ក្រុងស្វាយរៀង៖ មិនទុកឲ្យដីហុយ និងមិនធ្វើឲ្យប្រជាពលរដ្ឋខកបំណងឡើយ! ភ្លាមៗបន្ទាប់ពីបានទទួលសេចក្តីទុកចិត្ត និងប្រកាសចូលកាន់តំណែងជាអធិការនគរបាលក្រុងស្វាយរៀងថ្មីៗនេះ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ បានប្រើកណ្តាប់ដៃដែក បើកប្រតិបត្តិការទ្រង់ទ្រាយធំចុះបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់ជាច្រើនកន្លែង នៅក្នុងភូមិសាស្ត្រក្រុងស្វាយរៀង នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នេះ។
យុទ្ធនាការចុះបង្ក្រាបនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តស្វាយរៀង និងមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត។
សកម្មភាពបង្ក្រាប និងលទ្ធផលនៅក្នុងប្រតិបត្តិការពេញមួយថ្ងៃនេះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានបែងចែកកម្លាំងជាច្រើនក្រុម ចុះទៅដល់គោលដៅសង្ស័យ និងបានឃាត់ខ្លួនអ្នកញៀនល្បែង និងមេឆ្នោតមួយចំនួន រួមទាំងដកហូតបានវត្ថុតាងពាក់ព័ន្ធជាច្រើនដូចជាឆ្នោត និងជនជាតិវៀតណាមធ្វើកិច្ចសន្យាបញ្ឈប់ការលក់នៅក្នុងក្រុងស្វាយរៀង។
ប្រសាសន៍ដឹកនាំ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសឆ្នោតវៀតណាមខុសច្បាប់ គឺជាប្រភពដើមចមបង្កឲ្យមានបទល្មើសចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបាត់បង់សណ្តាប់ធ្នាប់សង្គម។ លោកបានសង្កត់ធ្ងន់ថា ក្នុងនាមលោកជាអធិការក្រុងថ្មី លោកនឹងមិនអត់ឱនឲ្យមេល្បែងស៊ីសងណាម្នាក់ឡើយ ដើម្បីធានាឲ្យបាននូវ «គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»។
ការគាំទ្រពីមហាជនចំណាត់ការយ៉ាងក្តៅគគុក និងលឿនដូចផ្លេកបន្ទោររបស់លោកអធិការក្រុងថ្មីរូបនេះ ទទួលបានការអបអរសាទរ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងស្វាយរៀង។ ប្រជាពលរដ្ឋបានសម្តែងនូវក្តីសង្ឃឹមថា ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ ក្រុងស្វាយរៀងនឹងកាន់តែមានសុវត្ថិភាព និងកាត់បន្ថយបទល្មើសផ្សេងៗបានកាន់តែប្រសើរឡើង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានធ្វើកិច្ចសន្យាបណ្ដេញចេញទៅប្រទេសវៀតណាមវិញ៕



