កិច្ចប្រជុំផ្សព្វផ្សាយច្បាប់ ស្តីពីកាតព្វកិច្ចយោធា
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

កិច្ចប្រជុំផ្សព្វផ្សាយច្បាប់ ស្តីពីកាតព្វកិច្ចយោធា

 


 

ដើម្បីធានាដល់ការអនុវត្តច្បាប់ថ្មី ឲ្យមានប្រសិទ្ធភាពខ្ពស់ កងរាជអាវុធហត្ថខេត្តសៀមរាប បានបើកកិច្ចប្រជុំត្រៀមលក្ខណៈយ៉ាងយកចិត្តទុកដាក់បំផុត លើការអនុវត្តច្បាប់ ស្តីពីកាតព្វកិច្ចយោធា សំដៅពង្រឹង ការយល់ដឹង និងការអនុវត្តឲ្យស្របតាមគន្លងច្បាប់ជាធរមាន។ កិច្ចប្រជុំផ្សព្វផ្សាយនេះធ្វើឡើងនៅសាលប្រជុំអគារសេនាធិការដ្ឋាន ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តាមរយៈប្រព័ន្ធវីដេអូ(Conference) នៅរសៀលទី២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានដាក់ចេញនូវគោលការណ៍ ណែនាំយ៉ាងម៉ឺងម៉ាត់។ កិច្ចប្រជុំផ្សព្វផ្សាយ អនុក្រឹត្យនេះ កំណត់អំពីលក្ខខណ្ឌនិងបែបបទនៃការធ្វើជំរឿន ការជ្រើសរើស ការអញ្ជើញ ការពន្យារពេល ប្រាក់ឧបត្ថម្ភ គោលរបប ផ្សេងៗ និង ការលើកទឹកចិត្ត ព្រមទាំងបែបបទនិងនីតិវិធី ក្នុងការទទួលយកប្រជាពលរដ្ឋ ដែលបញ្ចប់កាតព្វកិច្ចយោធាឲ្យចូលបម្រើការងារឬបន្តការសិក្សាវិញ ដើម្បីធានាការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព ។

ជាការឆ្លើយតបស្របតាមស្មារតីច្បាប់ និងបទបញ្ជាថ្នាក់លើ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានដាក់បទបញ្ជាយ៉ាងហ្មត់ចត់ ដល់នាយទាហាន និងមេបញ្ជាការមូលដ្ឋានទាំងអស់ ឲ្យយកស្មារតីនៃកិច្ចប្រជុំនេះ ទៅចាត់តាំងអនុវត្តយ៉ាងម៉ត់ចត់ ប្រកបដោយវិន័យ និង ការទទួលខុសត្រូវខ្ពស់ ដើម្បីធានាឲ្យការអនុវត្តច្បាប់ ស្តីពីកាតព្វកិច្ចយោធានៅតាមមូលដ្ឋានសាមីនីមួយៗប្រព្រឹត្តទៅបានរលូន និងមានប្រសិទ្ធភាពខ្ពស់បំផុត៕

 សុីណា







                                                                             

Previous Post Next Post