កងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយក្រុម គ្រូពេទ្យធ្មេញ គីម សាន មកពិនិត្យសុខភាពមាត់ធ្មេញជូនសិស្សានុសិស្ស នៃសាលាបឋមសិក្សាកំពង់ភ្លុក។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

កងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយក្រុម គ្រូពេទ្យធ្មេញ គីម សាន មកពិនិត្យសុខភាពមាត់ធ្មេញជូនសិស្សានុសិស្ស នៃសាលាបឋមសិក្សាកំពង់ភ្លុក។

 


លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំក្រុមកាងារចូលរួម ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ នៅក្នុងមូលដ្ឋាន ដើម្បីជួយសម្រួលដល់ ប្រជាពលរដ្ឋ ដែលស្នាក់នៅ 

ក្នុងនោះផងដែរក៏និង បានសហការជាមួយក្រុម គ្រូពេទ្យធ្មេញ គីម សាន


អញ្ជើញចូលរួមក្នុងកម្មវិធីអប់រំ​ ផ្សព្វផ្សាយផ្នែកសុខភាព  និងពិនិត្យសុខភាពមាត់ធ្មេញជូនសិស្សានុសិស្ស នៃសាលាបឋមសិក្សាកំពង់ភ្លុក ដើម្បីឲ្យពួកគាត់ចេះរក្សាអនាម័យនៅផ្នែកមាត់ធ្មេញ ថ្នាំពេទ្យដែលត្រូវយកមករក្សាការពារមាត់ធ្មេញនោះមានឈ្មោះថា 

ថ្នាំផ្លូហរ៉ាយ  និងថ្នាំបិទការពារចង្អូរធ្មេញកុំឱ្យពុក 

ក្រោយពីជួបសំណេះសំណាលនិងពិនិត្យសុខភាពជូនលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់ហើយនេះ លោកឧត្តមសេនីយ៍ត្រីសៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបនិងសហការី បានផ្ដល់ជា សម្ភារៈបរិក្ខា សៀវភៅពុំសៀវភៅ សរសេរ ប៊ិច ខ្មៅដៃបន្ទាត់ ។ចែកជូនដល់សិក្សានុសិស្ស និងប្អូនៗដែលកំពុងសិក្សានៅក្នុងសាលាដើម្បីកាត់បន្ថយ ការខ្វះខាតមួយចំនួនរបស់សិស្ស។ 

ជាចុងក្រោយលោកមេបញ្ជាការក៏បានពាំនាំនិងផ្សារជូនពរដល់កុមារាកុមារីដែលជាសិក្សានុសិស្សខិតខំប្រឹងប្រែងរៀនសូត្រដើម្បីយកចំណេះដឹង បន្តទៅថ្ងៃអនាគត ប្អូនៗទាំងអស់គឺជាទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិនិងសង្គមជាតិយើងទាំងមូល។ 


កម្មវិធីរៀបចំនៅសាលាបឋមសិក្សាកំពង់ភ្លុក ស្ថិតនៅភូមិ​គោកក្តុល​ ឃុំកំពង់ភ្លុក​ ស្រុកប្រាសាទបាគង​ ខេត្តសៀមរាប ថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៦។សុីណា











Previous Post Next Post