ក្ រសួងទេសចរណ៍ បើកសិក្ខាសាលាស្តីពី "ការពង្រឹងគុណភាព និងសង្គតិភាពទិន្នន័យទេសចរណ៍" ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារនៅក្នុងវិស័យទេសចរណ៍
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ក្ រសួងទេសចរណ៍ បើកសិក្ខាសាលាស្តីពី "ការពង្រឹងគុណភាព និងសង្គតិភាពទិន្នន័យទេសចរណ៍" ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារនៅក្នុងវិស័យទេសចរណ៍

 

‎​

‎​ខេត្តស្វាយរៀង៖ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នេះ សិក្ខាសាលាស្តីពី «ការពង្រឹងគុណភាព និងសង្គតិភាពទិន្នន័យទេសចរណ៍» ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាង ម៉ៅ រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

‎​កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី លោក សេង សិលា អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង តំណាង ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ព្រមទាំងលោក-លោកស្រី ជាអភិបាលរងរាជធានី-ខេត្តចំនួន ៥ រួមមាន រាជធានីភ្នំពេញ ខេត្តព្រៃវែង កំពង់ស្ពឺ ព្រះសីហនុ និងខេត្តស្វាយរៀង។

‎​សិក្ខាសាលានេះដែរ មានការចូលរួមយ៉ាងកុះករពី‎​ឯកឧត្ដម លោកជំទាវ លោក លោកស្រី ប្រតិភូក្រសួងទេសចរណ៍ ​លោក វ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង ​លោក លោកស្រី ជាមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យាមន្ទីរទេសចរណ៍ខេត្តស្វាយរៀង លោក លោកស្រី ជាមន្ត្រីរាជការនៃមន្ទីរទេសចរណ៍រាជធានី-ខេត្តទាំង ៥ ​លោក លោកស្រី ជាប្រតិបត្តិករ/សេវាករទេសចរណ៍ក្នុងខេត្តស្វាយរៀង ​ព្រមទាំងសិស្ស-និស្សិតយ៉ាងច្រើនកុះករផងដែរ។

‎ឯកឧត្ដម នាង ម៉ៅ រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ​អង្គសិក្ខា សាលានេះ គឺផ្តោតសំខាន់លើការស្វែងយល់ ផ្លាស់ប្តូរបទពិសោធន៍ និងទស្សនទានកែលម្អលើការប្រមូល ការគ្រប់គ្រង និងការវិភាគទិន្នន័យទេសចរណ៍ ឱ្យមានគុណភាព ប្រសិទ្ធភាព និងសង្គតិភាពខ្ពស់។ ទិន្នន័យត្រឹមត្រូវ និងច្បាស់លាស់ គឺជាគ្រឹះយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងការទាក់ទាញវិនិយោគិន ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តកាន់តែច្រើនឡើងនៅក្នុងប្រទេសកម្ពុជា។

‎​អង្គសិក្ខាសាលាបានបញ្ចប់ទៅដោយបរិយាកាសរីករាយ សស្និទ្ធស្នាល និងទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ៕











Previous Post Next Post