លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបើកកិច្ចប្រជុំបូកសរុបនិងពង្រឹងការងារជំនាញស្រាវជ្រាវនិងបង្រ្កាប.....
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបើកកិច្ចប្រជុំបូកសរុបនិងពង្រឹងការងារជំនាញស្រាវជ្រាវនិងបង្រ្កាប.....

 

កំពង់ស្ពឺ៖នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប និងពង្រឹងការងារជំនាញស្រាវជ្រាវ និងបង្រ្កាបបទល្មើស ស្ថិតនៅ​សាល​ប្រជុំ​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ក្នុងកិច្ចប្រជុំនេះដែរមានការចូលរួមពីសំណាក់​ លោកមេបញ្ជាការរងទទួលជំនាញ,លោកប្រធាន-អនុប្រធានមន្ទីរ,លោកនាយ-នាយរងករិយាល័យ ជំនួយការសមាជិកទាំងអស់នៅក្នុងមន្ទីរស្រាវជ្រាវបង្រ្កាប។


តាមប្រសាសន៏ លោកឧត្តមសេនីយ៍ត្រី​​​ មេបញ្ជាការ​ កិច្ចប្រជុំនេះធ្វើឡើងគឺដើម្បីស្ថាបនា កែសម្រួល និងដោះស្រាយ នូវរាល់បញ្ហាប្រឈម ព្រមទាំង ចំនុចខ្វះខាតមួយចំនួន ដែលតាមការិយាល័យជំនាញ បានអនុវត្តកន្លងមក​ ហើយការប្រជុំនេះដែរក៏មានការលើកឡើងនូវមតិយោបល់របស់មន្រ្តីជំនាញក្នុងមន្ទីរស្រាវជ្រាវនិងបង្រ្កាប។លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានទទួលយកនូវការលើកឡើងនិងដោះស្រាយផងដែរ និងបានដាក់បទបញ្ជាដល់ មេបញ្ជាការរងទទួលជំនាញ ប្រធានមន្ទីរ ជាពិសេសការិរយាល័យជំនាញ ត្រូវយកចិត្តទុកដាក់ លើការងារជំនាញរបស់ខ្លួន ឲ្យបានល្អប្រកបដោយក្រមសីលធម៌ ចំពោះប្រជាពលរដ្ឋដែលមកដាក់ពាក្យបណ្តឹង ត្រូវតែជួយពួកគាត់ឲ្យអស់ពីលទ្ធភាពផងដែរ។

  

ជាចុងបញ្ចប់នៃកិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានផ្តាំផ្ញើដល់កម្លាំងទាំងអស់ក្នុងមន្ទីរ ត្រូវចេះគោរពឲ្យតម្លៃគ្នាទៅវិញទៅមក ចេះយោគយល់អត្យាស្រ័យគ្នា ត្រូវមានសាមគ្គីភាពផ្ទៃក្នុងរឹងមាំល្អ មិនត្រូវមានភាពលោភលន់ គេចឲ្យឆ្ងាយពីគ្រឿងញៀន និងបន្តអនុវត្តការងារបង្រ្កាបបទល្មើសបន្ថែមទៀត ដើម្បីរក្សាសន្តិសុខ សណ្តាប់ជូនមូលដ្ឋានរបស់យើងទាំងអស់គ្នា៕











Previous Post Next Post