គ្រឿងញៀនជិតមួយគីឡូក្រាម ត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ បើកប្រតិបត្តិការ បង្ក្រាបឃាត់ខ្លួន ជនសង្ស័យបានចំនួនបួននាក់​ បញ្ជូនទៅសាលាដំបូង ខេត្តកំពង់ស្ពឺ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

គ្រឿងញៀនជិតមួយគីឡូក្រាម ត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ បើកប្រតិបត្តិការ បង្ក្រាបឃាត់ខ្លួន ជនសង្ស័យបានចំនួនបួននាក់​ បញ្ជូនទៅសាលាដំបូង ខេត្តកំពង់ស្ពឺ

 

 ដោយអនុវត្តតាមការចង្អុលបង្ហាញរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់​ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាយ៉ាងមុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី​ឯកឧត្តម​ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ


កាលពីនៅវេលាម៉ោង១០:០៥នាទី​​ព្រឹក នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦​កន្លងមកនេះ​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមនបានចេញល្បាត ដល់ចំនុចផ្លូវបំបែក ស្ថិតនៅភូមិត្រាចជ្រុំ សង្កាត់សុព័រ៍ទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បាន​ធ្វើការ​បង្រ្កាប​ជាក់ស្តែង​ ដោយឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់​ ជាប់​ពាក់ព័ន្ធ​ករណី​ករណីគ្រឿងញៀន។ជនសង្ស័យមាន៖ឈ្មោះ​ លិន រដ្ឋសភា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។រហូតដល់វេលាម៉ោង១៨:១០នាទីល្ងាច(ថ្ងៃ.ខែ.ឆ្នាំ ដដែល)កម្លាំងមូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុងច្បារមន សហការជាមួយ កម្លាំងមន្ទីរស្រាវជ្រាវ បង្រ្កាបទល្មេីស និងកម្លាំងមូលដ្ឋាន​កងរាជ​អាវុធហត្ថ​ស្រុកសំរោងទង បានកំណត់មុខសញ្ញា ស្រាវជ្រាវបន្តធ្វេីការឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត នៅក្នុងរោងចក្រកាត់ដេរមួយកន្លែង ដោយជនសង្ស័យមាន៖ឈ្មោះ ឈុំ សុីថេត ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មកររោងចក្រ ទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ 


ក្រោម​វិធានការ​ជំនាញ​អាវុធ​ខេត្តកំពង់ស្ពឺ នៅវេលាម៉ោង១២:៥៦នាទីរសៀល នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ កម្លាំង​មន្ទីរស្រាវជ្រាវបង្ក្រាបនិងបទល្មើស​ បាន​សហការ​ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថសុខសំរោងទង បានកំណត់មុខសញ្ញា​បន្តឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់បន្ថែមទៀត ស្ថិតនៅភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ដោយជនសង្ស័យមាន៖ឈ្មោះ ស៊ឹម សារិត ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​ និងឈ្មោះ ប៉ែន ប៊ុនធឿន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ 


នៅបន្ទាប់ត្រូវនិងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ នាវេលាម៉ោង១៤:៣៧នាទី កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស​​ បានបន្តសហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ចុះឆែកឆេរផ្ទះរបស់ឈ្មោះ ប៉ិច សុថុន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិគរ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (តែជនសង្ស័យរត់គេចខ្លួនបាត់)។


ជា​លទ្ធផល​ក្នុងរង្វង់ប្រតិបត្តិ​ការ​បង្ក្រាប​ចំនួន៤ទីតាំង​ផ្សេងគ្នា​នេះ​ កម្លាំង​ជំនាញអាវុធហត្ថខេត្តកំពង់ស្ពឺ ចាប់យកវត្ថុតាងបានរួមមាន៖ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ចំនួន២១កញ្ចប់(ទម្ងន់៧៥១.៤ក្រាម),ទូរស័ព្ទចំនួន០៤គ្រឿង,នាឡិកាដៃចំនួន០១គ្រឿង,កាបូបចំនួន០១,ម៉ូតូចំនួន០១គ្រឿង,ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង,ផ្លាកលេខរថយន្តចំនួន០២គូរ( ០៤សន្លឹក) (ភ្នំពេញ 2AP-3745 និង ខេមរភូមិន្ទ 2-9083),ប័ណ្ណសម្គាល់យានយន្ត ចំនួន០១សន្លឹក,កាតគ្រីរថយន្តចំនួន០២សន្លឹក,កាតគ្រីម៉ូតូចំនួន០៩សន្លឹក,លតាប័ត្ររថយន្ត MC ចំនួន ០១សន្លឹក,អត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរ ចំនួន០១សន្លឹក(ឈ្មោះ ប៉ិច សុថុន)​​ និងថង់ច្រកព្រមទាំងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។


បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿង‌‎បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕























Previous Post Next Post