មន្ទីរបរិស្ថាន សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង ប្រគល់-ទទួលធុងសំរាមចំនួន ១,០៣៥ធុង ជូនដល់សាលារៀនទូទាំងខេត្ត
កំពុងទាញយកប្រកាស...
កំពុងទាញយកប្រកាស...
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

កំពុងផ្ទុកទិន្នន័យរូបភាព ១...

មន្ទីរបរិស្ថាន សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង ប្រគល់-ទទួលធុងសំរាមចំនួន ១,០៣៥ធុង ជូនដល់សាលារៀនទូទាំងខេត្ត

 


ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ចាន់ ឈន់ ប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង បានសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត រៀបចំពិធីប្រគល់ និងទទួលធុងសំរាមដែលជាអំណោយរបស់ក្រសួងបរិស្ថាន ចំនួន ១,០៣៥ធុង ដើម្បីចែកជូនបន្តទៅកាន់សាលារៀននានាក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។ ពិធីនេះត្រូវបានរៀបចំឡើងនៅទីស្តីការមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង។

​ការផ្តល់ជូនធុងសំរាមនាឱកាសនេះ ត្រូវបានបែងចែកដោយសាលារៀននីមួយៗទទួលបានធុងសំរាមចំនួន ០៣ធុង ក្នុងគោលបំណងលើកកម្ពស់អនាម័យ បរិស្ថានស្អាតនៅតាមគ្រឹះស្ថានសិក្សា ក៏ដូចជាបណ្តុះស្មារតី និងទម្លាប់ល្អដល់សិស្សានុសិស្សក្នុងការញែក និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវទៅតាមប្រភេទសំរាម។

​សកម្មភាពនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការថែរក្សាបរិស្ថានបៃតង ស្អាត និងមានផាសុកភាពនៅតាមសាលារៀន និងសហគមន៍ក្នុងខេត្តស្វាយរៀងឱ្យកាន់តែប្រសើរឡើងថែមទៀត៕ ចឹក សំណាង












Previous Post Next Post