កុំចេះតែហ៊ានអាប្រុសពៅ ក្រោយពីរទទួលដំណឹងភ្លាម លោកអនុសេនីយ៍ឯក សាត់ សំណាង មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអមលាំង ដឹកនាំកម្លាំងធ្វើការឃាត់បានភ្លែត នៅសកម្មភាព ក្រុមក្មេងទំនេីងបង្ហោះម៉ូតូតាមផ្លូវសាធារណ:លេីដងផ្លូវជាតិលេខ ៤៤ ស្ថិតក្នុងភូមិកុមារមាស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

កុំចេះតែហ៊ានអាប្រុសពៅ ក្រោយពីរទទួលដំណឹងភ្លាម លោកអនុសេនីយ៍ឯក សាត់ សំណាង មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអមលាំង ដឹកនាំកម្លាំងធ្វើការឃាត់បានភ្លែត នៅសកម្មភាព ក្រុមក្មេងទំនេីងបង្ហោះម៉ូតូតាមផ្លូវសាធារណ:លេីដងផ្លូវជាតិលេខ ៤៤ ស្ថិតក្នុងភូមិកុមារមាស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

 



ខេត្តកំពង់ស្ពឺ ÷យោងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ បំផុត របស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៌និងផ្តាំផ្ញើរដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានពាក់ព័ន្ធនិង«ករណីក្មេងទំនើង ត្រូវចាត់វិធានការបង្ក្រាបជាបន្ទាន់ និង អនុវត្តវិធានការដោយឥតមានការលើកលែង»នោះឡើយ។

ជាក់ស្តែងនៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៦ ម្សិលម៉ិញនេះ អង្គភាពសារព័ត៌មានយើងទទួលបានប្រភពព័ត៌មាន ពីរក្រុមក្មេងទំនើងប្រុសស្រីមួយក្រុមដែលជាក្រុមក្មេងទំពាំងស្អុយបានធ្វើសកម្មភាពជិះម៉ូតូដង្ហែរពាសពេញតាមដងផ្លូវជាតិ ដោយមានម៉ូតូនៅខាងមុខគេ បង្ហោះដោយកង់មុខម៉ូតូមិនជាប់លើផ្លូវជាតិ បង្អូតសំញ៉ែងបក្ខពួករបស់ខ្លួន និងពលរដ្ឋបានឃើញនិងផ្តល់រាយការណ៌ពីរសកម្មភាពក្រុមទំពាំងស្អុយបង្ហោះម៉ូតូនៅចំណុចការ៉ាស់សាំងស៊ូគីមិច ដែលស្ថិតក្នុងភូមិកុមារមាស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដើម្បីសេចក្តីរាយការណ៌ជូនទៅអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានខាងលើ ដើម្បីជួយមានចំណាត់លើក្រុមបង្ហោះម៉ូតូ ហៅក្រុមទំពាំងស្អុយនេះ និង ស្របតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ បំផុត របស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ហើយថា ក្នុងខេត្តកំពង់ស្ពឺមិនមែនទីលានសម្រាប់ក្រុមក្មេងទំនើងនោះឡើយ ធ្វើសកម្មភាពមួយបង្ក្រាបមួយធ្វើសកម្មភាពពីរបង្ក្រាបពីរគឺអនុវត្តវិធានការដូចភ្លៀងរលឹមអញ្ចឹង កុំចេះតែហ៊ាន អាប្រុសពៅ គួរំលឹកផងដែរថា នៅក្នុងឃុំអមលាំងនេះ ឲ្យតែមានក្រុមក្មេងទំនើងធ្វើសកម្មភាពភ្លាម គឹច្បាស់ជារត់មិនរួចនោះទេ ដោយសង្កេតឃើញជាច្រើនលើកកន្លងមកហើយ ។

នេះបើយោងតាម លោកអនុសេនីយ៍ឯក សាត់ សំណាង ជាមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអមលាំងបានឲ្យដឹងថានៅថ្ងៃសុក្រ ៤កេីត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២៦ ម្សិលម៉ិញនេះនៅ វេលាម៉ោង ១១និង៤០នាទី ដែលមានក្រុមក្មេងទំនេីងបង្ហោះម៉ូតូតាមផ្លូវសាធារណ:លេីដងផ្លូវជាតិលេខ ៤៤ ស្ថិតក្នុងភូមិកុមារមាស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយមុនពេលមានហេតុប្រជាពលរដ្ឋរាយការណ៍មកកាន់សម្ថតិកិច្ចថាមានក្មេងទំនេីងបង្ហោះ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសង់ C125 សេរីឆ្នាំ2019 ពាក់ស្លាកលេខ ភ្នំពេញ 1HQ-9561 ពណ៍ខ្មៅ ជិះឌុបគ្នា២នាក់បានធ្វើសកម្មភាពបង្ហោះតាមផ្លូវសាធារណ: ។
យោងតាមលោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពងបានឱ្យអង្គភាពសារព័ត៌មានយើងដឹងបន្ថែមទៀតថា ក្រោយពីបានទទួលព៌័ត៌មានពីប្រជាពលរដ្ឋ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលអមលាំង បានសហការណ៍ជាមួយកម្លាំងប្រជាការពារ ធ្វេីការតាមឃាត់បាននៅចំណុចការ៉ាស់សាំងស៊ូគីមិច ដែលស្ថិតក្នុងភូមិកុមារមាស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយមានឈ្មោះរួមមាន÷
1.ឈ្មោះ ផុន វណ្ណាថាត់ ភេទប្រុសអាយុ១៦ឆ្នាំ (អ្នកបេីកម៉ូតូ)
2.ឈ្មោះ ជួង ឡាសុផានីត ភេទប្រុស អាយុ១៣ឆ្នាំ 
ទាំង២នាក់រស់នៅ សង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ ក្រុងភ្នំពេញ ដែលជាមុខសញ្ញាធ្វើសកម្មភាពបង្ហោះម៉ូតូ រួចមិនបានកន្លះម៉ោងផងតាមស្រាវជ្រាវ ក្របួចយកមកបានភ្លាមៗ ពិតជាមិនកោតសរសើរមិនបានមែន! ដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានស្រុកថ្ពង ពិតជាគោរព និងប្រកាន់ភ្ជាប់ប្រសាសន៌របស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺពិតប្រាកដមែន និង មានការណែនាំពីរពីរលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺផងដែរនោះ។

ក្រោយពីរកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអមលាំងធ្វើការឃាត់បានត្រូវបានបញ្ចូនទៅកាន់អធិការដ្ឋាន នគរបាលស្រុកថ្ពងដេីម្បីយកទៅអនុវត្តន៍តាមនិតិវិធីបន្ត។










Previous Post Next Post