ចាប់បានដោយញើស... ចេញដោយក្រដាសមួយសន្លឹក?ទន្ទឹមនោះប្រជាពលរដ្ឋមានចម្ងល់បានលើកឡើងជាសំនួរ ដាក់ចំៗថា តើយុត្តិធម៌ការពិតនៅឯណា? ច្បាប់មិនមែន! សម្រាប់តែសរសេរនោះទេ...? ច្បាប់ត្រូវតែមានជីវិត! រឿងចាស់មិនទាន់រលត់ ស្ងប់ស្ងាត់ផង ចេញរឿងថ្មីមួយទៀតភ្លែត ម្តងនេះភ្ញាក់ផ្អើលអស់មហាជនខេត្តឧត្តរមានជ័យ!ទៀតហើយ! ចាប់បញ្ជូនទៅហើយ បានតែមួយចំអិនកំពឹស ចេញមកវិញមានសេរីភាពយ៉ាងរំភើយ? ប្រភពបើកកក្រើកក្តីបារម្ភ ទោសស្រាលពេក ឬប្រព័ន្ធត្រូវពិនិត្យសារឡើងវិញ? តោះបងប្អូនប្រិយ៌មិត្តអ្នកស្តាប់ទាំងអស់គ្នា សូមតាមដាន ថាមានរឿងអ្វីដែល អង្គភាពសារព័ត៌មានយើងទទួលបាននោះ⤵️
កំពុងទាញយកប្រកាស...
កំពុងទាញយកប្រកាស...
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

កំពុងផ្ទុកទិន្នន័យរូបភាព ១...

ចាប់បានដោយញើស... ចេញដោយក្រដាសមួយសន្លឹក?ទន្ទឹមនោះប្រជាពលរដ្ឋមានចម្ងល់បានលើកឡើងជាសំនួរ ដាក់ចំៗថា តើយុត្តិធម៌ការពិតនៅឯណា? ច្បាប់មិនមែន! សម្រាប់តែសរសេរនោះទេ...? ច្បាប់ត្រូវតែមានជីវិត! រឿងចាស់មិនទាន់រលត់ ស្ងប់ស្ងាត់ផង ចេញរឿងថ្មីមួយទៀតភ្លែត ម្តងនេះភ្ញាក់ផ្អើលអស់មហាជនខេត្តឧត្តរមានជ័យ!ទៀតហើយ! ចាប់បញ្ជូនទៅហើយ បានតែមួយចំអិនកំពឹស ចេញមកវិញមានសេរីភាពយ៉ាងរំភើយ? ប្រភពបើកកក្រើកក្តីបារម្ភ ទោសស្រាលពេក ឬប្រព័ន្ធត្រូវពិនិត្យសារឡើងវិញ? តោះបងប្អូនប្រិយ៌មិត្តអ្នកស្តាប់ទាំងអស់គ្នា សូមតាមដាន ថាមានរឿងអ្វីដែល អង្គភាពសារព័ត៌មានយើងទទួលបាននោះ⤵️

 


ពាក្យមួយឃ្លានិយាយតៗគ្នាកំពុងតែរាលដាលពីមាត់មួយទៅមាត់មួយ នៅក្នុងខេត្ត ឧត្តរមានជ័យ ៖ «សមត្ថកិច្ចចាប់ តុលាការដោះលែង»។ ប្រភពបានប្រាប់មកអង្គភាពយើងថា មានសមត្ថកិច្ចជាច្រើនអ្នកបាន ខកចិត្តយ៉ាងខ្លាំង ព្រោះពួកគេលះបង់កម្លាំង ស្មារតី បង្ក្រាបបទល្មើស តែឃើញលទ្ធផលហាក់ដូចជា ល្បែងស៊ីសងខុសច្បាប់ «ពេលទៅដល់តុលាការ ស្ងាត់ជ្រះ»។ នេះជាសំឡេងពីប្រភពព័ត៌មាន ដែលអង្គភាពសារព័ត៌មានយើង យកមកដាក់ជាសំណួរជូនសាធារណជន។

ឯកសារដែលអង្គភាពទទួលបានពាក់ព័ន្ធនិងធ្វើជាភ្នាក់ងារល្បែងស៊ីសងប្រមូលកន្ទុយលេខប្រព្រឹត្តនៅភូមិភ្នៀតសង្កាត់សំរោងក្រុងសំរោងខេត្តឧត្តរមានជ័យកាលពីថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២៦ សំណុំរឿងព្រហ្មទណ្ឌលលេខ ២៨១ចុះថ្ងៃទី ២៨ ខែ តុលា ឆ្នាំ២០២៦របស់សាលាដំបូងខេត្តឧត្តមានជ័យនិងសាលក្រមព្រហ្មទណ្ឌលេខ៦៩(ខ)២៥៦ចុះថ្ងៃទី៣០ខែតុលាឆ្នាំ២០២៦របស់សាលាដំបូងខេត្តឧត្ដមានជ័យ និងសំណុំរឿងល្បែងស៊ីសងលេខ ២៧៤ និង ២៧៥ កើតនៅក្រុងសំរោង ថ្ងៃទី២១ តុលា ២០២៦។ ចៅក្រមចេញដីកាឃុំខ្លួនថ្ងៃទី២៣ តុលា។ សាលក្រមថ្ងៃទី៣ វិច្ឆិកា កាត់ទោសដាក់ពន្ធនាគារ ០១ឆ្នាំ អនុវត្តជាក់ស្តែង ១៤ថ្ងៃ ទោសសល់ត្រូវព្យួរ។ ថ្ងៃទី៥ វិច្ឆិកា តំណាងអយ្យការចេញដីកាដោះលែង តាមមាត្រា ៥ នៃច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង។


ដូច្នេះ តើការពិតនៅត្រង់ណា? នេះមិនមែនជាការ «ចាប់ម្សិលមិញ ដោះលែងថ្ងៃនេះ» ទេ។ ដំណើរការច្បាប់ដើរតាមលំដាប់។ ប៉ុន្តែសំណួរធំនៅតែនៅជាដរាប ៖ បើទោសស្រាលដូចនេះ តើវាគ្រប់គ្រាន់ដើម្បីបង្ការបទល្មើលល្បែងដែលបំផ្លាញគ្រួសារពលរដ្ឋឬទេ? ពលរដ្ឋឃើញតែ «ដើម ចុង» ហើយមិនឃើញ «ពាក់កណ្តាល» នៃដំណើរការ។ 

នេះហើយជាគម្លាតទំនុកចិត្ត ដែលត្រូវការចម្លើយ!

ការអះអាងដែលតម្រូវឲ្យបញ្ជាក់

ប្រភពប្រាប់មកអង្គភាពយើងបន្ថែមថា មានករណីមួយដែលជនសង្ស័យត្រូវបានដោះលែង ក្រោយមកមានអធិបញ្ជាក្រសួងយុត្តិធម៌ ឲ្យសាលាឧទ្ធរណ៍ ខេត្តបាត់ដំបង ស៊ើបអង្កេតឡើងវិញ រហូតចាប់បានហើយ ជាប់គុកអស់មួយជីវិត។ អង្គភាពយើងនិងស្រាវជ្រាវឯកសារផ្លូវការបន្ថែមទៀត ដើម្បីផ្សាយមហាជនបន្ថែម  បើជាការពិត នេះបង្ហាញថាយន្តការត្រួតពិនិត្យដំណើរការ ដូច្នេះសំណួរគឺ៖ តើមានអ្វីខ្វះខាតនៅថ្នាក់ក្រោម ឬជាអាជ្ញាធរកែតម្រូវតាមច្បាប់ធម្មតា?

សំណួរចាក់ដោតជូនស្ថាប័នពាក់ព័ន្ធ

• តើក្នុង ១២ខែចុងក្រោយ មានសំណុំរឿងល្បែងស៊ីសងប៉ុន្មាន ?ដែលទទួលទោសព្យួរ ឬទោសខ្លី?

• ហេតុអ្វីបទល្មើលល្បែងស៊ីសងដដែលៗ នៅតែកើតមានគ្រប់ភូមិ បើទោសនេះស្រាល?

• តើអយ្យការប្តឹងឧទ្ធរណ៍សុំទោសធ្ងន់ជាងប៉ុន្មានករណី?

• តើមានយន្តការស្តង់ដារ ឲ្យពលរដ្ឋដឹងពីលទ្ធផលសំណុំរឿង ដើម្បីបំបាត់ចម្ងល់ដែរឬទេ ?


គួររំលឹកថា ៖ របាយការណ៍មួយសន្លឹកមិនអាចជំនួសការចុះពិនិត្យផ្ទាល់បានទេ។ ថ្នាក់ដឹកនាំខេត្តគួរចុះស្វែងយល់ដោយខ្លួនឯង ហើយក្នុងយុគសម័យបច្ចេកវិទ្យា គ្មានអ្វីលាក់បាំងបានយូរទេ។ មន្ត្រីណាអសកម្ម ឬធ្វេសប្រហែស ត្រូវទទួលខុសត្រូវតាមច្បាប់ ដោយមានភស្តុតាង មិនមែនដោយពាក្យចចាមអារ៉ាមនោះទេ។


សមត្ថកិច្ចខិតខំចាប់ គួរទទួលការគោរពល្អបំផុត។ ប្រជាពលរដ្ឋសួរសំណួរ គួរទទួលចម្លើយ !


អង្គភាពយើងសូមអំពាវនាវដល់រាជរដ្ឋាភិបាល ស្នងការដ្ឋាននគរបាល អភិបាលខេត្ត សាលាដំបូង និងអយ្យការ ជួយបំភ្លឺដល់មហាជនដោយតម្លាភាព។ ទំនុកចិត្តលើយុត្តិធម៌ មិនកើតពីស្ងាត់ស្ងៀមទេ គឺកើតពីការបកស្រាយឲ្យបានច្បាស់ៗ ។


អង្គភាពយើងជាកញ្ចក់ឆ្លុះបញ្ចាំងដើម្បីស្ថាបនា មិនមានចេតនាជាន់ពន្លិច ឬ ពង្រីករឿនទៅដល់ស្ថាប័នណាឡើយ អង្គភាពយើង រង់ចាំការបកស្រាយពីភាគីពាក់ព័ន្ធ តាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា។ អង្គភាពបានព្យាយាមទំនាក់ទំនងស្ថាប័នពាក់ព័ន្ធតាមទូរសព្ទ និង Telegram តែមិនទទួលបានការឆ្លើយតបទេ!  សូមអរគុណ!















Previous Post Next Post