ខណៈដែលតម្លៃម្រេចបានថ្លៃខ្ពស់ ឈើផ្ចឹកសម្រាប់ធ្វើជន្លង់ម្រេចតោងកំពុងរងវិនាសកម្មក្នុងព្រៃ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ខណៈដែលតម្លៃម្រេចបានថ្លៃខ្ពស់ ឈើផ្ចឹកសម្រាប់ធ្វើជន្លង់ម្រេចតោងកំពុងរងវិនាសកម្មក្នុងព្រៃ

 


ខេត្តព្រះវិហារ ៖ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានចាប់ឃាត់ការដឹកជញ្ជូនផល អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត ស្ថិតនៅចំណុច UTM (507930 - 1529716) ភូមិបុះធំ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយបានដកហូតវត្ថុចាប់យក រួមមាន ១-រថយន្ត ចំនួន ១គ្រឿង ម៉ាក HYUNDAI ស្លាកលេខ ត្បូងឃ្មុំ  3A-0790 ពណ៌ស និងសណ្តោងសឺមីរ៉ឺម៉កលេខភ្នំពេញ 4A-8113 ពណ៌ខៀវ ។

២-ឈើជន្លង់ម្រេច មិនទាន់ប្រើប្រាស់ ចំនួន ៩២០ ដើម។នៅពេលត្រួតពិនិត្យ អ្នកបើកបរឈ្មោះ ឆុន ចាន់ដា រស់នៅភូមិស្វាយចាន់ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានឆ្លើយថាការដឹកជញ្ជូននេះ ចេញពីស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ឆ្ពោះទៅខេត្តត្បូងឃ្មុំ។

ចំពោះវត្ថុចាប់យកទាំងអស់ខាងលើ ត្រូវបានយកមកថែរក្សាទុកជាបណ្ដោះអាសន្ននៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕







Previous Post Next Post