រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អគ្គលេខាធិការរង អគ្គនាយករង អគ្គនាយិការង និងប្រធាននាយកដ្ឋាននៃក្រសួងព័ត៌មាន។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវការអបអរសាទរ និងផ្ដាំផ្ញើដល់មន្ត្រីដែលទើបទទួលបានការតែងតាំងថ្មី ត្រូវបន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព ជាពិសេសលើការងារបច្ចេកទេស និងឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពការងារព័ត៌មានឱ្យកាន់តែទំនើប និងទាន់ហេតុការណ៍ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
លោក ជួន ចាន់ភារុណ ត្រូវបានបន្តដំណែងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៃក្រសួងព័ត៌មាន ហើយនេះបើយោងតាមអនុក្រឹត្យចុះទី៣០ខែមករាឆ្នាំ២០២៦។
ការចូលកាន់ដំណែងបន្តរបស់ លោក ជួន ចាន់ភារុណ ត្រូវបានប្រកាសជាផ្លូវការហើយ នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអតិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងរួមមាន អគ្គលេខាធិការរង អគ្គនាយករង អគ្គនាយិការង និងប្រធាននាយកដ្ឋាននៃក្រសួងព័ត៌មាន។