កំពង់ស្ពឺ៖ដោយយកគំរូដឹកនាំដ៏ប៉ិនប្រសពឈ្លាសវៃប្រកបដោយគុណធម៌របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ.
នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវេលាម៉ោង០៩.៣០នាទី ក្រោមការដឹកនាំប្រកបដោយការយកចិត្តទុកដាក់គិតគូររបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងក្រុមការងារក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា រួមទាំងក្រុមការងារអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ លោកស្រី ឃួន ផាន់ណា អាយុ២៧ឆ្នាំ ត្រូវជាភរិយា លោកព្រឹន្ទបាលទោ ឈុំ ប៊ុនឈុយ ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលកំពុងសម្រាកថែទាំសុខភាព(ឆ្លងទន្លេ)នៅគេហដ្ឋាន ស្ថិតក្នុងភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ដោយបានឧបត្ថម្ភជាថវិកាចំនួន ៤០០,០០០៛ និងសម្ភារៈមួយចំនួនទៀតរួមមាន៖ទឹកសុទ្ធ២កេស,ភេសជ្ជៈ ២កេស,មី២កេសនិងទឹកដោះគោឆៅ ២កេសថែមទៀតផង។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រួមនិងសមាជិកអាវុធហត្ថទាំងអស់គ្នាមានសេចក្តីត្រេកអរយ៉ាងក្រៃលែង ក្រោយពីបានទទួលដំណឹងថា លោកស្រី អឿន បញ្ញា ភរិយាលោកព្រឹន្ទបាលទោ សុន វណ្ណនិត្យ បានសម្រាលបុត្រ ដោយជោគជ័យ និងមានសុវត្ថិភាពទាំងម្តាយទាំងកូនផងដែរ។នៅក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ រួមជាមួយក្រុមការងារបានសំណេះសំណាលសួរសុខទុក្ខនិងអបអរសាទរជាមួយគ្រួសារ ជាពិសេសក៏បានក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខនិងចូលរួមអបអរសាទរពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះលោកព្រឹន្ទបាលទោ សុន វណ្ណនិត្យ និងភរិយា ដែលទទួលបានសមាជិកថ្មីនិងបានជូនពរដល់លោកស្រីនិងបុត្រសូមឲ្យមានសុខភាពល្អថែមទៀតផងដែរ៕







