ជំនាញខាង "ចែវទូកបញ្ច្រាសទឹក" ឬមកពីខ្វះពន្លឺយុត្តិធម៌ក្នុងបេះដូង? បើមិនដឹងរឿងច្បាស់ កុំអាលមកបញ្ចេញវាសនាជួសតុលាការ ប្រយ័ត្ន "បង់ខាតទាំងលុយ បង់ទាំងកិត្តិយស"!
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ជំនាញខាង "ចែវទូកបញ្ច្រាសទឹក" ឬមកពីខ្វះពន្លឺយុត្តិធម៌ក្នុងបេះដូង? បើមិនដឹងរឿងច្បាស់ កុំអាលមកបញ្ចេញវាសនាជួសតុលាការ ប្រយ័ត្ន "បង់ខាតទាំងលុយ បង់ទាំងកិត្តិយស"!

 

ក្នុងលោកនេះ អ្វីដែលសម្បូរជាងគេ គឺ "អ្នកដឹងរឿងក្រោយខ្នង" និង "អ្នកចេះច្បាប់តាមហាងកាហ្វេ"។ ថ្មីៗនេះ អង្គភាពយើងបានផ្សព្វផ្សាយរឿងរ៉ាវជាច្រើននៅក្នុងសង្គម ស្រាប់តែមានវត្តមាន បុគ្គល "កំពូលអ្នកចេះ" ចូលមកបញ្ចេញមតិទាំងទទឹងទិស វាយតម្លៃសាច់រឿងទាំងមិនដឹងក្បាលកន្ទុយ ប្រៀបដូចជាមនុស្សដែលមើលឃើញដំរីត្រឹមតែជើង ហើយស្រែកប្រាប់គេថា "ដំរីរាងដូចសសរផ្ទះ" អញ្ចឹងដែរ។


តាមពាក្យស្លោកបុរាណថា "មាត់ឥតឆ្អឹង ចេះតែក្រឡាស់ តែបើវាសនាច្បាស់ គឺជាប់ខ្នោះ"។ បុគ្គលអគតិដែលចូលមកកាន់ជើងកាពារ សមីដែលនៅក្នុងសាច់រឿង ទាំងដែលជនរងគ្រោះ ម្ខាងទៀតកំពុងស្រែកយំទាមទារសិទ្ធិសេរីភាព គឺជាប្រភេទមនុស្សដែល "យល់ខុសថាខ្លែង ជាប្រកង"។ ការដែលស្វាមីគេខុសសីលធម៌បន្តិចបន្តួច បែរជាមកឆ្លៀតឱកាសទារសំណងដល់ទៅ ៥០,០០០ ដុល្លារ នេះមិនមែនជាការទាមទារយុត្តិធម៌ទេ តែវាជា "ជំនួញលើទឹកភ្នែកអ្នកក្រ"។


អ្នកដែលចូលមកខម្មិន ដែរមាន account  Facebook ឈ្មោះថា Kao sina ចេញមកការពារ ទង្វើបែបនេះ ប្រហែលជា មានខ្សែស្រឡាយជិតដិត អាចនឹងមានទំនាក់ទំនងអ្វីក្រៅផ្លូវការជាមួយនិងស្ត្រីម្ចាស់ហាង ឬក៏ជាប្រភេទមនុស្សដែល ឃើញគេឡើងដាច់ក្បាលភ្នែក ត្រេកអរតាមគេ"។ 


សូមចាំថា ការបញ្ចេញមតិដោយគ្មានការពិចារណា គឺសបញ្ជាក់ពីចំណេះដឹង និងកម្រិតសីលធម៌ក្នុងខ្លួន។ បើចង់ធ្វើជា "អ្នកចេះ" សូមទៅរៀនច្បាប់ឱ្យច្បាស់ កុំមកធ្វើជា "មេធាវីអត់សញ្ញាបត្រ" បំផ្លាញសេចក្តីថ្លៃថ្នូររបស់អ្នកដទៃអី វាជារឿងដែលគួរឱ្យអស់សំណើចបំផុតក្នុងសង្គមបច្ចុប្បន្ន។


ជាចុងក្រោយ សូមផ្ដាំទៅបុគ្គលអគតិទាំងឡាយថា "អណ្តាតជាអាទិ៍កន្លង អាចឱ្យសុខផង ទុក្ខផងដល់ប្រាណ"។ បើមិនចង់ឱ្យខ្លួនឯងក្លាយជាជនជាប់ចោទក្នុងរឿង "បរិហារកេរ្តិ៍" បន្ថែមពីលើរឿងដែលមានស្រាប់ទេ សូមមេត្តាដកមាត់ និងដកដៃចេញពីក្តារចុចទៅ។ អង្គភាពយើងស្វាគមន៍រាល់មតិស្ថាបនា ប៉ុន្តែយើងមិនស្វាគមន៍ "មតិទទឹងទិស" ដែលមានក្លិនអគតិនោះទេ។ ចង់ "ខ្លាំង" សូមខ្លាំងឱ្យត្រូវរឿង កុំ "ខ្លាំង" ក្នុងបំណងគៀបស៊ីអ្នកទន់ខ្សោយ!


សូមរំលឹកផងដែរថាកាលពីថ្ងៃទី9 ខែកុម្ភៈឆ្នាំ 2026 អង្គភាពសារព័ត៌មាន mnsp news បានចុះផ្សាយពាក់ព័ន្ធ ស្ត្រីម្នាក់បានយំសោករៀបរាប់ថារូបនាងគ្មានសិទ្ធិក្នុងការដោះស្រាយអ្វីឡើយមែនទេ ក៏ព្រោះតែនាងឆ្ងល់ និងមិនដឹងថាច្បាប់បានកំណត់អញ្ចឹងមែនទេ ទោះបីប្ដីរបស់នាងគាត់ខុសរួចទៅហើយ តែសូមធ្វើការបកស្រាយឲ្យបានដឹងច្បាស ប្ដីនារីរោងចក្រម្នាក់មានការងារជាមេជាងសំណង់បានចូលផឹកស៊ីនៅហាងមួយកន្លែង ឱបចង្កេះម្ចាស់ហាងប្ដឹងទាមទារសំណង 5 ម៉ឺនដុល្លារ ។


នៅថ្ងៃទី 10 ខែកុម្ភៈឆ្នាំ 2026 អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុបានចេញ សេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធទៅនឹងករណីខាងលើរួចរាល់ទៅហើយ ក៏ប៉ុន្តែបុគ្គលដែលមាន គណនេយ្យ ហ្វេសប៊ុក ឈ្មោះ Kao Sina នៅតែបន្តចូលខំមិននៅក្នុងផេករបស់អង្គភាពយើង បរិហារកេរ្ដិ៍ ញុះញង់ធ្វើឲ្យមហាជនមានការយល់ច្រឡំលើអង្គភាពយើង ។


សូមអាជ្ញាធរពាក់ព័ន្ធជួយតាមដាននិងត្រួតពិនិត្យលើបុគ្គលខាងលើ តើមកពីប្រភពណា ឬក៏ជាបក្សពួកក្រុមប្រឆាំងនៅក្រៅស្រុក ទើបបានជាចូលខំមិនទាំងបែបទទឹងទិសបែបនេះ ។



អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ៕










Previous Post Next Post