«យុត្តិធម៌មិនមែនសម្រាប់លក់ដូរ! កុំអាងកម្លាំងដំរីជាន់ស្រមោច ព្រោះស្រមោចអាចនាំទុក្ខដល់ត្រចៀកដំរី! ទឹកបាក់ទៅទាប សម្ពាធបាក់ទៅអ្នកក្រ តើដល់ពេលអាជ្ញាសឹកត្រូវវះកាត់មហារីកសង្គមហើយឬនៅ? «មេឃខ្ពស់ដីទាប ច្បាប់មានភ្នែក តែមន្ត្រីជួរក្រោមខ្លះបែរជា "គ្មានប្រស្រី" មើលមិនឃើញទុក្ខរាស្ត្រ! តើអំណាចទឹកប្រាក់ បិទភ្នែកមន្ត្រីឱ្យងងឹតសូន្យសុងដល់ពេលណា?»
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

«យុត្តិធម៌មិនមែនសម្រាប់លក់ដូរ! កុំអាងកម្លាំងដំរីជាន់ស្រមោច ព្រោះស្រមោចអាចនាំទុក្ខដល់ត្រចៀកដំរី! ទឹកបាក់ទៅទាប សម្ពាធបាក់ទៅអ្នកក្រ តើដល់ពេលអាជ្ញាសឹកត្រូវវះកាត់មហារីកសង្គមហើយឬនៅ? «មេឃខ្ពស់ដីទាប ច្បាប់មានភ្នែក តែមន្ត្រីជួរក្រោមខ្លះបែរជា "គ្មានប្រស្រី" មើលមិនឃើញទុក្ខរាស្ត្រ! តើអំណាចទឹកប្រាក់ បិទភ្នែកមន្ត្រីឱ្យងងឹតសូន្យសុងដល់ពេលណា?»

 

ផ្ទុះកក្រើក! អីយ៉ាស ផ្អើលពេញសង្គម ករណីមហាសេដ្ឋីរងការចោទថាប្រើអំណាចសង្កត់ពលរដ្ឋស្លូតត្រង់នៅស្រុកព្រៃនប់ ខណៈអ្នកកាសែតសច្ចធម៌ បែរជាត្រូវរងគ្រោះដោយដីកាតុលាការទាំងអយុត្តិធម៌បំផុត!

=======

ផ្សាយចេញពីរាជធានីភ្នំពេញ //  ស្បៃមុខនៃភាពអយុត្តិធម៌រឿងរ៉ាវទំនាស់ដីធ្លីនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានឈានដល់ដំណាក់កាលក្ដៅគគុក បន្ទាប់ពីរការផ្សព្វផ្សាយ មួយរយះកាលកន្លងមកនេះ

ត្រូវបាន បុគ្គលមានអំណាច និងទ្រព្យសម្បត្តិម្នាក់ឈ្មោះ លោក ភីន ផល្លា បានប្រើប្រាស់ប្រព័ន្ធតុលាការជាឧបករណ៍ ដើម្បីបំបិទមាត់អ្នកសារព័ត៌មានដែលហ៊ាននិយាយការពិតនោះ។ 

ចំពោះ លោក អឿ អុីន ជាអ្នកសារព័ត៌មានដែលឈឺឆ្អាលរឿងទុក្ខវេទនារបស់ពលរដ្ឋ បែរជាត្រូវរងគ្រោះព្រោះដីកាកោះហៅទៅវិញ បានប្រែក្លាយពីរអ្នកសារព័ត៌មានទៅជា"ជនសង្ស័យ" ទៅវិញ ខណៈអ្នកសារព័ត៌មានយើងបានធ្វើការ ផ្សព្វផ្សាយតាមរយៈ ពលរដ្ឋរងគ្រោះ ពិតប្រាកដ ដែលមានមូលដ្ឋាន  មានប្រភពច្បាស់លាស់ មានឯកសារអំណាស់អំណាង និង លិខិតគោរពចូលទៅក្រសួងសូមកិច្ចអន្តរាគមន៍គ្រប់ ស្ថាប័នពាក់ព័ន្ធជាច្រើនថែមទៀតផងនោះ ។

ចំណុចនេះដែរគឺជាសញ្ញាអាសន្ននៃសេរីភាពសារព័ត៌មាន និងជាការបង្ហាញឱ្យឃើញនូវពាក្យស្លោកបុរាណថា «អ្នកតូចដេកដី អ្នកធំជិះដំរីតាមច្បាប់ស្រេចតែចិត្ត»។


ពោល ៖ ការពិតដែលត្រូវគេព្យាយាមកប់ទុក និងភាព "គ្មានប្រស្រី" នៃមន្ត្រីខិលខូច យោងតាមប្រភពច្បាស់ការពីប្រជាពលរដ្ឋរងគ្រោះ បានលើលឡើងថា ការឈ្លានពានលើដីធ្លីដែលមាន បង្កាន់ដៃបង់ពន្ធរួច ដោយសារតែ ស.ជ.ណ គ្របលើដីពួកគាត់ដែលអាស្រ័យផលចាប់តាំងពីរឆ្នាំ១៩៩៤មកនោះ នេះគឺជាទង្វើរអ្នកវិនិយោគប៉ះពាល់លើពលរដ្ឋយ៉ាងធ្ងន់ធ្ងរហើយ។ ប៉ុន្តែអ្វីដែលពលរដ្ឋដែលកំពង់មានវិវាទនោះ បានពោលថាពិតជាគួរឱ្យហួសចិត្តបំផុតនោះគឺ បុគ្គល ភីន ផល្លា និងបក្សពួក មិនត្រឹមតែមិនដោះស្រាយតាមគន្លងច្បាប់ដើម្បីយុត្តិធម៌ពលរដ្ឋនោះទេ បែរជា "រមាស់ដៃ" ប្ដឹងចាងហ្វាងការផ្សាយ គេហទំព័រខ្មែរថ្ងៃនេះ ទៅ អយ្យការអមសាលាដំបូង ខេត្តកំពង់ស្ពឺ ពីបទញុះញង់ឲ្យមានការរើសអើង ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទក្លែងពត៌មាន ទៅវិញ។

ពលរដ្ឋរងគ្រោះវាយចំទៅស្ថាប័នពាក់ព័ន្ធ៖ តើអាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ កំពុងធ្វើអ្វី? ហេតុអ្វីទុកឱ្យមន្ត្រីមានងារជា "ឯកឧត្តម ឧកញ៉ា" ដើររំលោភសិទ្ធិពលរដ្ឋទាំងបំពាន? កុំឱ្យមហាជនយល់ថា លោកអ្នកមានភ្នែកតែ "គ្មានប្រស្រី" មើលឃើញតែមាសប្រាក់ តែមើលមិនឃើញដីធ្លីរាស្ត្រដែលត្រូវគេបំពាន! កុំភ្លេចថា «ទឹកអាចច្រានទូកឱ្យដើរ ក៏អាចពន្លិចទូកបានដែរ»។


 ✍️អ្នកសារព័ត៌មានបានដាក់ជាសំណួរទៅកាន់ប្រព័ន្ធយុត្តិធម៌ចំៗថា ៖ ហេតុអ្វីបានជាដីកាកោះហៅចេញយ៉ាងរហ័សចំពោះអ្នកសារព័ត៌មាន ប៉ុន្តែបណ្ដឹងពលរដ្ឋរឿងដីធ្លីបែរជាកប់ទុកក្នុងថតតុ? «ច្បាប់គឺជាជញ្ជីង កុំឱ្យជញ្ជីងលំអៀងព្រោះតែមាសប្រាក់»។ បើតុលាការក្លាយជាកន្លែងការពារអ្នកមានអំណាច នោះយុត្តិធម៌គ្រាន់តែជាល្បែងសើចចំអកសម្រាប់អ្នកក្រប៉ុណ្ណោះ។


គួររំលឹកផងដែរថា ៖ ដាវអាជ្ញាសឹកត្រូវតែដកអត្ថបទនេះគឺជាការគោរពជូនយ៉ាងទទូចបំផុតទៅកាន់ ក្រសួងព័ត៌មាន ក្រសួងយុត្តិធម៌ និង អភិបាលខេត្តព្រះសីហនុ។ បុគ្គលដែលអាងខ្នងក្រាស់ ដើរបិទព័ត៌មាន និងធ្វើបាបអ្នកតូចតាច មិនគួរត្រូវបានលើកលែងនោះឡើយ។ 

ក្នុងមួយរយះកាលចុងក្រោយនេះ ពលរដ្ឋរងគ្រោះ ក៌ដូចជាអ្នកព្រោកប្រាជ្ញតាមតុកាហ្វេ បាននិយាយតៗគ្នាថា បើទុកឱ្យបុគ្គលដូចជា ភីន ផល្លា ធ្វើអ្វីតាមអំពើចិត្ត នោះជំនឿទុកចិត្តលើរាជរដ្ឋាភិបាលនឹងត្រូវចុះខ្សោយ។

សន្និដ្ឋាន៖ លោក អឿ អុីន ចាងហ្វាងកាសផ្សាយរបស់គេហទំព័រខ្មែរថ្ងៃនេះ មិនមែននៅម្នាក់ឯងនោះទេ។ មហាជនកំពុងតាមដានមើលចំណាត់ការរបស់សាលាដំបូងខេត្តកំពង់ស្ពឺនៅថ្ងៃទី ១១ មីនា នេះ។ បើការស្វែងរកយុត្តិធម៌ឱ្យពលរដ្ឋ និងយកព័ត៌មានពិតពីរទុក្ខលំបាកពីរមូលដ្ឋានពួកគាត់ដើម្បីផ្សព្វផ្សាយឲ្យថ្នាក់ដឹកនាំលោកបានជ្រាបជាព័ត៌មាន គួរឲ្យសោកស្តាយបានប្រែក្លាយជាទោសកំហុស នោះសង្គមនឹងរលាយព្រោះអំពើពុករលួយ។ អាជ្ញាធរថ្នាក់លើត្រូវតែចុះមកអន្តរាគមន៍ជាបន្ទាន់ មុននឹងភ្លើងកំហឹងរាស្ត្រឆេះសន្ធោសន្ធៅ!


ពាក្យស្លោកផ្ដាច់សេចក្ដីរបស់មហាជនពលរដ្ឋ…. 

«ធ្វើបុណ្យបានបុណ្យ ធ្វើបាបបានបាប ជិះដំរីបាំងឆត្រ កុំភ្លេចអ្នកកាប់ស្មៅឱ្យស៊ី!»

 «អ្នកមានប្ដឹងអ្នកក្រ ច្រើនតែឈ្នះ តែបើអ្នកមានប្ដឹងការពិត គឺកំពុងជីករណ្តៅកប់ខ្លួនឯង!»។

✍️សូមបញ្ចាក់ផងដែរថា 👉អង្គភាពយើងស្នើសុំឲ្យមានការបកស្រាយពីអាជ្ញាធរមានសមត្ថកិច្ចឬមន្ត្រីជំនាញពាក់ព័ន្ធក្នុង ភូមិ ឃុំ ស្រុក ខេត្ត នៃតំបន់ខាងលើនេះ ផងដែរីពាក់ព័ន្ធក្រោយពីការចេញផ្សាយ ភាគីទាំងនោះអាចបកស្រាយមកកាន់អង្គភាពរបស់យើងបានរៀងរាល់ម៉ោងធ្វើការ ដោយយោងពីច្បាប់ស្តីពីរបបសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដោយអង្គភាពយើងគ្មានគោលបំណងធ្វើឲ្យប៉ះពាល់ដល់អាជ្ញាធរមូលដ្ឋាន,ឬបុគ្គលណាម្នាក់នោះឡើយក្រៅពីរផ្សព្វផ្សាយជាព័ត៌មានពិតជូនថ្នាក់ដឹកនាំលោកបានជ្រាបព័ត៌មានតែប៉ុណ្ណោះ។




















Previous Post Next Post