កំពង់ស្ពឺ៖ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកវរសេនីយ៍ទោ ណុល ដារា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស រួមជាមួយនិង លោក សេង សុវណ្ណា អភិបាលរងស្រុកថ្ពង បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំង់ស្ពឺ សហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ បនចុះផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់នៃគ្រឿងញៀន ដើម្បីលើកកម្ពស់សហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច) និងក្មេងទំនើង នៅវិទ្យាល័យ ហ៊ុន សែន សំរោង ស្ថិតក្នុងភូមិមនោរម្យ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ហើយក៏មានការចូលរួមពីសំណាក់ លោកគ្រូ អ្នកគ្រូចំនួន៥០នាក់ ព្រមទាំងសិស្សានុសិស្សចំនួន១៣៥៧នាក់ (ក្នុងនោះសិស្សស្រីចំនួន៣១៤នាក់)ចូលរួម ស្ដាប់ការអប់រំផ្សព្វផ្សាយនេះផងដែរ។
ឆ្លៀតក្នុងឱកាសនេះដែរ លោក សេង សុវណ្ណា អភិបាលរងស្រុកថ្ពង រួមនិងក្រុមការងារកងរាជក៏បានផ្សព្វផ្សាយជាពិសេស នូវលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់1292 ដល់លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់ឲ្យជ្រាបជាព័ត៏មាន ដោយបានណែនាំពន្យល់ប្រាប់ឲ្យយល់ពីគុណសម្បត្តិ និងការប្រើប្រាស់ របៀនក្នុងការទំនាក់ទំនងមកកាន់លេខ 1292 ដែលមានការចាំទទួលពីក្រុមការងារប្រចាំការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ(២៤ម៉ោងលើ២៤ម៉ោង)។
គួរបញ្ជាក់ផងដែរថា សម្រាប់មួយរយៈពេលកន្លងមកនេះ បន្ទាប់ពីបានដាក់ឲ្យតំណើរការមក តាមរយៈលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់1292 ប្រជាពលរដ្ឋបានទំនាក់ទំនងមកកាន់ ក្រុមការងារប្រចាំការ២៤ម៉ោងលើ២៤ម៉ោង របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺជាបន្តបន្ទាប់ ពាក់ព័ន្ធករណីមានដូចជា៖ករណីហិង្សា,ករណីបែកថ្នាំអុកឡុកគ្រួសារនិងអ្នកជិតខាង,ករណីចាក់ធុងបាស់រំខានអ្នកជិតខាងពេលអធ្រាត,ករណីលួចគាស់ផ្ទះ,ករណីក្មេងទំនើង,ករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀន និងមានករណីផ្សេងៗជាច្រើនទៀតដែលប្រជាពលរដ្ឋត្រូវការជួយអន្តរាគមន៏ជាចាំបាច់ផងដែរ។



















