ការដឹកជញ្ជូនបទល្មើសព្រៃឈើយ៉ាងអនាធិបតេយ្យនៅក្នុងខេត្តព្រះវិហារ មិនមែនជារនាំងបិទបាំងមុខកម្លាំងមន្ត្រីជំនាញបាននោះទេ? ពាក្យនេះគ្រាន់តែជាពាក្យចេញពីរមាត់ក្រុមឈ្មួញឈើតែប៉ុណ្ណោះ មិនខុសអីនៅមុខរបងផ្ទះសរសេរសុទ្ធតែមានឆ្កែកាច ខណៈពេលនេះបុគ្គលម្នាក់តាំងខ្លួនឯងជាមនុស្សមានអំណាចនិងឥទ្ធិពល មិនខ្លាចអ្នកណានោះ ឥឡូវពេលនេះជាប់អន្ទាក់បាត់ទៅហើយ ។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ការដឹកជញ្ជូនបទល្មើសព្រៃឈើយ៉ាងអនាធិបតេយ្យនៅក្នុងខេត្តព្រះវិហារ មិនមែនជារនាំងបិទបាំងមុខកម្លាំងមន្ត្រីជំនាញបាននោះទេ? ពាក្យនេះគ្រាន់តែជាពាក្យចេញពីរមាត់ក្រុមឈ្មួញឈើតែប៉ុណ្ណោះ មិនខុសអីនៅមុខរបងផ្ទះសរសេរសុទ្ធតែមានឆ្កែកាច ខណៈពេលនេះបុគ្គលម្នាក់តាំងខ្លួនឯងជាមនុស្សមានអំណាចនិងឥទ្ធិពល មិនខ្លាចអ្នកណានោះ ឥឡូវពេលនេះជាប់អន្ទាក់បាត់ទៅហើយ ។

 

ខេត្តព្រះវិហារ ÷កំហឹងសាធារណៈបានផ្ទុះឡើងខ្លាំងៗបន្ទាប់ពីរបុគ្គលម្នាក់តាំងខ្លួនឯងអាងខ្នងអាងខ្សែរអ្នកធំ នៅពីរក្រោយ ទង្វើរនិងមហិច្ឆតាមួយនេះ បានបញ្ចេះឥទ្ធិពលបុគ្គខាងលើ ធ្វើឲ្យមានសកម្មភាពយ៉ាងសកម្មជារៀងរាល់យប់ថ្ងៃក្នុងការ ប្រព្រឹត្តបទល្មើសព្រៃឈើ ចេញពីរព្រៃយកមកដាក់នៅផ្ទះរបស់ខ្លួន តាមរយះរថយន្តស៊ាំយ៉ុងកែរឆ្នៃ ដោយគ្មានខ្វល់ខ្វាយទៅនិងល្មើសច្បាប់ស្អីនោះឡើយ។

ដោយសារតែពុលអំណាចនិងឥទ្ធិពលរបស់ខ្លួនសកម្មភាពដ៌ដែលៗច្រើនដងពេក អណ្តាតភ្លើងនៃយុត្តិធម៌យុគ 9 បានបញ្ចេញតាមរយះបណ្ដាសារអ្នកតាព្រៃភ្នំ ទោះបុគ្គលខាងលើ  សូមអង្វរព្រះ សំពះទេវតា យ៉ាងណា ក៏ភ្លើងនៃយុគ 9 មិនលើកលែងមេត្តាប្រណីនោះដែរ បានពាំនាំទង្វើរនិងសកម្មភាពល្មើសច្បាប់ ការដឹកជញ្ជូនបំផ្លាញធនធានធម្មជាតិ ឲ្យបុគ្គលខាងលើនោះ អស់លាក់ត្រឹមថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២៦ ម្សិលម៉ិញនេះ ដោយមានកិច្ចសហការល្អពីរកម្លាំងជំនាញដែលដឹកនាំដោយ លោក នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ រួមជាមួយកម្លាំង អធិការដ្ឋាននគរបាលក្រុងព្រះវិហារ និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រមទាំងមានការសម្របសម្រួលនីតិវិធីផ្ទាល់ពីលោក ស្រេង វុទ្ធាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ។


​តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា បុគ្គលដែលដឹកជញ្ជូនឈើខុសច្បាប់យ៉ាងសកម្មនេះ មានឈ្មោះ ថាន់ ថាន់ឌីណា ហើយបុគ្គលរូបនេះបានប្រើប្រាស់មធ្យោបាយធ្វើសកម្មភាពតាមរយះរថយន្ត សាំយ៉ុងកែរច្នៃ ក្បាលពណ៌លឿង គ្មានផ្លាកលេខ និងត្រូវបានកែច្នៃទ្រុងខាងក្រោយយ៉ាងខុសបច្ចេកទេស ដើម្បីផ្ទុកឈើឲ្យបានច្រើនផងដែរ។

​អ្វីដែលដែលមហាជន និងសមត្ថកិច្ចមានការហួសចិត្តយ៉ាងខ្លាំងនោះគឺ នៅពេលដែលកម្លាំងសមត្ថកិច្ចចម្រុះ រួមទាំងមន្ត្រីរដ្ឋបាលព្រៃឈើ បានចុះមកដល់ទីតាំងដើម្បីហាមឃាត់ និងទប់ស្កាត់កុំឲ្យមានការទម្លាក់ឈើ និងឲ្យចូលខ្លួនសហនិងកម្លាំងជំនាញនោះ ក៌ប៉ុន្តែបុគ្គលមានឈ្មោះ ថាន់ ថាន់ឌីណា បែរជាមិនព្រមស្តាប់ កម្លាំងសមត្ថកិច្ចជំនាញនោះទេ បុគ្គលរូបនេះបានបោះពាក្យសម្តីឌឺដង និងទាញឈើទម្លាក់ពីលើឡានយ៉ាងរំភើយ រួចបើករថយន្តចូលទៅក្នុងផ្ទះថែមទៀត។ មិនតែប៉ុណ្ណោះ បុគ្គលនោះបានបង្ហាញកាយវិការច្រងេងច្រងាង និងបើករថយន្តថយក្រោយក្នុងបំណងបុកសមត្ថកិច្ច និងរថយន្តមន្ត្រីជំនាញ ដើម្បីបើកផ្លូវគេចខ្លួ

ន ក៌ប៉ុន្តែសំណាងមិនល្អនោះទេ ជាប់អន្ទាក់បានសម្រេចហើយពេលនេះ ក្រោម អំណាចក្រញ៉ាំដៃដែក របស់លោក ស្រេង វុទ្ធាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ។

​ប្រជាពលរដ្ឋ និងមហាជនក្នុងខេត្តព្រះវិហារ កំពុងរង់ចាំមើលយ៉ាងយកចិត្តទុកដាក់ថា តើមេឈ្មួញឈើ មានឈ្មោះ ថាន់ ថាន់ឌីណារូបនេះ មានអំណាចនិងឥទ្ធិពលពិតប្រាកដ ឬ អំណាចនិងឥទ្ធិពលដូចទៅនិងខ្លាក្រដាសនៅក្នុងសៀវភៅឬយ៉ាងណា? នេះគ្រាន់តែជា ការលើកឡើងពីរសំណាក់មហាជនតែប៉ុណ្ណោះ និងដើម្បី បញ្ជៀស ការបង្ក្រាបនេះ កុំឲ្យដូចការលើកឡើងថា បង្ក្រាបជាលក្ខណៈពពុះសាប៊ូឲ្យសោះ។

គួរបញ្ជាក់ផងដែរថា ចំពោះ វត្ថុតាង ឈើខាងលើ កម្លាំងជំនាញ មិនទាន់ បានធ្វើការវាស់វែង នៅឡើយនោះទេ។

ប្រជាពលរដ្ឋ ដែលស្រឡាញ់ ធនធាន សម្បត្តិធម្មជាតិ សូមសំណូមពរ តាមរយៈអង្គភាពសារព័ត៌មានយើង សំណូមពរឲ្យស្ថាប័នអយ្យការ និងតុលាការខេត្តព្រះវិហារ មានវិធានការផ្លូវច្បាប់ឲ្យបានធ្ងន់ធ្ងរ និងម៉ឺងម៉ាត់បំផុតទៅលើមេឈ្មួញឈើ និង វត្ថុតាង ដោយគេស្គាល់មានឈ្មោះថាលោក ថាន់ ថាន់ឌីណា ព្រមទាំងស្វែងរកបុគ្គលនៅពីក្រោយខ្នង យកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន ដើម្បីកុំឲ្យបុគ្គលរូបនេះយកច្បាប់ មកជាន់ឈ្លីបានជាដាច់ខាត គ្មានខ្នងណាធំជាងច្បាប់កំពូលរបស់រដ្ឋនោះឡើយ ហើយមហាជនទូទាំងប្រទេសកំពុងទន្ទឹងរង់ចាំមើលការ «វះកាត់សាច់ស្អុយ» ជាក់ស្តែងដោយគ្មានការលើកលែង!ចំពោះរូបភាពនិងទង្វើរសកម្មភាពនៅចំណុចទីតាំងខាងលើនេះ ឲ្យមាន ប្រសិទ្ធភាព។



















Previous Post Next Post