លោក ហ៊ុន សុខា បានបញ្ជាក់ និងបដិសេធរាល់ការចោទប្រកាន់លើបណ្ដាញសង្គម ខណៈសំណុំរឿងតុលាការបានដង្កល់ឥតចាត់ការ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

លោក ហ៊ុន សុខា បានបញ្ជាក់ និងបដិសេធរាល់ការចោទប្រកាន់លើបណ្ដាញសង្គម ខណៈសំណុំរឿងតុលាការបានដង្កល់ឥតចាត់ការ

 

ភ្នំពេញ ៖ ក្រោយមានការផ្ទុះព័ត៌មានលើបណ្ដាញសង្គមព័ត៌មានពាក់ព័ន្ធលោកស្រី ភុំ ផាន់ណាវី បានចោទប្រកាន់ និងប្ដឹងលោក ហ៊ុន សុខា ទៅតុលាការពាក់ព័ន្ធបទចោទប្រកាន់ បទរំលោភទំនុកចិត្ត និងប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទគំរាមកំហែងថានឹងសម្លាប់ ប៉ុន្តែត្រូវបានតុលាការសម្រេចដង្កល់រឿងឥតចាត់ការ នេះបើយោងតាមប្រភពព័ត៌មាន ដែលអង្គភាពយើងខ្ញុំទទួលបាននៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ។


លោក ហ៊ុន សុខា បានថ្លែងប្រាប់អង្គភាពយើងខ្ញុំឲ្យដឹងថា៖ ក្រោយពេលដង្កល់រឿងឥតចាត់ការនៅតុលាការពាក់ព័ន្ធការប្ដឹងពីសំណាក់លោកស្រី ភុំ ផាន់ណាវី មិនអស់ចិត្តបានប្ដឹងផ្សាយតាមរយៈសារព័ត៌មានដើម្បីបរិហារកេរ្តិ៍ បង្កាច់កេរ្តិ៍ និងបង្ខូចកិត្ដិយសក្នុងនាមលោកជាមន្ដ្រីរាជការសាធារណៈ។ លោកមានអំណះអំណាងច្បាស់លាស់ គឺលោកស្រី ភុំ ផាន់ណាវី បានជួលឲ្យធ្វើកាយព្រំ ធ្វើរបង និងដាំដំណាំ នៅស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ តែប៉ុណ្ណោះ។


លោក ហ៊ុន សុខា បញ្ជាក់បន្ថែមថា ៖ រហូតមកដល់ពេលបច្ចុប្បន្ននេះសំណុំរឿងព្រហ្មទណ្ឌដែលលោកស្រី ភុំ ផាន់ណាវី ប្ដឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏ត្រូវបានតុលាការសម្រេចដង្កល់រឿងឥតចាត់ការដែរ នេះបញ្ជាក់ឲ្យឃើញថា តុលាការបានផ្ដល់យុត្តិធម៌ជូនរូបលោកដ៏ពិតប្រាកដមែន។


បញ្ហានេះផងដែរលោកក៏សូមសំណូមពរដល់សាធារណៈជន និងអ្នកសារព័ត៌មានទាំងអស់ សូមមេត្តាកុំមានការយល់ច្រឡំលើរូបលោក ហើយបង្ហាញការស្អាតស្អំដល់ចំពោះលោកផងដែរ ។







Previous Post Next Post