👉សេចក្តីបំភ្លឺព័ត៌មាន យើងត្រូវ កោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ក្នុងការចុះបំភ្លឺការពិត និងបន្តអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ខណៈសាធារណជនត្រូវបានអំពាវនាវកុំឱ្យមានការភាន់ច្រឡំ =========
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

👉សេចក្តីបំភ្លឺព័ត៌មាន យើងត្រូវ កោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ក្នុងការចុះបំភ្លឺការពិត និងបន្តអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ខណៈសាធារណជនត្រូវបានអំពាវនាវកុំឱ្យមានការភាន់ច្រឡំ =========

 


ដូចពាក្យលោកតែងលើកថា «ឮគេថា មិនស្មើនឹងឃើញផ្ទាល់ភ្នែក ផ្សាយតាមអារម្មណ៍ប្លែកៗ នាំឱ្យខូចការពិត» «ប៊ិចនៅក្នុងដៃ គប្បីសរសេរលើសច្ចធម៌ កុំព្រោះតែចង់បានទស្សនៈល្អ បែរជាបំភ្លៃញើសឈាមអ្នកការពារព្រៃ»

=========

ជុំវិញការចុះផ្សាយព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងការបាត់បង់ដើមឈើនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺបានចេញសេចក្តីបំភ្លឺជាផ្លូវការហើយ ដើម្បីបង្ហាញពីរការពិតជាក់ស្តែងជូនសាធារណជន និងស្ថាប័នសារព័ត៌មានជាតិ-អន្តរជាតិ។ ទន្ទឹមនឹងនេះ សាធារណជនសូមសម្តែងការកោតសរសើរយ៉ាងស្មោះស្ម័គ្រ និងវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវខ្ពស់ និងភាពសកម្មរហ័សរហួនរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ព្រមទាំងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់កុំឱ្យមានការយល់ច្រឡំលើកិច្ចខិតខំប្រឹងប្រែងការពារសម្បត្តិធម្មជាតិនាពេលកន្លងមក។


 យោងតាមសេចក្តីបំភ្លឺរបស់មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លឹមសារចុះផ្សាយរបស់សារព័ត៌មាន "People New Plus" កន្លងមក គឺពុំទាន់បានឆ្លុះបញ្ចាំងពីទិដ្ឋភាពពិតជាក់ស្តែងនៃកិច្ចការងារអភិរក្សនោះឡើយ។ អ្នកខ្លះអង្គុយក្នុងបន្ទប់ត្រជាក់ គ្រាន់តែឃើញរូបភាពលើបណ្តាញសង្គមក៏ប្រញាប់ប្រញាល់ចោទប្រកាន់ និងសរសេរវាយប្រហារ តែមិនបានដឹងឡើយថាក្រុមមន្ត្រីឧទ្យានុរក្សត្រូវដើរកាត់ទឹកកាត់ព្រៃ លះបង់កម្លាំងកាយចិត្តយ៉ាងណាដើម្បីចុះឆ្លើយតបចំពោះរាល់សំណូមពររបស់សាធារណជន និងអ្នកស្រឡាញ់បរិស្ថាន។


ផ្ទុយពីការផ្សាយបែបលម្អៀង មន្ទីរតែងបានដឹកនាំសហការយ៉ាងស្អិតរមួតជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឱរ៉ាល់ សហគមន៍ការពារធម្មជាតិ ក្រុមបង្ក្រាបបទល្មើស រួមទាំងអង្គការដៃគូអន្តរជាតិល្បីៗ ដូចជា អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) អង្គការអភិរក្សអន្តរជាតិ (CI) និងក្រុមការងារលោក តាន់ គឹមសួរ ដោយបានចុះបង្ក្រាបបទល្មើសព្រៃឈើយ៉ាងក្តៅគគុកដោយគ្មានការលើកលែង។


ទោះបីជាមានការសោកស្តាយជាខ្លាំងចំពោះដើមឈើដែលត្រូវបានជនខិលខូចលួចកាប់បំផ្លាញក៏ដោយ ក៏មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺមិនបានព្រងើយកន្តើយ ឬឆ្លើយយករួចខ្លួនដូចការចោទនោះឡើយ។ កម្លាំងជំនាញបាននិងកំពុងបន្តនីតិវិធីស៊ើបអង្កេត ស្រាវជ្រាវស្វែងរកមុខសញ្ញាជនល្មើស និងអ្នកពាក់ព័ន្ធទាំងអស់ មកអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹងបំផុត ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ ដោយមិនអនុញ្ញាតឱ្យជនបំផ្លាញធនធានជាតិរួចខ្លួនឡើយ។


គួររំលឹកផងដែរថា// ការពារព្រៃឈើ និងធនធានធម្មជាតិ គឺជាកាតព្វកិច្ចរួមរបស់ពលរដ្ឋគ្រប់រូប។ សាធារណជនគួរតែពិចារណាព័ត៌មានប្រកបដោយការយល់ដឹង ចៀសវាងការភាន់ច្រឡំដោយសារតែការផ្សាយដែលខ្វះវិជ្ជាជីវៈ និងគ្មានការផ្ទៀងផ្ទាត់។ ភាពស្មោះត្រង់ មោះមុត និងស្មារតីទទួលខុសត្រូវរបស់មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ពិតជាស័ក្តិសមទទួលបាននូវការគាំទ្រ និងលើកទឹកចិត្តយ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាន ដើម្បីរួមគ្នារក្សាការពារបៃតងនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ឱ្យបានគង់វង្សតរៀងទៅ៕






Previous Post Next Post