ពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខក្នុងឱកាសនៃការ​ប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ​ ទូក​ “ង”​ ទូកនាគ​ ទូកផ្កាចារ​ ទូកកានូ​ ទូកកាយ៉ាក់​ និងទូករ៉ូអ៉ីង ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ឆ្នាំ២០២៦...
កំពុងទាញយកប្រកាស...
កំពុងទាញយកប្រកាស...
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

កំពុងផ្ទុកទិន្នន័យរូបភាព ១...

ពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខក្នុងឱកាសនៃការ​ប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ​ ទូក​ “ង”​ ទូកនាគ​ ទូកផ្កាចារ​ ទូកកានូ​ ទូកកាយ៉ាក់​ និងទូករ៉ូអ៉ីង ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ឆ្នាំ២០២៦...

 


នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង  ពោធិ៍សា អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង​ និងឯកឧត្តម​ ចាយ​ ស៊ីជឿន​ អគ្គលេខាធិការរងសហព័ន្ធកីឡាទូកកានូ​ និងរ៉ូអ៉ីងកម្ពុជា​  បានអញ្ជេីញជាអធិបតីក្នុងពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខក្នុងឱកាសនៃការ​ប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ​ ទូក​ “ង”​ ទូកនាគ​ ទូកផ្កាចារ​ ទូកកានូ​ ទូកកាយ៉ាក់​ និងទូករ៉ូអ៉ីង ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣​ឆ្នាំ២០២៦​ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០-១១​ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង។ 


ពិធីនេះក៏មានការអញ្ជេីញចូលរួមពី​ ឯកឧត្តម អគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា និងសហការី​ លោក​ លោកស្រីអភិបាលរងខេត្ត លោក​នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកអភិបាលក្រុង​ ស្រុកពាក់ព័ន្ធ លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្តជាច្រេីនរូបទៀត៕














Previous Post Next Post