ខេត្តកំពង់ស្ពឺ៖ដោយអនុវត្តតាមបទរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
នាព្រឹកថ្ងៃចន្ទ ៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកវរសេនីយ៍ឯក នាង ក្វាយ មេបញ្ជាការរង បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងពេលនេះដែរ លោកវរសេនីយ៍ឯក នាង ក្វាយ មេបញ្ជាការរង ក៏បាននាំយកនូវបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ផ្សព្វផ្សាយណែនាំដល់ នាយទាហាន នាយទាហានរង មានដូចជា៖ ទៅណាមកណាត្រូវសុំច្បាប់ឲ្យត្រឹមត្រូវ, សម្រាប់ការហ្វឹកហ្វឺនត្រូវតែបន្តអនុវត្តធ្វើបទបង្ហាញមេរៀនដល់សិក្ខាកាមទៅតាមថ្នាក់លើដាក់ឲ្យ, ក្រុមអ្នកយាមត្រូវត្រួតពិនិត្យ និងសួនាំឲ្យបានច្បាស់ចំពោះមនុស្សដែលចេញចូលក្នុងអង្គភាព, ត្រួតពិនិត្យទឹកភ្លើងតាមមន្ទីរ-ការិយាល័យនីមួយៗមុនចាកចេញ, ថែរក្សាអនាម័យក្នុងអង្គភាពឲ្យបានល្អ, គោរពបទបញ្ជាថ្នាក់ដឹកនាំ, ពង្រឹងការងារ វេនប្រចាំបញ្ជា វេនប្រចាំការ មណ្ឌលប្រតិបត្តិការ(១២៩២), គោរពតួនាទីភារកិច្ច ក្នុងអង្គភាព, កម្លាំងត្រៀមអន្តរាគមន៍និច្ច ក្នុងការពារសុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕







