វិឡាស្កឹមស្កៃ រំលោភច្រាំងទន្លេ៖ តើមន្ត្រី «គ្រាប់ល្ពៅស្ងោរ» ក្រុងសំពៅពូន វង្វេងវង្វាន់នឹង «ទេវប្រាក់ តាសាមូម» មែនឬ?ក្រោយពីបានផ្សព្វផ្សាយករណីទីមួយកាលពីម្សិលមិញ ថ្ងៃនេះសំណង់ទីពីរបានលេចឡើងយ៉ាងស្កឹមស្កៃរួចជាស្ថាពរ គឺជាភស្តុតាងដែលមិនអាចប្រកែកបានអំពី ភាពធូររលុងរហូតដល់អសកម្ម របស់មន្ត្រីជើងដប់ ក្បាលមិនទល់មាឃ ជើងមិនទល់ដី !
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន www.k-khmerthngaynis.com.kh ស្ថិតនៅក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
គេហទំព័រ (www.k-khmerthngaynis.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

វិឡាស្កឹមស្កៃ រំលោភច្រាំងទន្លេ៖ តើមន្ត្រី «គ្រាប់ល្ពៅស្ងោរ» ក្រុងសំពៅពូន វង្វេងវង្វាន់នឹង «ទេវប្រាក់ តាសាមូម» មែនឬ?ក្រោយពីបានផ្សព្វផ្សាយករណីទីមួយកាលពីម្សិលមិញ ថ្ងៃនេះសំណង់ទីពីរបានលេចឡើងយ៉ាងស្កឹមស្កៃរួចជាស្ថាពរ គឺជាភស្តុតាងដែលមិនអាចប្រកែកបានអំពី ភាពធូររលុងរហូតដល់អសកម្ម របស់មន្ត្រីជើងដប់ ក្បាលមិនទល់មាឃ ជើងមិនទល់ដី !

 

ភាពអសកម្មជាប្រព័ន្ធ និងសំណង់ដ៏ស្កឹមស្កៃ

ការរិះគន់ចំៗចំពោះ «មន្ត្រីគ្រប់ល្ពៅស្ងោមួយក្តប់តូច» ពីភាពព្រងើយកន្តើយកម្រិតឧក្រិដ្ឋ! ក្រោយពីករណីទីមួយត្រូវបានផ្សព្វផ្សាយកាលពីម្សិលមិញ ថ្ងៃនេះសំណង់ទីពីរបានលេចឡើងយ៉ាងស្កឹមស្កៃរួចជាស្ថាពរ គឺជាភស្តុតាងដែលមិនអាចប្រកែកបានអំពី ភាពធូររលុងរហូតដល់អសកម្មជាប្រព័ន្ធ របស់មន្ត្រីគ្រប់ល្ពៅមួយក្តាប់តូចនៅរដ្ឋបាលក្រុងសំពៅពូន ខេត្តកណ្តាល។ សំណង់រឹងមាំទាំងនេះបាននិងកំពុងបុកគ្រឹះ និងចាក់បំពេញដីចូលច្រាំងទន្លេបាសាក់ ត្រង់ចំណុចមាត់ច្រាំងទន្លេបាសាក់ ស្ថិតនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ដោយមិនបានអនុវត្តតាមគោលការណ៍អនុញ្ញាតដំបូងឡើយ។


ការបំភ្លឺគួរឲ្យសង្ស័យ និងការរំលោភច្បាប់យ៉ាងគឃ្លើន

កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ការបំភ្លឺព័ត៌មានរបស់លោក អេង សុវិចិត្រ អភិបាលក្រុងសំពៅពូន ចេញនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ត្រូវបានសាធារណជនដាក់ការសង្ស័យថា «មិនទាន់អស់ជាតិងងុយដេកទេ» រដ្ឋបាលក្រុងបានអះអាងថា ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានរងផលប៉ះពាល់ពីការហូរច្រោះបាក់ច្រាំងទន្លេ បានធ្វើសំណង់ដើម្បី «ទប់ការពារច្រាំងទន្លេ និងកែលម្អសោភ័ណភាពអនាម័យបរិស្ថាន» ដោយយោងលើ ចំណាររបស់ឯកឧត្តមអភិបាលខេត្តកណ្តាល ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីការស្នើសុំអនុញ្ញាតឈូសឆាយពង្រាបដី និងសាងសង់ច្រាំងថ្ម ដើម្បីការពារការបាក់ស្រុតដី។

ប៉ុន្តែ! តាមការចុះពិនិត្យជាក់ស្តែងរបស់អង្គភាពសារព័ត៌មានយើង គឺពុំមែនជាការសាងសង់ច្រាំងថ្មសម្រាប់ការពារធម្មតាឡើយ តែជាការ បុកគ្រឹះធ្វើវិឡាដ៏ស្កឹមស្កៃ រំលោភបំពេញដីច្រាំងទន្លេយ៉ាងគឃ្លើន។ សំណួរសួរថា៖

 * មុនពេលចេញសេចក្តីប្រកាសព័ត៌មានជាសាធារណៈ លោក អេង សុវិចិត្រ អភិបាលក្រុង បានចុះដល់ទីតាំងផ្ទាល់ដែលឬទេ?

 * តើលោកមិនបានឃើញទិដ្ឋភាព «វិឡាដ៏ប្រណិត» ដែលបណ្តែតខ្លួននៅលើច្រាំងទន្លេនោះទេ ឬ?


ទង្វើនេះបានបង្ហាញពីការបំពានច្បាប់សំណង់ និងច្បាប់ស្តីពីការគ្រប់គ្រងអាងទន្លេជាច្រើនចំណុច៖

 * រំលោភច្បាប់សំណង់ (មាត្រា២៦ និង ៣៨): សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់/បើកការដ្ឋាន (បើទោះជាមានលិខិតអនុញ្ញាតដើម ក៏សំណង់ដែលសាងសង់ជាក់ស្តែងគឺ ខុសបច្ចេកទេស ខុសឯកសារស្នើសុំ និងខុសចំណារ)។

 * រំលោភអនុក្រឹត្យលេខ ៩៨ អនក្រ.បក (មាត្រា៨): សាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។

 * រំលោភអនុក្រឹត្យលេខ ២២៤ អនក្រ.បក (មាត្រា៨ និង ៣៧): សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់/បើកការដ្ឋាន។


ការទាមទារតម្លាភាព និងការអនុវត្តច្បាប់

អង្គភាពសារព័ត៌មានយើង សូមអំពាវនាវ និងស្នើសុំចំៗទៅកាន់មន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ហាញតម្លាភាព និងចាត់វិធានការជាបន្ទាន់៖

 * លោក អេង សុវិចិត្រ (អភិបាលក្រុងសំពៅពូន): ក្នុងនាមជាគណៈបញ្ជាការឯកភាពក្រុង លោកត្រូវតែចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យជាបន្ទាន់ និងចាត់វិធានការទប់ស្កាត់សំណង់ដែលបំពានលើលិខិតស្នើសុំ និងចំណារអនុគ្រោះនេះ ដែលជាកត្តាល្មើសនឹងច្បាប់។

 * លោក កាន ណារិទ្ធ (ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកណ្តាល): សូមមេត្តាបើកបង្ហាញម្ចាស់កម្មសិទ្ធិអចលនទ្រព្យដែលបានបុកគ្រឹះសាងសង់សំណង់រឹងចូលច្រាំងទន្លេនេះ ថាមានប្លង់ស្របច្បាប់ឬយ៉ាងណា ហើយដីនោះមានទទឹងនិងបណ្តោយប៉ុន្មានម៉ែត្រ។

 * លោក ប្រាក់ ឡាក់ (ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកណ្តាល): សូមជួយស្រាយបំភ្លឺថា តើសំណង់រឹងនេះបានសុំច្បាប់សាងសង់ត្រឹមត្រូវពីមន្ទីរដែលគ្រប់គ្រងព្រែក-ទន្លេ ឬនៅ។

 * ឯកឧត្តម គួច ចំរើន (អភិបាលខេត្តកណ្តាល): ក្នុងនាមជាគណៈអភិបាលគ្រប់គ្រងសម្បត្តិរដ្ឋ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ ក្រោមករណីដ៏ធ្ងន់ធ្ងរនេះ ដើម្បីធានាការអនុវត្តច្បាប់ និងរក្សាការពារដីចំណីមាត់ច្រាំងទន្លេជាសម្បត្តិសាធារណៈ។


គួររំលឹកផងដែលថា ៖

ភាពស្ងៀមស្ងាត់ ភាពព្រងើយកន្តើយ រហូតដល់ការចេញសេចក្តីបំភ្លឺដែលមិនឆ្លុះបញ្ចាំងពីការពិតជាក់ស្តែង គឺមិនខុសពីការ «បង្កប់ភាពអសកម្មជាប្រព័ន្ធ» ដែលនាំឱ្យមានការសង្ស័យយ៉ាងខ្លាំងថា មន្ត្រីគ្រប់ល្ពៅស្ងោរទាំងនោះពិតជា «វង្វែងវង្វន់នឹងទេវប្រាក់ តាសាមូម អស់ហើយ»។ ភាពធ្ងន់ធ្ងរនៃសំណង់វិឡានៅលើច្រាំងទន្លេនេះ គឺជារឿងដែលត្រូវតែ វាយលុកឲ្យចាស់ដៃ ដើម្បីកុំឲ្យមន្ត្រីមួយក្តាប់តូចអាចបន្តលក់ដូរផលប្រយោជន៍សាធារណៈ និងបំផ្លាញទ្រព្យសម្បត្តិរដ្ឋដោយគ្មានទោសពៃរ៍តទៅទៀត។























Previous Post Next Post