លោកស្រី អាន ម៉ូលីដា​ បានចាត់ក្រុមការងារជាតំណាងឲ្យក្រុមហ៊ុន​ Genzeberg បាននាំយកនូវទឹកផ្លែឈើ ភេសជ្ជៈ​និងទឹកបរិសុទ្ធ(GANZBERG)ចំនួន​៣០០កេស មកប្រគល់ជូនដល់បញ្ជាកាដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក​ ឆ្នាំ២០២៦...
កំពុងទាញយកប្រកាស...
កំពុងទាញយកប្រកាស...
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

កំពុងផ្ទុកទិន្នន័យរូបភាព ១...

លោកស្រី អាន ម៉ូលីដា​ បានចាត់ក្រុមការងារជាតំណាងឲ្យក្រុមហ៊ុន​ Genzeberg បាននាំយកនូវទឹកផ្លែឈើ ភេសជ្ជៈ​និងទឹកបរិសុទ្ធ(GANZBERG)ចំនួន​៣០០កេស មកប្រគល់ជូនដល់បញ្ជាកាដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក​ ឆ្នាំ២០២៦...

 

កំពង់ស្ពឺ៖នៅថ្ងៃសុក្រ ១១កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ បានចាត់ឲ្យក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ​​ រៀបចំ​ទទួល​ទឹកផ្លែឈើ ភេសជ្ជៈ​និងទឹកបរិសុទ្ធ(GANZBERG)ចំនួន​៣០០កេស ដោយ​លោកស្រី អាន ម៉ូលីដា​ បានចាត់ក្រុមការងារជាតំណាងឲ្យក្រុមហ៊ុន​ Genzeberg បាននាំយកមកប្រគល់ជូនដល់បញ្ជាកាដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព​​​ ក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក​ ឆ្នាំ២០២៦។


តាមរយៈ​ក្រុមការងារអាវុធហត្ថ​ ក៏បានពាំនាំនូវការថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ពី​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​​ ជូនចំពោះ​ លោកស្រី អាន ម៉ូលីដា​ ជាតំណាងឲ្យក្រុមហ៊ុន​ Genzeberg  ប្រចាំខេត្តកំពង់ស្ពឺ​​ ដែលចាត់ឲ្យក្រុមការងារយកនូវទឹកបរិសុទ្ធ(GANZBERG)ចំនួន​៣០០កេស​ មកប្រគល់ឧបត្ថម្ភ​គាំទ្រ​ដល់​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​។និងបាន​ផ្តាំផ្ញើ​រ​ជូនពរ​ដល់​លោកស្រី អាន ម៉ូលីដា​ និងក្រុមគ្រួសារ ព្រមទាំង​ លោក​អគ្គនាយក​ក្រុមហ៊ុន​ Genzeberg  រួមទាំងបុគ្គលិក​ទាំងអស់​ សូមបានសមប្រកបដោយសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ សុភមង្គលក្នុងគ្រួសារ និងទទួលបានជោគជ័យគ្រប់ភារកិច្ច​ សូមឱ្យមាននូវសំណាងល្អ និងភាពរីកចម្រើនជានិរន្តរ៍៕




Previous Post Next Post