លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៦
កំពុងទាញយកប្រកាស...
កំពុងទាញយកប្រកាស...
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

កំពុងផ្ទុកទិន្នន័យរូបភាព ១...

លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៦

 


​ក្រុងស្វាយរៀង៖ នៅព្រឹកថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០ នាទី នៅសាលប្រជុំអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានបើកកិច្ចប្រជុំ «បូកសរុបសភាពការណ៍ និងការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៦» ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង។

​កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកអធិការរងគ្រប់រូប លោក-លោកស្រី នាយ-នាយរងផ្នែក លោក-លោកស្រី នាយ-នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ដែលមានវត្តមានចូលរួមសរុបចំនួន ៤០នាក់ (ស្រី ១១នាក់)។

​កិច្ចប្រជុំប្រចាំខែនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារដែលកងកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀងសម្រេចបានក្នុងរយៈពេលមួយខែកន្លងមក ព្រមទាំងលើកឡើងពីបញ្ហាប្រឈម និងដាក់ចេញនូវទិសដៅអនុវត្តបន្ត ដើម្បីពង្រឹងប្រសិទ្ធភាពការងារការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងស្វាយរៀងឱ្យកាន់តែល្អប្រសើរថែមទៀត។
















Previous Post Next Post