លោក ម៉េង ស្រ៊ុន​ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ​​ បានអញ្ជើញ​ចូលរួម​ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈអចិន្តៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកេត្តិយសសហភាពសហព័ន្ធយុវជកម្ពុជាខេត្តកំពង់ស្ពឺ...
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

លោក ម៉េង ស្រ៊ុន​ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ​​ បានអញ្ជើញ​ចូលរួម​ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈអចិន្តៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកេត្តិយសសហភាពសហព័ន្ធយុវជកម្ពុជាខេត្តកំពង់ស្ពឺ...

 

កំពង់ស្ពឺ​៖នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦​ លោក ម៉េង ស្រ៊ុន​ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ​​ បានអញ្ជើញ​ចូលរួម​ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈអចិន្តៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកេត្តិយសសហភាពសហព័ន្ធយុវជកម្ពុជាខេត្តកំពង់ស្ពឺ​ និងដោយមានការអញ្ជើញចូលពីសំណាក់ ឯកឧត្តម ស្រ៊ុន ស្រ៊ន់ ‎ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ ព្រមទាំងលោក លោកស្រី សមាជិក សមាជិកា ជាច្រើនរូបទៀតចូលរួមផងដែរ។

‎ឯកឧត្តម ស្រ៊ុន ស្រ៊ន់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ បានអានរបាយការណ៍បូកសរុបលទ្ធផលការងារ ដោយបានរំលេចនូវសមិទ្ធផលធំៗដែលសម្រេចបានក្នុងឆ្នាំកន្លងទៅ ក្នុងឆ្នាំ២០២៥ សកម្មភាពការងាររបស់ ស.ស.យ.ក.ខេត្ត បានប្រព្រឹត្តទៅយ៉ាងរលូនគ្រប់សកម្មភាពទាំងអស់ទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋានប្រជាពលរដ្ឋ និងយុវជនក្នុងខេត្ត បើទោះជាជួបនៅបញ្ហាប្រឈមមួយចំនួនក្តី។ ស.ស.យ.ក.ខេត្ត បាន និងកំពុងបន្តខិតខំយកចិត្តទុកដាក់លើការការងារកសាង គ្រប់គ្រង និងពង្រឹងកម្លាំងយុវជន នៅតាមបណ្តាក្រុង ស្រុកទាំង៩ ឃុំ-សង្កាត់ទាំង៨៨ អង្គភាព វិស័យជុំវិញខេត្ត សាលារៀន និងរោងចក្រ ហើយនឹង ឆ្ពោះទៅកាន់ការត្រៀមរៀបចំរចនាសម្ព័ន្ធគ្រប់ខ្សែរយៈចាត់តាំង ដើម្បីជំរុញការអនុវត្តសកម្មភាពឱ្យកាន់តែផុលផុស និងប្រកបដោយប្រសិទ្ធភាព ។


‎ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈអចិន្តៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកេត្តិយសសហភាពសហព័ន្ធយុវជកម្ពុជាខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា ក្នុងនាមគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងក្នុងនាមប្រធានកិត្តិយស ស.ស.យ.ក ខេត្តកំពង់ស្ពឺ ឯកឧត្តមសូមសម្តែងនូវការ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនយុវជនយើង ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលា ក្នុងការបម្រើសង្គមជាតិ ជាពិសេសសកម្មភាពមនុស្សធម៌ និងការអភិវឌ្ឍក្នុងខេត្តកំពង់ស្ពឺរបស់យើង។ ប្អូនៗគឺជាកម្លាំងចលករដ៏មានឥទ្ធិពល រាល់សកម្មភាពដែលប្អូនៗបានធ្វើ មិនថាការងារបរិស្ថាន ការងារមនុស្សធម៌ ឬការងារអប់រំនោះទេ គឺសុទ្ធតែបានរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់មុខមាត់ខេត្តរបស់យើង។ជាពិសេសបានលើកទឹកចិត្តឱ្យសមាជិក សមាជិកា ស.ស.យ.ក. ទាំងអស់ បន្តពង្រឹងសកម្មភាពចុះមូលដ្ឋានឱ្យកាន់តែស្អិតរមួតជាមួយប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីសុខទុក្ខ និងតម្រូវការជាក់ស្តែងរបស់ពួកគាត់ ជាពិសេសការផ្តល់ជំនួយសង្គ្រោះបន្ទាន់ និងការងារសង្គមផ្សេងៗឯកឧត្តមបានផ្តាំផ្ញើឱ្យប្អូនៗយុវជន ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ហើយត្រូវដើរតួជាគំរូដ៏ល្អក្នុងការគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដែលបង្កឱ្យមានការបាត់បង់ធនធានមនុស្សរបស់ជាតិ៕































Previous Post Next Post