ល្បិចកលបំភាន់មហាជន! ក្រុមម្ចាស់ដីប៉ម ក្បាលប៉ាន់ដែកទាំងបីរូបនេះ បានបង្វែរខ្លឹមសារ លិខិតអញ្ជើញ លេខ១២២០/២៥ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដាក់បន្ទុកថ្នាក់ដឹកនាំទៅវិញ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ល្បិចកលបំភាន់មហាជន! ក្រុមម្ចាស់ដីប៉ម ក្បាលប៉ាន់ដែកទាំងបីរូបនេះ បានបង្វែរខ្លឹមសារ លិខិតអញ្ជើញ លេខ១២២០/២៥ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដាក់បន្ទុកថ្នាក់ដឹកនាំទៅវិញ

 


ខេត្តកំពង់ស្ពឺ ÷ជាក់ស្តែងនៅថ្ងៃទី១៦ខែ ធ្នូ ឆ្នាំ២០២៥ម្សិលម៉ិញនេះ អង្គភាពសារព័ត៌មានយើង ទទួលបានប្រភពព័ត៌មានច្បាស់ការណ៏មួយ តាមប្រព័ន្ធផ្សព្វផ្សាយក្នុងបណ្តាញសង្គម បានលើកឡើងថា ខ្ញំបាទឈ្មោះ ហ៊ន សារិទ្ធ ជាប្រធានសហគមន៌ តំណាងឲ្យពលរដ្ឋ ចំនួន ១៧ គ្រួសារ ដោយមួយគ្រួសារមានដីចំនួន ៥ហិកតា រស់នៅក្នុងភូមិ ស្រែកិន ឃុំ ត្រពាំងជោ ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ  សូមថ្លែងអំណរអរគុណដល់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ជាពិសេស ឯកឧត្តម សុខ សុទ្ធី អភិបាលរង ខេត្តកំពង់ស្ពឺ នេះបើយោងទៅតាម លិខិតអញ្ជើញរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ លេខ១២២០/២៥ បានបញ្ជាក់ក្នុងខ្លឹមសារយ៉ាងច្បាស់ៗថា លិខិតនេះគឺអញ្ជើញមកក្នុងកិច្ចប្រជុំពិភាក្សា ក្នុងករណីសុំទប់ស្កាត់ការចេញប្លង់កម្មសិទ្ធិ លើគំនូសប្លង់ដីនៅចំណុច ភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយយមានឈ្មោះ លោក ហ៊ន សារិទ្ធ និង លោក ម៉ម ម៉េង និង លោកស្រី សៀង សាម៉េន ដើម្បីមកសាកសួររវាងភាគីសង្ខាងតែប៉ុណ្ណោះ សូមបញ្ជាក់នេះបើយោងតាមប្រភពពីរមន្ត្រីនៃរដ្ឋបាលសាលាខេត្តកំពង់ស្ពឺដោយមានលក្ខខណ្ឌ បានឲ្យដឹងថា ក្នុងនាមជាអាជ្ញាធរខេត្ត មិនមានសិទ្ធចេញលិខិត ឬ ប្រសាសន៌ការផ្តាំផ្ញើរអ្វី ឲ្យលោកហ៊នសារិទ្ធនិងបក្ខទៅរំលោភបំពានដីរបស់រដ្ឋ និងបំពានផ្លូវច្បាប់ដូចលោក ហ៊នសារិទ្ធនិងបក្ខពួកទៅជួលអ្នកសារព័ត៌មានក្នុងស្រុកមកចុះ ផ្សាយបំភ្លៃការពិត វាស្មើរនិង ព័ត៌មានក្លែងក្លាយនោះដែរ ។

អាស្រ័យ ហេតុនេះអង្គភាពសារព័ត៌មានយើង បានស្តាប់ហើយពិតជាសែនហួសចិត្ត និង គោរពរាយការណ៌ជូនដល់ថ្នាក់ដឹកនាំ ក្នុងខេត្តកំពង់ស្ពឺ ជាពិសេស លោកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺលោកជ្រាបជាព័ត៌មានផងដែរ  នេះដោយសារតែ លិខិតអញ្ជើញ លោក ហ៊នសារិទ្ធទៅចូលរួមក្នុងកិច្ចប្រជុំពិភាក្សា បែជាមានអ្នកតំណាងទៅជំនួសទៅវិញ សង្ស័យអ្នកតំណាងលោក ហ៊នសារិទ្ធនោះ ចេញពីរក្នុងកិច្ចប្រជុំពិភាក្សាមកវិញ មិនបានប្រាប់ការណែនាំរបស់ ឯកឧត្តម សុខ សុទ្ធី អភិបាលរង ខេត្តកំពង់ស្ពឺ នោះទេ? ទើបបានជាលោកហ៊ន សារិទ្ធ ទើបភ្ញាក់ពីរដំណេកនិងបក្ខពួកម្ចាស់ដីប៉មទាំនោះ បែរជាប្រើល្បិចបង្វែរប្រសាសន៌ថ្នាក់ដឹកនាំ ក្នុងកិច្ចប្រជុំខាងលើ បានយកមកផ្សព្វផ្សាយ បំភាន់ បំភ្លៃការពិតថា ឯកឧត្តមលោកជំទាវ ជាពិសេស ឯកឧត្តម សុខ សុទ្ធី អភិបាលរង ខេត្តកំពង់ស្ពឺ បានចេញលិខិត ឲ្យលោក ហ៊នសារិទ្ធ និងបក្ខពួកម្ចាស់ដីប៉មខាងលើនេះ ឲ្យអាស្រ័យផលទៅវិញ ទង្វើរ និងសកម្មភាពបែបនេះ គឺជាសណ្តានប្រើល្បិចកលដ៌ថោកទាបបំផុតហើយ ខណះដីក្រុមអស់លោកម្ចាស់ដីប៉មខាងលើនេះ ជាដី ក្នុងដីកាដកហូត កំពង់តែ ប្រព្រឹត្ត ធ្វើសកម្មភាព ដែលប្រឈមនិងរឿងរ៉ាវបោះបង្គោលធ្វើរបងហ៊ុំព័ទ្ធក្នុងដី ដីកាដកហូត បានល្មើសទៅនិងក្រមបរិស្ថានយ៉ាងធ្ងន់ធ្ងរ បែជាបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបំភាន់ភ្នែកថ្នាក់ដឹកនាំ និងភ្នែកមហាជនទៅវិញ បើខុសហើយខិតខំបំពេញកោសល្យទៅ បែជាសាងបាបកម្មធ្ងន់ទៅៗ ហើយ  នេះហើយ ជាឥទ្ធិពលនៃ យុគ -៩ បានស្រូបខាបសណ្តានកំហូចលួចកេងផ្សំ បន្លំភ្នែក មហាជន និងថ្នាក់ដឹកនាំ  ក៌ប៉ុន្តែមិនអាចបំភាន់ភ្នែកខាងមន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺបាននោះឡើយ នៅអាណិតថ្មីនេះបាននោះទេ  ដោយក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកបានសន្យាជាមួយ ប្រមុខរាជរដ្ឋាភិបាលហើយថា ជនដែលលួចឈូសឆាយ ដាំដំណាំ និងបោះបង្គោលហ៊ុមព័ទ្ធលើដីដែលស្ថិតក្នុងព្រះរាជក្រឹត្យនិងដីកម្មសិទ្ធិរបស់រដ្ឋ

យកធ្វើជាកម្មសិទ្ធផ្ទល់ខ្លួន ប្រឆាំងទៅនិងក្រមបរិស្ថាននោះ លោកមិនលើកលែងប្រណីលើកលែងអនុគ្រោះជាដាច់ខាត អ្នកដែលបំពាននោះ  ដូចជាអស់លោក ៣ព្រះអង្គដែលមានឈ្មោះ លោក សំនី លោក ហ៊នសារិទ្ធ លោក អ៊ុនទីននេះជាដើម ដោយមានអ្នកនៅចាំកាងពីរក្រោយខ្នង ដែលមានចិត្ត មហិច្ឆតា លោភលន់ លេបត្របាក់ យកដីរដ្ឋ មិនអស់ចិត្ត ដោយនៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ យោងតាមលោកម៉មម៉េង មានទីតាំងដី ជាប់ព្រំប្រទល់និងអស់លោកម្ចាស់ដីប៉មខាងលើ បានចេញសណ្ដានពិតដែលមានក្លិនស្អុយ បញ្ច្រាស់ខ្យល់ មកបន្ថែមទៀតហើយ!  គឺបានលេបត្របាក់យកដីលោក ម៉មម៉េងនិងលោកស្រី សៀង សាម៉េនចំនួន ៥ហិកតាជាងដែលឆ្លងកាត់ក្នុងបន្ទាត់ព្រំ លយចូលហួសព្រំ ដែលនៅក្នុងផែនទីគំនូសបង្ហាញ ខណៈចាប់តាំងពីរឆ្នាំ ២០១៧មកម្ចាស់ដីសង្ខាងព្រំ ដោយបានបោះបង្គោរបងពុះខណ្ឌចែក ចំណុចកណ្តាលចាប់តាំងពីក្បាលដី រហូតកន្ទុយដី ដូចមានរូបភាពបង្ហាញថតពីរលើមកឲ្យប្រិយមិត្តឃើញស្រាប់ មិនដឹងត្រូវនិយាយយ៉ាងម៉េច អីក៌ប្រសព្វម្លេះ អារឿងបំពានយកដីរបស់រដ្ឋមិនស្កប់ស្កល់ មកបំពានដីអ្នកជិតខាងព្រំបន្ថែមទៀតដូច្នេះ ។

នេះបើយោងតាមប្រភពពីរពលរដ្ឋស្ទើរមួយស្រុកឱរ៉ាល់ បានលើកឡើងថា ដី ដីកាដកហូតរាប់ពាន់ហិកតាប នៅក្នុងស្រុកឱរ៉ាល់ គឺខាងក្រសួងបរិស្ថានមិនបានចេញលិខិតកាត់ឈ្វៀល ស្របទៅនិង អនុក្រឹត្យលេខ ២៤៥ ឲ្យនោះទេ ចុះហេតុអ្វី អស់លោកម្ចាស់ដីប៉ម ក្បាលប៉ាន់ដែក ដីក្នុងដីកាដកហូតដូចគ្នាសោះ ហេតុអ្វីបានជា លោក ហ៊នសារិទ្ធ លោកសំនី លោកអ៊ុនទីន ប្រកាស់ក្តែងៗថាដីខ្លួនស្ថិតក្នុង អនុក្រឹត្យ 245 ទៅវិញចុះដី ដីកាដកហូតរាប់ពាន់ហិកតាផ្សេងៗទៀតនោះម្តេចមិនចូលក្នុង អនុក្រឹត្យ 245 អញ្ចឹង សង្ស័យចេះតែម្នាក់ឯងនោះទេ តើបងប្អូនជួយគិតគ្នា ។

អង្គភាពយើង ស្នើសុំឲ្យមានការបកស្រាយពីអាជ្ញាធរមានសមត្ថកិច្ចឬមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្តកំពង់ស្ពឺផងដែរ ដោយអង្គភាព យើងគ្មានគោលបំណងធ្វើឲ្យប៉ះពាល់ដល់អាជ្ញាធរមូលដ្ឋាន,ឬបុគ្គលណាម្នាក់នោះឡើយក្រៅពីរផ្សព្វផ្សាយជាព័ត៌មានពិតជូនថ្នាក់ដឹកនាំលោកបានជ្រាបព័ត៌មានតែប៉ុណ្ណោះ។




















Previous Post Next Post