មន្ទីរបរិស្ថានខេត្តស្វាយរៀង ប្រគេនធុងសំរាមជាង ៧០០ធុង ដល់វត្តអារាមទាំង ២៤៦ ក្នុងខេត្ត ដើម្បីលើកកម្ពស់អនាម័យ និងបរិស្ថាន
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

មន្ទីរបរិស្ថានខេត្តស្វាយរៀង ប្រគេនធុងសំរាមជាង ៧០០ធុង ដល់វត្តអារាមទាំង ២៤៦ ក្នុងខេត្ត ដើម្បីលើកកម្ពស់អនាម័យ និងបរិស្ថាន

 


​ខេត្តស្វាយរៀង៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ចាន់ ឈន់ ប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង រួមជាមួយមន្ត្រីការិយាល័យគាំពារបរិស្ថាន បានអញ្ជើញចូលរួមក្នុងពិធីប្រគេនធុងសំរាមចំនួន ៧៣៨ធុង ជូនដល់វត្តអារាមទាំង ២៤៦វត្ត នៅទូទាំងខេត្តស្វាយរៀង។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ញ៉ែម សារី អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង ដោយមានការចូលរួមពីព្រះសង្ឃ មន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធ ស្ថិតនៅវត្តព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

​ការប្រគល់ និងប្រគេនធុងសំរាមនាពេលនេះ រៀបចំឡើងក្នុងគោលបំណងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់អនាម័យ បរិស្ថាន និងកាត់បន្ថយការបោះចោលសំរាមគ្មានសណ្ដាប់ធ្នាប់នៅតាមទីវត្តអារាម ដែលជាទីកន្លែងគោរពបូជា និងជាមជ្ឈមណ្ឌលប្រមូលផ្តុំពុទ្ធសាសនិកជន។

​ក្នុងឱកាសនោះ ថ្នាក់ដឹកនាំបានអំពាវនាវ និងសសំណូមពរដល់ព្រះសង្ឃ គណៈកម្មការវត្ត និងពុទ្ធបរិស័ទទាំងអស់ ឱ្យចូលរួមថែរក្សាអនាម័យ បរិស្ថាន ស្រឡាញ់ភាពស្អាត និងញែកសំរាមឱ្យបានត្រឹមត្រូវ ដើម្បីប្រែក្លាយទីវត្តអារាមឱ្យទៅជា «វត្តស្អាត មានបៃតង និងមានភព្វសុខ» សក្តិសមជាទីកន្លែងប្រតិបត្តិធម៌វិន័យ និងជួយឱ្យខេត្តស្វាយរៀងកាន់តែមានសភ័ណភាពស្រស់បំព្រងថែមទៀត៕









Previous Post Next Post