លោកឧត្តម​សេនីយ៍​ត្រី​​​ ម៉េង ស្រ៊ុន បានអញ្ជើញ​ដឹកនាំ​ប្រតិភូ​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួម​ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ(៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦)និងទិវាកំណើតកងយោធពលខេមរភូមិន្ទ​ ដែលប្រារព្ធធ្វើឡើងនៅឯវិមានឯករាជ្យខេត្តកំពង់ស្ពឺ....
កំពុងទាញយកប្រកាស...
កំពុងទាញយកប្រកាស...
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

កំពុងផ្ទុកទិន្នន័យរូបភាព ១...

លោកឧត្តម​សេនីយ៍​ត្រី​​​ ម៉េង ស្រ៊ុន បានអញ្ជើញ​ដឹកនាំ​ប្រតិភូ​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួម​ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ(៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦)និងទិវាកំណើតកងយោធពលខេមរភូមិន្ទ​ ដែលប្រារព្ធធ្វើឡើងនៅឯវិមានឯករាជ្យខេត្តកំពង់ស្ពឺ....

 

កំពង់ស្ពឺ៖នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកឧត្តម​សេនីយ៍​ត្រី​ ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញ​ដឹកនាំ​ប្រតិភូ​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួម​ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ(៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦)និងទិវាកំណើតកងយោធពលខេមរភូមិន្ទ​ ដែលប្រារព្ធធ្វើឡើងនៅឯវិមានឯករាជ្យខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពរបស់ លោកឧត្តមសេនីយ៍ទោ មុំ សាម៉ាឌី មេបញ្ជាការរងយោធភូមិភាគទី៣ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង​​ នៃគណៈអភិបាលខេត្តកំពង់ស្ពឺ។ក្នុង​ពិធី​នេះដែរ​ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ត្រីរាជការជាច្រើនរូបផងដែរ។


ការរៀបចំពិធីដ៏មានអត្ថន័យនេះឡើង គឺក្នុងគោលបំណងសំខាន់ៗពីរ៖ រំឭកដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃការទទួលបានឯករាជ្យដ៏ពេញលេញពីអាណានិគមបារាំង ក្រោមព្រះរាជកិច្ចដឹកនាំដ៏ថ្លៃថ្លាបំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ព្រះបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។ -ឧទ្ទិសកុសល និងរំឭកគុណបំណាច់ដ៏ធំធេង របស់កងយោធពលខេមរភូមិន្ទ ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងហ៊ានពលីសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី សុខសន្តិភាព និងការពារប្រជាជនកម្ពុជាគ្រប់កាលៈទេសៈ៕








































Previous Post Next Post