សាយការពិត។ ការណ៍នេះបានបង្ហាញយ៉ាងច្បាស់អំពីការប៉ុនប៉ងបំភាន់ភ្នែកមហាជន និងបង្វែរចំណាប់អារម្មណ៍ពីបទល្មើសខ្លួនឯង។ មហាជនបានដាក់ការសង្ស័យថា អ្នកដែលនៅពីក្រោយខ្នងរបស់បុគ្គលទាំងបីរូបនេះ គឺជាអ្នកដែលយល់ច្បាប់ច្រើន ប៉ុន្តែបែរជាមិនព្រមទទួលយកកំហុសឆ្គងធ្ងន់ធ្ងររបស់ខ្លួន ហើយបែរជានាំគ្នាដាក់ពាក្យបណ្តឹងអ្នកសារព័ត៌មានទាំងទៅតុលាការ និងក្រសួងព័ត៌មានថែមទៀត។
* សារទៅកាន់ 'អ្នកកាងការពារ':
អង្គភាពសារព័ត៌មានសូមជូនដំណឹងទៅដល់អ្នកដែលកាងការពារនៅពីក្រោយឲ្យម្ចាស់ដីប៉ម "ក្បាលប៉ាន់ដែក" ទាំងបីរូបនេះបានដឹងឮផងថា "ទោះបីជាអ្នកមានតួនាទីធំកម្រិតណាក៏ដោយ អនុវត្តខុសច្បាប់គឺត្រូវចាប់ដាក់គុកដូចតែគ្នា"។ សូមទទួលយកការពិត កុំបៀតបៀនអ្នកដទៃ និងបំភ្លៃការពិតជាមួយអ្នកសារព័ត៌មានដែលផ្សាយព័ត៌មានពិតឲ្យសោះ! យុគ៩ គឺមិនប្រណីចំពោះអ្នកណាដែលរំលោភបំពានទ្រព្យសម្បត្តិរដ្ឋនោះឡើយ។
ពោល ៖ អង្គភាពសារព័ត៌មានជឿជាក់លើភាពត្រឹមត្រូវនៃការផ្សាយរបស់ខ្លួន ដោយបានយោងទៅតាមប្រភពច្បាស់លាស់ ឯកសារផ្លូវការពីអាជ្ញាធរមានសមត្ថកិច្ច លិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ សេចក្តីជូនដំណឹងរបស់មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងក្រសួងបរិស្ថានទាំងអាណត្តិចាស់ និងអាណត្តិថ្មី ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត។
🚨 គួរបញ្ចក់ផងដែលថា៖ ការទាមទារអន្តរាគមន៍បន្ទាន់ និងការស្វែងរកអ្នកនៅពីក្រោយខ្នង
ក្នុងនាមជាអ្នកសារព័ត៌មានដែលផ្សាយព័ត៌មានពិតដើម្បីបុព្វហេតុយុត្តិធម៌ និងការពារទ្រព្យសម្បត្តិរដ្ឋ អង្គភាពយើងខ្ញុំសូម ទាមទារអន្តរាគមន៍បន្ទាន់ ពីថ្នាក់ដឹកនាំកំពូល៖
* ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ៖ សូមចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បី ដកហូតដីរដ្ឋទាំង ១៤៨ ហិកតា មកវិញជាបន្ទាន់ និង វាយកម្ទេច រាល់សំណង់ និងដំណាំដែលសាងសង់/ដាំដុះដោយខុសច្បាប់របស់ក្រុម "ម្ចាស់ដីប៉ម ក្បាលប៉ាន់ដែក" នេះ។
* ឯកឧត្តម ប្រធានអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ និង ប្រព័ន្ធច្បាប់នៃក្រសួងយុត្តិធម៌/អេស៊ីយូ៖ សូម បើកការស៊ើបអង្កេតប្រកបដោយសុភវិនិច្ឆ័យ ទៅលើបុគ្គលឈ្មោះ លោក ហ៊ន សារឹទ្ធ, លោក សំនី, និងលោក អ៊ុន ទីន ក្នុងបទល្មើសធនធានធម្មជាតិ។ រឿងដែលសំខាន់បំផុត គឺត្រូវស៊ើបអង្កេតឲ្យឃើញពី "អ្នកកាងនៅពីក្រោយខ្នង" ដែលល្បីថាមានតួនាទីគ្រាន់បើ និងចាប់ដាក់គុកភ្លាមៗ ដើម្បីធ្វើជាគំរូទោសធ្ងន់ដល់អ្នកដែលហ៊ានប៉ះពាល់ដីរដ្ឋដោយព្រះរាជក្រឹត្យ។
* ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ សូមជ្រាបជាព័ត៌មាន និងការពារសិទ្ធិអ្នកសារព័ត៌មានដែលបានផ្សាយព័ត៌មានពិត និងមានប្រភពច្បាស់ការណ៍។
ជាចុងក្រោយនេះ/ គឺថា
យុគសម័យទី៩ (យុគ៩) គឺមិនប្រណីចំពោះអ្នកល្មើសបំពានច្បាប់ ហើយការលាក់បាំងនូវអ្នកនៅពីក្រោយខ្នងដែលមានតួនាទីធំមិនអាចជោគជ័យបានឡើយ។ អង្គភាពសារព័ត៌មានយើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ប្រព័ន្ធតុលាការនឹងស្វែងរកអ្នកកាងពីខាងក្រោយនោះបានឆាប់ៗ និងនាំខ្លួនបុគ្គលទាំងឡាយទៅកាត់ទោសតាមច្បាប់ដើម្បីការពារទ្រព្យសម្បត្តិរដ្ឋប្រកបដោយយុត្តិធម៌ដាច់ខាត។



















