ខេត្តឧត្តមានជ័យ // ករណីវិវាទដីធ្លីមួយបានក្លាយជាប្រធានបទដ៏ក្ដៅគគុកនៅខេត្តឧត្តរមានជ័យ ដោយមានការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរទៅលើលោក ហាំង ម៉េង អភិបាលស្រុកត្រពាំងប្រាសាទ ថាបានប្រើប្រាស់តួនាទីរបស់ខ្លួនក្នុងការស៊ីញ៉េនិងប្រថាប់ត្រាលើឯកសារផ្ទេរសិទ្ធិដីទំនាស់ទំហំ ១៤ ហិកតា ទាំងដែលភាគីវិវាទមិនទាន់បានព្រមព្រៀងគ្នាបញ្ចប់នៅឡើយ។ ទង្វើដ៏ហួសចិត្តនេះបានធ្វើឱ្យសាធារណជន និងម្ចាស់ដីផ្ទាល់ដាក់ការសង្ស័យយ៉ាងខ្លាំងថាអាចមានអំពើពុករលួយនៅពីក្រោយ ខណៈលោកអភិបាលស្រុកហាក់បានបង្ហាញនូវ «ភាពខ្វះយុត្តិធម៌» ដល់ប្រជាពលរដ្ឋដែលជាកូនចៅរបស់ខ្លួន។
ប្រភពបានបន្តថា //
១. ដើមចមនៃទំនាស់ និងការចោទប្រកាន់ពីម្ចាស់ដី
លោក លី ប៊ុនហាក់ ដែលជាម្ចាស់ដី រស់នៅភូមិប៉ាលីល័យ ឃុំប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានលើកឡើងថា លោកបានទិញដីទំហំ ១៤ ហិកតា ស្ថិតនៅភូមិផ្តៀកជ្រុំ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ តាំងពីថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០០៧ ពីឈ្មោះ សេះ បឿន និងប្រពន្ធឈ្មោះ ណឹម ឈាប ដោយមានការស៊ីញ៉េនិងប្រថាប់ត្រាទទួលស្គាល់ត្រឹមត្រូវពីមេឃុំផ្អាវ និងមេភូមិផ្តៀកជ្រុំ។ ក្រោយទិញរួច លោកបានប្រគល់ដីនេះឱ្យកូនធម៌ឈ្មោះ ឯក ហៃ មើលថែ និងអាស្រ័យផលជាប្រចាំ។
* ការរារាំង: លុះដល់ដើមឆ្នាំ ២០១៩ ស្រាប់តែមានបុគ្គលឈ្មោះ សោម វិទូ បានចេញមុខមករារាំងមិនឱ្យលោក ឯក ហៃ អាស្រ័យផល ដោយគំរាមប្ដឹងសមត្ថកិច្ច។ ហេតុនេះហើយ ទើបលោក លី ប៊ុនហាក់ សម្រេចដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរឃុំផ្អាវ និងបន្តទៅរដ្ឋបាលស្រុកត្រពាំងប្រាសាទដើម្បីដោះស្រាយ។
* ចំណុចគួរឱ្យសង្ស័យខ្លាំង: បើទោះជាការដោះស្រាយមិនទាន់មានការព្រមព្រៀងពីភាគីវិវាទក៏ដោយ ក៏លោក លី ប៊ុនហាក់ បានអះអាងថា អាជ្ញាធរឃុំផ្អាវ និងលោកអភិបាលស្រុក ហាំង ម៉េង បាន "គប់គិតគ្នាជាប្រព័ន្ធស៊ីញ៉េ និងប្រថាប់ត្រា" លើឯកសារដី ប្រគល់សិទ្ធិឱ្យទៅភាគីលោក សោម វិទូ ទាំងបំពាន និងអនុញ្ញាតឱ្យភាគីទីពីរអាស្រ័យផលលើដីទំនាស់យ៉ាងត្រជាក់ចិត្ត។
២. ការបកស្រាយរបស់អាជ្ញាធរពាក់ព័ន្ធ
* លោកស្រី ច្រឹក ពេជ្រណេង មេឃុំផ្អាវ: លោកស្រីបានបកស្រាយថា កូនរបស់លោក លី ប៊ុនហាក់ បានលក់ដីនេះទៅឱ្យលោក សោម វិទូ ដែលជាមិត្តភក្តិ។ លោកស្រីបានបញ្ជាក់ថា កូនលោក លី ប៊ុនហាក់ បានបំភ្លឺថាឪពុកបានឱ្យដីខ្លះ ទុកខ្លះ តែពេលលក់គឺលក់ទាំងអស់។ ការសម្របសម្រួលនៅថ្នាក់ឃុំមិនបានសម្រេច ទើបបញ្ជូនសំណុំរឿងទៅថ្នាក់ស្រុក។
* លោក ហួរ ធី ប្រធានការិយាល័យដោះស្រាយវិវាទដីធ្លីស្រុកត្រពាំងប្រាសាទ: លោកបានបញ្ជាក់នៅថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ថាដីខាងលើពិតជាដីរបស់លោក លី ប៊ុនហាក់ ដែលត្រូវបានអាជ្ញាធរភូមិឃុំផ្ទេរសិទ្ធិ ប៉ុន្តែការផ្ទេរសិទ្ធិនេះកើតឡើងពីការដែល កូនលោក លី ប៊ុនហាក់ បានយកទៅលក់បន្ត ចំនួន ២ ប្លង់ ទំហំ ១០ ហិកតា។ លោក ហួរ ធី ក៏បានទទួលស្គាល់ថាភាគីទាំងពីរមិនបានព្រមព្រៀងគ្នាទេ ហើយថា រដ្ឋបាលស្រុក "មិនមែនជានីតិវិធីរបស់តុលាការ" ហើយ "ពុំមានសិទ្ធិអាកាត់" នោះទេ។ លោកថែមទាំងទទួលស្គាល់ថា កូនរបស់លោក លី ប៊ុនហាក់ "កុហកសមត្ថកិច្ច" និងបានធ្វើរបាយការណ៍ទៅអភិបាលខេត្តរួចហើយ។
៣. ការរិះគន់ខ្លាំងទៅលើតួនាទីរបស់អភិបាលស្រុក
ការបកស្រាយរបស់លោក ហួរ ធី ដែលថាអាជ្ញាធរស្រុកមិនមានសិទ្ធិអាកាត់ គឺផ្ទុយស្រឡះពីទង្វើរបស់លោកអភិបាលស្រុក ហាំង ម៉េង ដែលត្រូវបានគេចោទប្រកាន់ថាបានស៊ីញ៉េនិងប្រថាប់ត្រាផ្ទេរសិទ្ធិឱ្យភាគីលោក សោម វិទូ។
* ការចោទប្រកាន់: យោងតាមសម្ដីរបស់លោក លី ប៊ុនហាក់ និងការសង្ស័យពីមហាជន ការហ៊ានលើកដៃស៊ីញ៉េនិងប្រថាប់ត្រាលើឯកសារដីទំនាស់ទាំងមិនទាន់មានការព្រមព្រៀង បានធ្វើឱ្យគេដាក់ការសង្ស័យថា លោក ហាំង ម៉េង ប្រហែលជា "ទទួលលាភសក្ការៈក្នុងអំពើពុករលួយ" ពីភាគីម្ខាងទៀត។
* វាយធ្ងន់: ភាពខ្វះតម្លាភាព និងការសម្រេចចិត្តដោយបំពាននីតិវិធីនៃការដោះស្រាយវិវាទនេះ បានធ្វើឱ្យលោកអភិបាលស្រុកត្រូវបានមហាជនដាក់ងារជា "មន្ត្រីជើង១០" និងជា "មន្ត្រីគ្រាប់ល្ពៅ" ដែលហ៊ានផ្គើននឹងសច្ចធម៌ ហាក់មិនបានបើកភ្នែកមើលការពិតនៃវិវាទនោះ
គួររំលឹកផងដែលថា // ទង្វើរបស់លោក ហាំង ម៉េង អភិបាលស្រុកត្រពាំងប្រាសាទ ត្រូវបានចាត់ទុកថាជា "ការបើកភ្នែកមើលរំលង" ភាពឈឺចាប់របស់ប្រជាពលរដ្ឋ និងជាការប្រព្រឹត្តផ្ទុយពីតួនាទីជាអ្នកដឹកនាំដែលត្រូវផ្ដល់យុត្តិធម៌។ កាយវិការដ៏ក្លាហានក្នុងការស៊ីញ៉េនិងប្រថាប់ត្រាលើដីដែលកំពុងមានជម្លោះ បានធ្វើឱ្យភាពមិនប្រក្រតីនេះ កាន់តែលេចធ្លាយ ហើយបង្ហាញពីចំណុចខ្សោយក្នុងការអនុវត្តច្បាប់នៅថ្នាក់មូលដ្ឋាន។
លោក លី ប៊ុនហាក់ ដែលជាម្ចាស់ដី បានគោរពស្នើសុំកិច្ចអន្តរាគមន៍ពីឯកឧត្ដម មាស ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និងជាពិសេសឯកឧត្ដម អភិសន្តិស សុខា ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ មេត្តាជួយដាក់អធិការកិច្ចលើករណីនេះជាបន្ទាន់ ដើម្បីស្វែងរកយុត្តិធម៌ និងទប់ស្កាត់អំពើពុករលួយដែលធ្វើឱ្យប៉ះពាល់ដល់ជំនឿរបស់ប្រជាពលរដ្ឋមកលើថ្នាក់ដឹកនាំ។ បើគ្មានការអើពើ



















