ពិធីប្រគល់-ទទួលម៉ូតូ ចំនួន ១០គ្រឿង ជូនដល់បណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ដើម្បីពង្រឹងការងារល្បាត និងរក្សាសណ្តាប់ធ្នាប់
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ពិធីប្រគល់-ទទួលម៉ូតូ ចំនួន ១០គ្រឿង ជូនដល់បណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ដើម្បីពង្រឹងការងារល្បាត និងរក្សាសណ្តាប់ធ្នាប់

 


​(ស្វាយរៀង)៖ នាព្រឹកថ្ងៃសុក្រ ៥រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ នេះ មានការរៀបចំពិធីប្រគល់-ទទួលម៉ូតូម៉ាក Yamaha PG-1 ចំនួន ១០គ្រឿង ជូនដល់បណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ។

​ពិធីនេះត្រូវបានដឹកនាំដោយ លោកវរសេនីយ៍ឯក ប៊ូ ដារ៉ារិទ្ធ អនុប្រធាននាយកដ្ឋាន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

​នៅក្នុងឱកាសនៃពិធីប្រគល់-ទទួលនោះផងដែរ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ទទួលបានការផ្តល់ជូននូវម៉ូតូចំនួន ០២គ្រឿង ដែលជាជំនួយស្ថិតក្រោមគម្រោងមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (NSC-MLC) របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។

​មធ្យោបាយធ្វើដំណើរដែលបានផ្តល់ជូននាពេលនេះ គឺដើម្បីទុកសម្រាប់បម្រើការងារប្រចាំថ្ងៃ ក៏ដូចជាជួយសម្រួលដល់សកម្មភាពចុះល្បាតតាមភូមិសាស្ត្រស្លាបឆ្វេង និងស្លាបស្តាំ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាព និងចូលរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ ឱ្យកាន់តែមានភាពល្អប្រសើរឡើងនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន៕






Previous Post Next Post