ស៊ូលិចទូកកណ្តាលទន្លេ កុំឲ្យតែភ្លើងឆេះផ្ទះ!!!លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ បានចាត់​ក្រុម​ការងារ​កង​រាជ​អាវុធហត្ថ​កំពង់ស្ពឺ​​ ឲ្យចុះសួរសុខទុក្ខ​និង​យក​សំភារៈ​គ្រឿងឧបភោគបរិភោគព្រមទាំងថវិការ​មួយចំនួន​ប្រគល់​ជូន​ដល់​ប្រជា​ពលរដ្ឋ​រងគ្រោះដោយសារភ្លើងឆេះផ្ទះ២គ្រួសារក្នុងស្រុកគងពិសី...
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ស៊ូលិចទូកកណ្តាលទន្លេ កុំឲ្យតែភ្លើងឆេះផ្ទះ!!!លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ បានចាត់​ក្រុម​ការងារ​កង​រាជ​អាវុធហត្ថ​កំពង់ស្ពឺ​​ ឲ្យចុះសួរសុខទុក្ខ​និង​យក​សំភារៈ​គ្រឿងឧបភោគបរិភោគព្រមទាំងថវិការ​មួយចំនួន​ប្រគល់​ជូន​ដល់​ប្រជា​ពលរដ្ឋ​រងគ្រោះដោយសារភ្លើងឆេះផ្ទះ២គ្រួសារក្នុងស្រុកគងពិសី...

 

ខេត្តកំពង់ស្ពឺ​​៖លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ មេបញ្ជាការ​ កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងមកនេះ ដោយ​បាន​ទទួល​ព័ត៌មាន​ពីក្រុមការងារថាមានករណីភ្លើងឆេះផ្ទះចំនួន២គ្រួសារ ក្នុងស្រុកគងពិសី ដោយស្មារតីជួយគ្នាក្នុងគ្រាលំបាក ទឹកចិត្ត​ខ្មែរ​ស្រលាញ់​ បានចាត់លោកវរសេនីយ៍ឯក ភូ ឌីសាឌីន មេបញ្ជាការរង ជាតំណាងលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ(សសយក) ចុះសួរសុខទុក្ខនិង​យក​សំភារៈ​គ្រឿងឧបភោគបរិភោគព្រមទាំងថវិការ​មួយចំនួន​ដើម្បីប្រគល់​ជូន​ដោយផ្ទាល់ដល់​ប្រជា​ពលរដ្ឋ​ដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះចំនួន២គ្រួសារ​ ស្ថិតនៅភូមិបឹងព្រះស្រែ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។


គ្រួសារទី១មានឈ្មោះ ទន់ ពៅ ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅភូមិបឹងព្រះស្រែ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ​ និងគ្រួសារទី២ ឈ្មោះ ទន់ ណាត ភេទស្រី អាយុ៦០ឆឆ្នាំ រស់នៅភូមិបឹងព្រះស្រែ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។


ក្នុង​ពេលនោះ​ដែរ​ លោកវរសេនីយ៍ឯក ភូ ឌីសាឌីន រួមជាមួយនិងក្រុមការងារក៏បានពាំនាំនូវផ្តាំផ្ងើរសួរសុខទុក្ខនិងចូលរួមសោកស្តយផងដែរនូវករណីគ្រោះចង្រៃនេះ​ ពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ មេបញ្ជាការ​ ព្រមទាំងបានប្រគល់នូវអំណោយដ៏ថ្លៃថ្លាដែលជាទឹកចិត្តសប្បុរសធម៏រួមមាន÷ថវិកា ចំនួន​២០០,០០០រៀល,អង្ក ២បាវ,មីខ្លាឃ្មុំ ២កេស,ទឹកសុទ្ធ ២កេស,ទឹកស៉ីអ៉ីវ ២យួរ,ទឹកត្រី ២យួរនិងត្រីខ ២យួរថែមទៀតផង។














Previous Post Next Post