ខេត្តស្វាយរៀង៖ប្រជាពលរដ្ឋភូមិសំយ៉ោងរិះគន់ ថាក្រុមហ៊ុនទទួលការសាងសង់ផ្លូវបេតុងអាម៉េ ០២គម្រោងប្រវែង១,៥៣៣ម៉ែត្រទទឹង០៥ម៉ែត្រ ថាគ្មានគុណភាពសាងសង់ខុសស្តង់ដាបច្ចេកទេស ពេលនេះរលាយទៅវិញឆាប់ណាស់ ។
មហាជនលើកឡើងថា គម្រោងឆ្នាំ២០២៤ប្រវែង៨០០ម៉ែត្រ ទទឹង៥ម៉ែត្រកម្រាស់បេតុង០,១៥ម៉ែត្រសាងសង់រួចបានតែ៥ខែគឺបែករបើកកំបោរ(ខ្សាច់ស៊ីម៉ងត៌)អស់នៅសល់តែថ្ម។រីឯគម្រោងថ្មីឆ្នាំ២០២៥សាងសង់.តផ្លូវបេតុងអាម៉េ ប្រវែង៧៣៣ម៉ែត្រទទឹង៥ម៉ែត្រកម្រាស់បេតុង០,១៥ម៉ែត្រសាងសង់ទើបតែរួចរាល់ ស្រាប់តែមានស្នាមប្រះរយះ។ ករណីនេះកើតឡើងនៅភូមិសំយ៉ោងឃុំសំយ៉ោងស្រុកកំពងើរោទ៌។
លោកព្រំ ចាន់ មន្ត្រីបច្ចេកទេសខេត្តចុះស្រុកកំពង់រោទ៌បានប្រាប់អ្នកសារព័ត៌មានយើងតាមបណ្ដាញសង្គមទំនាក់ទំនងតេឡេក្រាមថា ផ្លូវនេះស្ថិតនៅក្នុងគម្រោងថែទាំតម្រូវឲ្យចាក់បេតុងពីលើកម្រាស់ 6ហ៊ុនប៉ុន្តែមិនត្រូវតាមស្តង់ដាបច្ចេកទេសទេ ៕



















