លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញ​​ ចែកនូវសម្ភារៈដំណេក ជូនដល់នាយទាហាន​ នាយទាហានរង​​ ក្នុងកងអនុសេនាធំចល័ត កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញ​​ ចែកនូវសម្ភារៈដំណេក ជូនដល់នាយទាហាន​ នាយទាហានរង​​ ក្នុងកងអនុសេនាធំចល័ត កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​

 

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី០២ ខែធ្នូ​ ឆ្នាំ​២០២៥ដោយមើលឃើញថារដូវរងាចូលមកដល់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញ​​ ចែកនូវសម្ភារៈដំណេក មានដូចជា (ពូក ស្រោមពូក ខ្នើយ ស្រោមខ្នើយ ភួយដណ្ដប់ ) ដល់នាយទាហាន​ នាយទាហានរង​​ ក្នុងកងអនុសេនាធំចល័ត កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ សកម្មភាព​នេះស្តែងចេញឲ្យឃើញពីការគិតគូរនិងយកចិត្តទុកដាក់របស់ លោកមេបញ្ជាការ​ ដល់ការរស់នៅ ហូបចុកប្រចាំថ្ងៃ និងជាពិសេសនោះគឺការសម្រាក(ដដំណេក) ចំពោះ​នាយទាហាន​ នាយទាហានរង ដែលមានភាពហត់នឿយ ក្រោយពេលបំពេញភារកិច្ចការងាររួច ។ 


ក្នុងឱកាសនេះផងដែរ លោកឧត្តមសេនីយ៍​ត្រី​ ម៉េ​ង​ ស្រ៊ុន​ មេបញ្ជាការ បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះ នាយទាហាន នាយទាហានរង​ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ ព្រមទាំង ក្រុមគ្រួសារ និងពាក្យជូនពរ ឲ្យជួបប្រទះតែសេចក្តីសុខ សុភមង្គល សុខភាពល្អបរិបូណ៌ និងជោគជ័យគ្រប់ការងារថែមទៀតផង។





Previous Post Next Post