នារាត្រីថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១១:០០នាទី នៅក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) បានចុះបេសកកម្មតាមវាលភូមិឈូកជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជើង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ ក្រោយពីទទួលបានព័ត៌មានថា ឧបករណ៍បំពងសម្លេងពីភាគីថៃ បានផ្សាយសម្លេងលងបន្លាចដល់ពលរដ្ឋខ្មែរ ប៉ះពាល់អ្នកជម្ងឺ ចាស់ជរា កុមារ និងជនពិការភាព នៅពេលរាត្រី។ សំឡេងដែលបានផ្សាយត្រូវបានគេរាយការណ៍ថាស្រដៀងនឹងខ្មោចលង ព្រុស និងឆ្កែស្រែក។







