រាជធានីភ្នំពេញ ✅ថ្ងៃអាទិត្យ ៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ខ្ញុំសូមជម្រាបជូនរបាយការណ៍ស្តីពីករណីក្រុមគ្រួសាររបស់ឈ្មោះ ព្រំ បូរ (ព្រំ អូន, ព្រំ បូរ, ព្រំ ឡាង និង តាំង ហៃថាំង) គ្រប់គ្រងខុសច្បាប់លើដីទំហំ ២,២១៩. ៧ ៩ ម៉ែត្រក្រឡា ជាន់ដីឡូត៍ស្ថិតនៅប្លុកត្រីកោណ នៃតំបន់អភិវឌ្ឍន៍ឫស្សីកែវ ផ្លូវលេខ៥៩៨ ក្នុងភូមិ បឹងឈូក សង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
👉ខ្ញុំសូមជម្រាបជូនថា៖
សំណុំ រឿង ដី ធ្លី របស់ក្រុមគ្រួសារឈ្មោះ ព្រំបូរ (ព្រំ អូន, ព្រំ បូរ, ព្រំ ឡាង និង តាំង ហៃថាំង) គឺ ជា បុគ្គលរឹងរួសក្នុងតំបន់នេះ ដែល នៅ សេសសល់ ក្រោយ ពេល យុទ្ធនាការ អនុវត្ត វិធានការរដ្ឋបាលចំពោះបុគ្គល រឹងរូសដែលមិនព្រមទទួលយក ដីឡូតិ៍ តាម ការ សម្រេច របស់ អាជ្ញាធរ ជាតិដោះស្រាយទំនាស់ ដីធ្លី ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ កាលពីចុងឆ្នាំ២០១៩។ ដើមឡើយ ក្រុម គ្រួ សារ របស់ឈ្មោះ ព្រំ បូរ គ្រប់គ្រងដីទំហំ ១២,៨០០ ម៉ែត្រ ក្រឡា គាត់ជា បុគ្គល ពាក់ព័ន្ធ នឹង បញ្ជីឈ្មោះ ៧៧ គ្រួ សារ ( ជាអ្នកទិញបន្តពីប្រជាពលរដ្ឋ ៧៧គ្រួសារ) ក្នុងតំបន់អភិវឌ្ឍន៍ ឫស្សីកែវ។ ក្នុងឆ្នាំ១៩៩៩ ក្រោយ មានការ កែ ប្រែ គម្រោ ង ប្លង់ និងស្ថាបនាជាផ្លូវចាក់កៅស៊ូថ្មី (ផ្លូវ៥៩៨) បាន កាត់ ចំកណ្តាល ដីទំហំ ១២,៨០០ ម៉ែត្រ ក្រឡា នេះ ពុះហែកចេញជា ២ចំណែក ដោយមួយផ្នែកស្ថិតនៅខាងកើតផ្លូវលេខ៥៩៨ និងមួយផ្នែកទៀតស្ថិតនៅខាងលិចផ្លូវលេខ៥៩៨។ គោលការ ណ៍ ដោះ ស្រា យ ទំនាស់របស់អាជ្ញាធរ ជាតិដោះស្រាយ ទំនាស់ដីធ្លីក្នុងតំបន់ អភិវឌ្ឍន៍ ឫស្សីកែវ ក្នុងឆ្នាំ ២០១៦ បានសម្រេច ដោះស្រាយ ដី ជូ ន ឈ្មោះ ព្រំ បូរ ចំនួន ៤ឡូតិ៍ មានលេខ ០៩, ១១, ១៣ ផ្លូវលេខ៥៩៨ និងឡូតិ៍លេខ១០ ផ្លូវលេខ១៧២១ ស្ថិតនៅខាងលិចផ្លូវលេខ៩៥៨ តាម សេចក្តី សម្រេច លេ ខ ០០៧/១៦ សសរ.អជដ ចុះថ្ងៃទី១៤/មិថុនា/២០១៦ ដោយសារគាត់ជាតំណាងក្រុមគ្រួសារចូលរួមដោះស្រា យ នៅអាជ្ញាធរជាតិ ដោះស្រាយ ទំនាស់ដីធ្លី ប៉ុន្តែ ឈ្មោះ ព្រំ បូរ និង ក្រុម គ្រួសារ នៅតែរឹងរូសមិនព្រមទទួលយកតាមការសម្រេចឡើយ។ រហូតដល់ចុងឆ្នាំ២០១៩ រដ្ឋបាល រាជធានី ភ្នំ ពេញ បានសម្រេច អនុវ ត្ត វិធានការរដ្ឋបាលលើទីតាំងដីគ្រប់គ្រងខុសច្បាប់ខាងលិចផ្លូវលេខ៥៩៨ និងបាន ប្រគល់ ដី ចំនួន ៤ឡូតិ៍ តាមសេចក្តី សម្រេ ច របស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីជូនឈ្មោះ ព្រំ បូរ តំណាងឱ្យក្រុមគ្រួសារ។ ដោយ ឡែកដីបម្រុងរបស់រដ្ឋស្ថិតនៅ ខាង កើតផ្លូវ លេខ ៥៩៨ ក្រុមការងាររបស់រដ្ឋបាល រាជធានីភ្នំពេញ ពុំ ទាន់ បាន ដក ហូត យក មក គ្រប់គ្រងវិញនៅឡើយទេ ជាហេតុ នាំ ឱ្យឈ្មោះ ព្រំ បូរ, ព្រំ អូន និងក្រុមគ្រួសារ បន្តគ្រប់គ្រង ខុសច្បាប់ រហូត ដល់ ពេលបច្ចុប្បន្ន។ ដីនេះមាន ទំហំ ប្រមាណ ២,២១៩ .៧៩ម៉ែត្រក្រឡា ជាដីក្នុងប្លង់ប្លុកត្រីកោណ នៃតំបន់អភិវឌ្ឍន៍ឫស្សីកែវ ស្ថិត ក្នុងភូមិបឹងឈូក សង្កាត់គីឡូ ម៉ែត្រ លេខ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ ហើយត្រូវ ក្រុមគ្រួសាររបស់ឈ្មោះ ព្រំ បូរ និងឈ្មោះ ព្រំ អូន បែងចែក គ្នា គ្រប់គ្រង កាន់ កាប់ ជា ២ផ្នែក ក្នុងនោះ៖
- មួយផ្នែកដីទំហំ ១៤០៨.៩៨ម៉ែត្រក្រឡា កំពុងគ្រប់គ្រងដោយឈ្មោះ ព្រំ បូរ មានសំណង់របងថ្ម ឃ្លាំងសម្ភារៈ និង ប្រកប របរលក់ថ្មម៉ាប ។
- មួយផ្នែកដីទំហំ ៨០៩.៨១ម៉ែត្រក្រឡា កំពុងគ្រប់គ្រងដោយឈ្មោះ ព្រំ អូន (ប្អូនស្រីបង្កើតរបស់ឈ្មោះ ព្រំ បូរ) មាន របងថ្ម រោងដែក និងប្រកបរបរលក់គ្រឿងបន្លាសគ្រឿងចក្រ ប៉ុន្តែក្រោយមក៏បានរុះរើរោងដែក បច្ចុប្បន្ននៅសល់តែរបង ថ្ម។
ករណីខាងលើនៅក្នុងអំឡុងឆ្នាំ២០២០ បន្ទាប់ពីអនុវត្តវិធានការរដ្ឋបាលលើទីតាំងដីខាងលិចផ្លូវលេខ៥៩៨ រួចមក រដ្ឋបាលខណ្ឌឫស្សីកែវ ធ្លាប់បានជូនដំណឹងពួកគាត់ចំនួន ០៣លើក ដែលលើកចុងក្រោយនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ណែនាំឱ្យពួកគាត់រុះរើសំណង់របងថ្ម សំណង់ឃ្លាំង រោងដែក និងសម្ភារៈផ្សេងៗចេញពីលើដីខាងកើត ផ្លូវលេខ៥៩៨ (ដី ក្នុង ប្លុ កត្រីកោណ នៃតំបន់អភិវឌ្ឍន៍ ឫស្សីកែវ) ដែលពួកគាត់គ្រប់គ្រងខុសច្បាប់នាពេលកន្លងមក ដើម្បីដក ហូតយក ប្រគល់ ជូន រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ធ្វើការដោះស្រាយទំនាស់បន្ត ប៉ុន្តែពួកគាត់រឹងរួសមិនសហការអនុវត្តតាមឡើយហើយ រដ្ឋបាល រាជធានីភ្នំពេញ ក៏បានត្រៀមនឹងធ្វើការអនុវត្ត វិធានការរដ្ឋបាលបន្តផងដែរ ប៉ុន្តែត្រូវបាន អាក ខាន ដោយ សារ ជំងឺ រាត ត្បាតកូវីដ-១៩ ក្នុងអំឡុងចុងឆ្នាំ២០២០-២០២១ និងបានបន្តអូសបន្លាយពេលរហូតដល់បច្ចុប្បន្ន។ ក្នុងឆ្នាំ២០២៥ រដ្ឋបាល ខណ្ឌឫស្សីកែវ បានជូនដំណឹងពួកគាត់ចំនួន ៣លើកបន្ថែមទៀត ដោយណែនាំឱ្យរុះរើសំណង់របងថ្ម សំណង់ឃ្លាំង រោង ដែ ក និងសម្ភារៈផ្សេងៗ ប៉ុន្តែឈ្មោះ ព្រំ បូរ និងឈ្មោះ ព្រំ អូន នៅតែមិនព្រមអនុវត្តតាមការណែនាំដដែល ហើយថែមទាំងបាន បង្ក សកម្មភាពជំទាស់ និងតវ៉ាមួយចំនួនតាមរូបភាពផ្សេងៗ។
👉👉ករណីឈ្មោះ ព្រំ បូរ គ្រប់គ្រងដីទំហំ ១៤០៩.៩៨ម៉ែត្រក្រឡា
ក្រោយជូនដំណឹងចំនួន ៣លើក របស់រដ្ឋបាលខណ្ឌឫស្សីកែវ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ឈ្មោះ ព្រំ បូរ និ ង ម្តាយក្មេកឈ្មោះ តាំង ហៃទាំង បានធ្វើលិខិតស្នើទៅរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌ សុំបំភ្លឺ អំពីការ កាន់ កាប់ លើ ដី ទំហំ ១៤០៩.៩៨ ម៉ែត្រក្រឡា ថា “ជាដីដែលពួកគាត់បានកាន់កាប់ និងធ្វើអាជីវកម្មតាំងពីឆ្នាំ២០០៥ ហើយមិនមែនជា ចំណែ ក ដីនៅសល់ពីដី ០៤ឡូតិ៍ ដែលអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានដោះស្រាយ និងប្រគល់ជូនឈ្មោះ ព្រំ បូរ ទេ គឺ ជាដី ផ្សេងទៀតដែលមានលិខិតកាន់កាប់ ដូចប្រជាជនដទៃក្នុងតំបន់នោះ” តាមរយៈលិខិតផ្ទេរសិទ្ធិពីឈ្មោះ ជិន ដេត និងឈ្មោះ ឆៃ ចាន់ ទី ផ្ទេរដីទំហំ ១២០០ម៉ែត្រក្រឡា ឲ្យឈ្មោះ ព្រំ បូរ នឹងឈ្មោះ តាំង ហៃថាំង គ្មានការបញ្ជាក់ទទួលស្គាល់ និងដឹងលឺពីអាជ្ញាធរដែនដីលើឯកសារផ្ទេរសិទ្ធនេះឡើយ។ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ឈ្មោះ តាំង ហៃថាំង បាន បន្ត ប្តឹង មក រដ្ឋបាលខណ្ឌឫស្សីកែវ ទាមទារដោះស្រាយដីតាមស្មារតីលិខិតលេខ៣៥១៩ លស ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០០២ របស់ សាលាក្រុងភ្នំពេញ។ បច្ចុប្បន្នដីទំហំ ១៤០៩.៩៨ម៉ែត្រក្រឡា មានសំណង់របងថ្ម ឃ្លាំងសម្ភារៈ និងកំពុង ប្រកប របរលក់ ថ្ម ម៉ា ប ហើយជាន់លើដីឡូតិ៍របស់ប្រជាពលរដ្ឋមានប័ណ្ណកម្មសិទ្ធនិងប្រជាពលរដ្ឋមានសេចក្តីសម្រេចពីរដ្ឋបាលរាជធានីភ្នំពេញ។
👉👉ករណីឈ្មោះ ព្រំ អូន គ្រប់គ្រងដីទំហំ ៨០៩.៨១ម៉ែត្រក្រឡា
ក្នុងឆ្នាំ២០២០ រដ្ឋបាលខណ្ឌឫស្សីកែវ បានជូនដំណឹងឈ្មោះ ព្រំ អូន ចំនួន ៣លើក ណែនាំឱ្យរុះរើសំណង់របងថ្ម រោងដែក នឹងសម្ភារៈផ្សេងៗចេញពីលើដីបម្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ប៉ុន្តែគាត់ពុំអនុវត្តតាមការណែនាំឡើយ។ ក្នុង ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌឫស្សីកែវ បានជូនដំណឹងគាត់ឱ្យអនុវត្តរុះរើសំណង់ខាងលើចំនួន ៣លើកបន្ថែមទៀត ដែល លើក ចុងក្រោយគឺនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥។ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ឈ្មោះ ព្រំ អូន និងក្រុមគ្រួសារ បាននាំ កម្មករ សំណង់ និងជាងសំណង់ទៅធ្វើការឈូសឆាយលើដីទំហំ ៨០៩.៨១ ម៉ែត្រក្រឡាខាងលើ ចាប់ផ្តើមសាងសង់ សំណ ង់ ផ្សេងៗ ប៉ុន្តែត្រូវបានក្រុមការងាររដ្ឋបាលខណ្ឌឫស្សីកែវ ចុះរុះរើសំណង់ ហាមឃាត់មិនឱ្យមានសកម្មភាពសាងសង់សំណង់ថ្មី និងអប់ រំណែនាំ ដោយ ធ្វើ កិច្ច សន្យា ភ្លាមៗ។ បច្ចុប្បន្នដីទំហំ ៨០៩.៨១ម៉ែត្រក្រឡា មានតែរបងថ្មជាន់លើដីឡូតិ៍របស់ប្រជាពលរដ្ឋមានប័ណ្ណកម្មសិទ្ធ និងប្រជាពលរដ្ឋមានសេចក្តីសម្រេចពីរដ្ឋបាលរាជធានីភ្នំពេញ។
👉👉អំពីករណីវិវាទរវាងឈ្មោះ ព្រំ បូរ និងឈ្មោះ ព្រំ អូន
ក្រោយពីទទួលបានសេចក្តីសម្រេចរបស់អាជ្ញាធរជាតិ ចុះថ្ងៃទី១៤/មិថុនា/២០១៦ នូវដីចំនួន ៤ឡូតិ៍ មានលេខ ០៩, ១១, ១៣ ផ្លូវលេខ៥៩៨ និងឡូតិ៍លេខ១០ ផ្លូវលេខ១៧២១ ស្ថិតនៅខាងលិចផ្លូវលេខ៩៥៨ ឈ្មោះព្រំ បូរ មិនបានបែងចែកឱ្យទៅសមាជិកក្រុមគ្រួសារនោះទេ ទើបឈ្មោះ ព្រំ អូន បានបន្តដំណើរការប្តឹងទាមទារដីជាចំណែករបស់ខ្លួនតាមនិតិវិធីតុលាការចាប់ពីសាលាដំបូងរាជធានីភ្នំពេញ សាលា ឧទ្ធរណ៍ និងចុងក្រោយនៅតុលាការកំពូល។ ក្នុងខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ តុលាការកំពូល បាន ចេញ សាល ដីកា លេខ ៣១២ (ផ) ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥សម្រេចបង្គាប់ឱ្យឈ្មោះ ព្រំ បូរ ប្រគល់ដីទំហំ ២០ម៉ែត្រ x ៦០ម៉ែត្រ មានព្រំប្រទល់ខាង កើតទល់នឹងផ្លូវលេខ៥៩៨, ខាងលិចទល់នឹងផ្លូវ លេខ ១៧២១, ខាងត្បូង ទល់នឹង ឈ្មោះ បាន ម៉េងទូច និងខាងជើងទល់នឹងដីឈ្មោះ ព្រំ បូរ មានទីតាំងស្ថិតនៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ បច្ចុប្បន្ន ស្ថិត នៅ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឱ្យទៅឈ្មោះ ព្រំ អូន។
តាមការពិនិត្យផ្ទៀងផ្ទាត់របស់ក្រុមការងាររដ្ឋបាខណ្ឌឫស្សីកែវ ឃើញថាទីតាំងដីទំហំ ២០ម៉ែត្រ x ៦០ម៉ែត្រ ដែ លតុលាការកំពូលសម្រេចបង្គាប់ឱ្យឈ្មោះ ព្រំ បូរ ប្រគល់ជូនឈ្មោះ ព្រំ អូន នោះ គឺជាទីតាំងដីឡូតិ៍លេខ១៣ ផ្លូវលេខ ៥៩៨ និង ដី ឡូតិ៍លេខ១០ ផ្លូវលេខ១៧២១ ស្ថិតក្នុងចំណោមដីចំនួន ៤ឡូតិ៍ ដែលអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី សម្រេច ប្រគ ល់ ឱ្យ ឈ្មោះ ព្រំ បូរ នាពេលកន្លងមក។ រហូត ដល់ ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌឫស្សីកែវ បានទទួលលិខិតលេខ១៤ រ.ប.អ/២៦ ចុះ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ របស់ អង្គភាព នៃ អាជ្ញា សាលា សាលា ដំបូងរាជធានីភ្នំពេញ ស្តីពីការស្នើសុំកម្លាំង ចូល រួមអនុវត្ត និងសហការអនុវត្តសាលដី កា រដ្ឋប្បវេណីលេខ ៣១២ (ផ) ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ របស់ តុលាការ កំពូ ល ដែលបានអនុវត្តដកដីចំនួន ២ឡូត៍ពីឈ្មោះ ព្រំ បូរ រួច ហើ យ។
👉👉សេចក្តីសន្និដ្ឋាន
១- ក្រុមគ្រួសាររបស់ឈ្មោះ ព្រំ បូរ (ព្រំ អូន, ព្រំ បូរ, ព្រំ ឡាង និងតាំង ហៃថាំង) បានទទួលការដោះស្រាយដីក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ចំនួន ៤ឡូតិ៍ ដោយដាក់តែឈ្មោះលោក ព្រំ បូរ តែម្នាក់ឯងប៉ុណ្ណោះ មានដីឡូតិ៍លេខ៩ , ១១ , ១៣ ផ្លូវលេខ៥៩៨ និងឡូតិ៍លេខ១០ ផ្លូវលេខ១៧២១ តាមសេចក្តីសម្រេចលេខ ០០៧/ ១ ៦ សសរ.អជដ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ (ជំហ៊ាន៣) របស់ អាជ្ញាធរជាតិដោះស្រាយ ទំនាស់ដីធ្លី រួចរាល់ ហើ យ ជាក់ស្តែងបាននឹងកំពុងកាន់កាប់ និងប្រកបអាជីវកម្ម។
២- ដីទំហំសរុប ២,២១៩.៧៩ម៉ែត្រក្រឡា ខាងកើតផ្លូវលេខ៥៩៨ ដែលក្រុមគ្រួសារឈ្មោះ ព្រំ បូរ និងឈ្មោះ ព្រំ អូន កំពុងគ្រប់គ្រងដោយខុសច្បាប់ គឺជាដីស្ថិតក្នុងប្លង់ប្លុកត្រីកោណ នៃតំបន់អភិវឌ្ឍន៍ឫស្សីកែវ ក្នុងភូមិបឹងឈូក សង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជាន់លើដីឡូតិ៍របស់ប្រជាពលរដ្ឋមានប័ណ្ណកម្មសិទ្ធ និងប្រជាពលរដ្ឋមានសេចក្តីសម្រេចពីសាលារាជធានីភ្នំពេញ។
៣- តុលាការកំពូលបានសម្រេចបង្គាប់ឱ្យឈ្មោះ ព្រំ បូរ ប្រគល់ដីទំហំ ២០ម៉ែត្រ x ៦០ម៉ែត្រ (គឺជា ទីតាំង ដីឡូតិ៍ លេខ១៣ ផ្លូវលេខ៥៩៨ និងដីឡូតិ៍លេខ១០ ផ្លូវលេខ១៧២១) ឱ្យទៅឈ្មោះ ព្រំ អូន តាមអំណាចសាលដីកាលេខ ៣១២ (ផ) ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ របស់តុលាការកំពូល ហើយអាជ្ញាសាលា នៃសាលាដំបូង រាជធានីភ្នំ ពេញ បានចុះ អនុវត្តនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ដកដីចំនួន ២ឡូត៍ ពីឈ្មោះ ព្រំ បូរ។
👉👉ដោយសារឈ្មោះព្រំ បូរ និងគ្រួសារ នៅតែបន្តរឹងរូសមិនព្រមចាកចេញពីតាំងដីដែលកាន់កាប់គ្រប់គ្រងដោយខុសច្បាប់ជាន់លើដីឡូតិ៍របស់ប្រជាពលរដ្ឋមានប័ណ្ណកម្មសិទ្ធ និងប្រជាពលរដ្ឋមានសេចក្តីសម្រេចពីរដ្ឋបាល រាជធានីភ្នំពេញ និងលើសពីនេះទៅទៀតនៅតែបន្តប្តឹងទាមទារដីបន្ថែមលើសពីខ្លឹមសារ សេចក្តីសម្រេចរបស់អាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លីលេ ខ ០០៧/១៦ សសរ.អជដ ចុះថ្ងៃទី១៤/មិថុនា/២០១៦ នោះ រដ្ឋបាលរាជធានីភ្នំពេញតាមរយៈលិខិតលេខ ៥៥៩/២៦ ឆត.ច ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកភាពជាគោលការណ៍ដូចខាងក្រោម៖
១- ហាមឃាត់ ឈ្មោះ ព្រំ បូរ និងក្រុមគ្រួសារ បន្តគ្រប់គ្រងចាត់ចែងអាស្រ័យផលលើដីចំនួន ២ឡូតិ៍ គឺដីឡូតិ៍លេខ៩ , ១១ ផ្លូវលេខ៥៩៨ ដែលនៅសល់ពីការអនុវត្ត សាល ដី កា លេខ ៣១២ (ផ) ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ របស់តុលាការកំពូល លុះត្រាតែឈ្មោះព្រំ បូរ និងក្រុមគ្រួសាររុះរើសំណង់ និងចាកចេញពីដីក្នុងប្លុកត្រីកោណដែលកាន់កាប់ ដោយខុសច្បាប់ បញ្ឈប់សកម្មភាពប្តឹងទាមទារដីបន្ថែមផ្ទុយពីខ្លឹមសារសេចក្តីសម្រេចរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងព្រមទទួលយកដីចំនួន ២ឡូតិ៍ ខាងលើ។
២- អនុញ្ញាតជាគោលការណ៍ក្នុងការអនុវត្ត វិធានការ រដ្ឋ បា លដើម្បីដកហូតដីទំហំសរុប ២,២១៩.៧៩ម៉ែត្រក្រឡា ដែលក្រុមគ្រួសាររបស់ឈ្មោះ ព្រំ បូរ និងឈ្មោះ ព្រំ អូន កំពុងគ្រប់គ្រងខុសច្បាប់ ស្ថិត នៅ ខាងកើតផ្លូវលេខ៥៩៨ ក្នុងប្លុកត្រីកោណ នៃតំបន់អភិវឌ្ឍន៍ឫស្សីកែវ ក្នុងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌ ឫស្សី កែវ រាជធានីភ្នំពេញ យកមកប្រគល់ជូនប្រជាពលរដ្ឋមានប័ណ្ណកម្មសិទ្ធ និងប្រជាពលរដ្ឋមានសេចក្តីសម្រេចពីសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
អាស្រ័យហេតុនេះ សូម សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានអង្គភាពសារព័តមាន និងបណ្តាអ្នកសារព័តមានមេត្តាទទួលជ្រាប។
ដោយសេចក្តីគោរពបំផុត
🙏🙏🙏








