មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះសិក្សា និងវាយតម្លៃស្ថានភាពផ្លូវ ២ខ្សែ ក្នុងខេត្តស្វាយរៀង ដើម្បីរៀបចំផែនការសម្រាប់ឆ្នាំ២០២៧
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះសិក្សា និងវាយតម្លៃស្ថានភាពផ្លូវ ២ខ្សែ ក្នុងខេត្តស្វាយរៀង ដើម្បីរៀបចំផែនការសម្រាប់ឆ្នាំ២០២៧

 


ខេត្តស្វាយរៀង៖ នៅថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោក ឈឹម បុរស ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ព្រមទាំងមន្ត្រីបច្ចេកទេស បានអញ្ជើញអមដំណើរ ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពផ្លូវជាក់ស្តែង ដើម្បីរៀបចំផែនការអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០២៧។

​បេសកកម្មចុះពិនិត្យ និងវាយតម្លៃនាពេលនេះ បានផ្តោតលើខ្សែផ្លូវអាទិភាពចំនួន ២ខ្សែ រួមមាន៖

​ខ្សែទី១៖ ជាផ្លូវអាទិភាពស្ថិតក្នុងទីតាំងដីសម្បទានសង្គមកិច្ច មានប្រវែង ៨ ៥៦០ ម៉ែត្រ ទទឹងល្បាយក្រួស ៨ ម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យ ដែលលាតសន្ធឹងចាប់ពីឃុំត្នោត ស្រុកកំពង់រោទិ៍ រហូតដល់ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង។


​ខ្សែទី២៖ ជាផ្លូវ «វត្តសំបួរ - កក់» (លេខ 141-T1) មានប្រវែង ៨ ០០០ ម៉ែត្រ ទទឹងល្បាយក្រួស ៨ ម៉ែត្រ និងសំណង់សិល្បការ្យ ដែលឆ្លងកាត់ឃុំស្វាយរំពារ ឃុំរមាំងថ្កោល និងឃុំសំបួរ ស្ថិតក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង។

​ការចុះសិក្សា និងវាយតម្លៃនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យមើលស្ថានភាពទ្រុឌទ្រោម និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដើម្បីរៀបចំផែនការកែលម្អ និងស្ដារហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឱ្យកាន់តែមានភាពរឹងមាំ សម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះឱ្យបានកាន់តែងាយស្រួល និងទាន់ពេលវេលា៕















Previous Post Next Post