នោះ!ថាហើយថា ក្រោយពីរការផ្សព្វផ្សាយ បានរយះពេលពីរថ្ងៃ ខណៈពេលនេះ លោកអភិបាលស្រុកត្រពាំងប្រាសាទ បានចេញលិខិតឆ្លើយតបមកកាន់ អង្គភាពសារព័ត៌មាន យើងហើយ ការពិតអញ្ចឹងសោះ ។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

នោះ!ថាហើយថា ក្រោយពីរការផ្សព្វផ្សាយ បានរយះពេលពីរថ្ងៃ ខណៈពេលនេះ លោកអភិបាលស្រុកត្រពាំងប្រាសាទ បានចេញលិខិតឆ្លើយតបមកកាន់ អង្គភាពសារព័ត៌មាន យើងហើយ ការពិតអញ្ចឹងសោះ ។

 

ខេត្តឧត្តរមានជ័យ ÷ យោងតាមការចេញផ្សាយរបស់អង្គភាពសារព័ត៌មានគេហទំព័រ ខ្មែរថ្ងៃនេះTv online យើងខ្ញុំបានចេញផ្សាយនៅថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ដោយមានចំណងជើងថា លោក ហាំង ម៉េង អភិបាលស្រុកត្រពាំងប្រាសាទ ហ៊ានសុីញ៉េ និងប្រថាប់ត្រាលើដីទំនាស់ ១៤ ហិកតា ទាំងមិនទាន់មានការព្រមព្រៀង? ពលរដ្ឋជាច្រើន និង កូនចៅដាក់ការសង្ស័យថាជាអំពើពុករលួយ និងមានក្លិនស្អួយរលួយចេញពីរក្នុងស្រុកត្រពាំងប្រាសាទ  ខណៈពេលនេះ ដឹងការពិតហើយប្រិយ៌មិត្ត សូមបងប្អូនសាធារណៈជន និងអ្នកលេងក្នុងបណ្តាញសង្គម ជាពិសេសសូមគោរពជូនបងប្អូនជនរួមជាតិខ្មែរទាំងអស់ និងអ្នកសារព័ត៌មានផងដែរ។

ជាក់ស្តែងនៅថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៥ អង្គភាពសារព័ត៌មានគេហទំព័រ ខ្មែរថ្ងៃនេះTv online យើងខ្ញុំទទួលបានការបំភ្លឺឆ្លើយតបព័ត៌មានរបស់ រដ្ឋបាលស្រុកត្រពាំងប្រាសាទ ដែលមានខ្លឹមសារដូចខាងក្រោម៖

១- លោកអភិបាលស្រុកត្រពាំងប្រាសាទ ពុំបានចុះហត្ថលេខាផ្ទេរដីទំហំ១៤ហិចតា នៅភូមិពពេល ឃុំផ្អាវ ស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យឱ្យទៅឈ្មោះ សោម វិទូ ដូចការចោទប្រកាន់របស់លោក លី ប៊ុនហាក់ ឡើយ។ ប៉ុន្តែលោកអភិបាលស្រុកត្រពាំងប្រាសាទ បានចុះហត្ថលេខាលើលិខិតផ្ទេរសិទ្ធកាន់កាប់អចលនទ្រព្យមិនទាន់ ចុះបញ្ជីតាមចំណារលេខ៥៨៣/២២ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោយមានចំណារលេខ០៦៥/២២ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២របស់លោកស្រីមេឃុំផ្អាវ ដីទំហំ៥០០៦៤ម៉ែត្រការ៉េ នៅភូមិ ពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យពីឈ្មោះ សោម សិលា ទៅឱ្យឈ្មោះ ហ៊ បូរ៉ា ដោយផ្អែកលើលិខិត អំណោយផ្តាច់របស់ឈ្មោះ សោម ចាន់ ធ្វើអំណោយឱ្យទៅឈ្មោះ សោម សិលា ចុះថ្ងៃទី៦ ខែសីហា ឆ្នាំ ២០១៩ ដែលមានហត្ថលេខារបស់លោកមេភូមិពពេល ចុះថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ និងចំណារលេខ ០២២/១៩ របស់លោកស្រីមេឃុំផ្អាវ។

២- លោកអភិបាលស្រុកត្រពាំងប្រាសាទ បានចុះហត្ថលេខាលើលិខិតផ្ទេរសិទ្ធកាន់កាប់អចលនទ្រព្យមិនទាន់ចុះ បញ្ជីដីទំហំ៥០០៦៤ម៉ែត្រការ៉េ នៅភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យពីឈ្មោះ សោម សិលា ផ្ទេរទៅឱ្យឈ្មោះ ហិ បូរ៉ា ខាងលើដោយពុំទាន់ដឹងថាជាដីមានទំនាស់ឡើយ ព្រោះការចុះហត្ថ លេខានេះធ្វើនៅឆ្នាំ២០២២ ហើយលោក លី ប៊ុនហាក់ បានមកដាក់ពាក្យបណ្ដឹងនៅសាលាស្រុកត្រពាំង ប្រាសាទនៅឆ្នាំ២០២៤ ដូច្នេះពុំមែនជាការចុះហត្ថលេខា ក្នុងអំឡុងពេលកំពុងដំណើរការនីតិវិធីសម្របសម្រួល ដោះស្រាយទាំងបំពានដោយចេតនាដូចការចោទប្រកាន់របស់លោក លី ប៊ុនហាក់ ឡើយ។

៣- ចំពោះករណីដីទំនាស់របស់លោក លី ប៊ុនហាក់ ក្រោយពីទទួលបានពាក្យបណ្តឹងអាជ្ញាធរស្រុកបានចុះធ្វើការ ស្រាវជ្រាវស៊ើបអង្កេត និងអញ្ជើញភាគីពាក់ព័ន្ធមកធ្វើការសម្របសម្រួលជាច្រើនលើកតាមនីតិវិធី ប៉ុន្តែនៅតែ ពុំទទួលបានលទ្ធផលជាវិជ្ជមាន ដោយលោក លី សៀងហួ ជាកូនបង្កើតរបស់លោក លី ប៊ុនហាក់ ដែលជាអ្នក ពាក់ព័ន្ធដ៏សំខាន់ក្នុងរឿងទំនាស់ដីធ្លីនេះ ពុំចូលរួមដោះស្រាយតាមការអញ្ជើញរបស់អាជ្ញាធរស្រុក។

៤- អាជ្ញាធរស្រុកស្នើសុំ លោក លី ប៊ុនហាក់ ជួយចូលរួមសហការទំនាក់ទំនងលោក លី សៀងហួ ដែលត្រូវជាកូន បង្កើតមកចូលរួមសម្របសម្រួលដោះស្រាយជាមួយភាគីពាក់ព័ន្ធនានា ជាមួយអាជ្ញាធរស្រុក ដើម្បីរកដំណោះស្រាយសមស្របណាមួយ ដែលភាគីទំនាស់ទាំងអស់អាចទទួលយកបានតាមការអញ្ជើញរបស់អាជ្ញាធរស្រុក នាពេលខាងមុខ។

អង្គភាពសារព័ត៌មានយើង សូមថ្លែងអំណរអរគុណដល់ លោក ហាំង ម៉េង អភិបាលនៃ គណៈអភិស្រុកត្រពាំងប្រាសាទ បានផ្តល់ឯកសារពាក់ព័ន្ធដើម្បីឲ្យមហាជនលោកបានជ្រាបជាព័ត៌មាន និង មានការអញ្ជើញគូរភាគីទំនាស់ទាំងអស់ចូលរួមដំណោះស្រាយសម្របសម្រួលដើម្បីឈានទៅរកគោលនយោបាយឈ្នះ ឈ្នះ និងជ្រកក្រោមម្លប់សន្តិភាពរបស់កម្ពុជាយើងទាំងអស់គ្នា សូមអរគុណ។















Previous Post Next Post