លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ​​លោកអនុសេនីយ៍ត្រី រស់ សុផល កងទ័ពការពារអាកាស វីរៈកងទ័ពឈរជើងសមរភូមិជួរមុខទិសភ្នំទ្រព្យ ខេត្តព្រះវិហារ​ ដែលបច្ចុប្បន្នកំពុងសម្រាកពិនិត្យសុខភាពនៅ​គេហដ្ឋាន​...
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ​​លោកអនុសេនីយ៍ត្រី រស់ សុផល កងទ័ពការពារអាកាស វីរៈកងទ័ពឈរជើងសមរភូមិជួរមុខទិសភ្នំទ្រព្យ ខេត្តព្រះវិហារ​ ដែលបច្ចុប្បន្នកំពុងសម្រាកពិនិត្យសុខភាពនៅ​គេហដ្ឋាន​...

 

កំពង់ស្ពឺ៖នាព្រឹកថ្ងៃទី១៥​ ខែកុម្ភៈ ឆ្នាំ២០២៦  លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​ បានអញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​កង​រាជ​អាវុធហត្ថ​ មានការ​ចូលរួម​យ៉ាងសកម្ម​ពីក្រុមការងារសហភាព​សហព័ន្ធ​យុវជនកម្ពុជាខេត្ត​កំពង់ស្ពឺ​ ព្រមទាំងមានការចូលរួមពីរអ្នកស្ម័គ្រចិត្កកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ​ និងអាជ្ងាធរមូលដ្ឋាន​អញ្ជើញចុះសួរសុខទុក្ខ​​វីរៈកងទ័ពឈរជើងសមរភូមិជួរមុខ បានអញ្ជើញចុះសួរសុខទុក្ខលោកអនុសេនីយ៍ត្រី រស់ សុផល កងទ័ពការពារអាកាស វីរៈកងទ័ពឈរជើងសមរភូមិជួរមុខទិសភ្នំទ្រព្យ ខេត្តព្រះវិហារ​ ដែលបច្ចុប្បន្នកំពុងសម្រាកពិនិត្យសុខភាពនៅ​គេហដ្ឋាន​ ស្ថិតក្នុងភូមិថ្មគប់ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។


ក្នុងពេលសួរសុខទុក្ខ​នោះ​ដែរ​  លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​ ក៏បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរ​សុខទុក្ខ​នឹករលឹកពីសំណាក់​​ ឯកឧត្តម នាយឧត្តម​សេនីយ៍​​​ សៅ​​​ សុខា​​​ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ​​​ និង​ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ​​​​ ​អភិបាលនៃគណៈអភិបាលខេត្ត​កំពង់ស្ពឺ​ ជូនចំពោះ​​​លោកអនុសេនីយ៍ត្រី រស់ សុផល​ ព្រមទាំង​ក្រុម​គ្រួសារ​ និងបាននិងបានឧបត្ថម្ភជាថវិការ​ចំនួន​ ២០០,០០០៛​​ និងសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួនទៀតរួមមាន៖អង្ករ ៣បាវ,មី ៣កេះ,ទឹកសុទ្ធ ៣កេះ,ទឹកផ្លែឈើ ៣កេះ,ទឹកត្រី ៣យួរ,ទឹកស៉ីអ៉ីវ ៣យួរ​​ និងត្រីខ ៣យួរបន្ថែមទៀត។


ជាចុងក្រោយ​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​​​​​​ រួមជាមួយនឹងក្រុមការងារចូលរួមទាំងអស់ក៏បានជូនពរលោកអនុសេនីយ៍ត្រី រស់ សុផល កងទ័ពការពារអាកាស វីរៈកងទ័ពឈរជើងសមរភូមិជួរមុខទិសភ្នំទ្រព្យ ខេត្តព្រះវិហារ​ ឲ្យមានសុខភាពល្អ​ឆាប់​បាន​ជាសះស្បើយ​ ជាពិសេសបានសម្តែងនូវការគោរពដឹងគុណចំពោះវីរៈកងទ័ពនៅសមរភូមិមុខទាំងអស់ ក្នុងការបំបេញបេសកម្មដ៏ឧត្តុង្គឧត្តម ដើម្បីការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីសត្រូវឈ្លានពានថៃ ដើម្បីការពារជាតិមាតុភូមិ និងដើម្បីបុព្វហេតុថែរក្សាសុខសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល៕



















Previous Post Next Post